Gemini's pov
ព្រះសូរិយាបញ្ចេញរស្មីនាពេលព្រឹកព្រហាមខ្ញុំបើកភ្នែកសន្សឹមៗឃើញខ្លួនឯងកំពុងគេអោបអាល្អិត fourthជាប់នៅលើទ្រូង មើលចោះសម្រស់គេស្អាតខ្លាំងណាស់គាប់ផ្សំជាមួយនិងពន្លឺព្រះអាទិត្យរះចាំងត្រូវស្បែករបស់គេធ្វើឲសាច់គេរលោងនិងឡើងក្រហមព្រើងៗ ខ្ញុំយកដៃទៅអង្អែលសាច់គេថ្នមៗបំណងគ្រាន់តែចង់ប៉ះប៉ុណ្ណោះ។
«លោកធ្វើអីនិង?»អាល្អិតនិងបើកភ្នែកព្រមទាំងនិយាយធ្វើខ្ញុំភ្ញាក់មិនស្ទើរនោះទេ
«អត់មានធ្វើអីទេ....និយាយចឹងឯងត្រូវទៅរៀនមែនទេប្រញាប់ក្រោកទៅងូតទឹកចេញទៅចាំយើងជូនទៅសាលា»ខ្ញុំរហ័សប្ដូរប្រធានបទ
អាល្អិតងក់ក្បាលរួចក៏ក្រោកឡើងសម្ដៅទៅបន្ទប់ទឹកបាត់ទៅ
20នាទីក្រោយទើបគេងូតទឹករៀបចំខ្លួនរួចរាល់
«ញាំអាហារពេលព្រឹកសិនទេ»ខ្ញុំសួរទៅកាន់ fourthព្រោះមើលទៅគេដូចជាល្វើយដល់ហើយ
«មិនអីទេខ្ញុំចាំញាំនៅសាលាក៏បានដែល»គេតបមកខ្ញុំវិញទាំងមិនសូវមានកម្លាំង
«មិនអីទេចឹង...ឡើងឡានទៅយើងជូនទៅ?»មិនដល់30នាទីនោះទេខ្ញុំក៏បើកឡានជូនអាល្អិត fourthមកដល់មុខសាលា
«ដល់ហើយអាល្អិត»ខ្ញុំនិយាយបញ្ជាក់ប្រាប់
«លោក...!»គេងាកមកហៅខ្ញុំហាក់មានចម្ងល់រឿងអ្វីម្យ៉ាង
«ហ្អឹក?មានអីមែនទេ?»ខ្ញុំសួរគេទាំងឆ្ងល់
«ឈ្មោះខ្ញុំក៏មានលោកក៏ស្គាល់ចាំបាច់អីហៅខ្ញុំអាល្អិត?»ងាប់ហើយនេះហេសំណួរដែលធ្វើមុខឆ្ងល់ៗដាក់ខ្ញុំឡើងមួយថ្ងៃ
«ចោះអាល្អិតឯងហៅយើងលោកនោះយើងប្រាប់ហើយតើថាហៅ Geminiក៏បានgemក៏បាន!»ខ្ញុំតប
«ក៏ខ្ញុំមានអាយុតិចជាងលោកនោះអី!»គេនិយាយឡើងប៉ូញមាត់ដាក់ខ្ញុំចាប់ថើបបាត់អាលូវ«យើងហៅឯងអាល្អិតព្រោះមាឌឯងវាល្អិតនោះអី!»អ្នកអានចង់មើលរូបអាល្អិតនេះអត់
នេះរូបអាល្អិត
YOU ARE READING
ភរិយាក្លែងក្លាយ🖤
Short Story«ខ្ញុំត្រូវធ្វើគ្រប់យ៉ាងដើម្បីគ្រួសារទោះត្រូវបង្ខំចិត្តធ្វើជាប្រពន្ធរបស់មនុស្សគ្មានធម៌មេត្ដាបែបនេះក៏ដោយ»🪥🌻