EP16:វាប្រហើនណាស់

1.7K 110 21
                                    

Admin's pov

«បានហើយចៅហ្វាយ!!ប្រយ័ត្នវាងាប់បាត់ទៅ!!»ដោយឃើញថាចៅហ្វាយខ្លួនវាយបុរសម្នាក់នោះមិនប្រណីដៃបែបនេះគីរ៉ាក៏ចូលទៅឃាត់!!
«វាប្រហើនណាស់វាហ៊ានធ្វើបាបមនុស្សរបស់យើងនេះវាមិនដឹងទេមែនទេថាយើងជាអ្នកណា??!!»geminiគេមិនខ្វល់នោះទេគេគិតតែពីវាយៗពេលនេះគេខឹងខ្លាំងណាស់ចង់តែសម្លាប់អាម្នាក់នេះចោលទេ!!

«ទុកជីវិតឲខ្ញុំផងលោក!!!!កុំវាយខ្ញុំអី!!!»អារោគចិត្តលើកដៃសំពះអង្វរសុំជីវិតរស់
«បានហើយចៅហ្វាយខ្ញុំតេប្ដឹងប៉ូលីសហើយ!!ទុកឲច្បាប់ជាអ្នកចាត់ចែងទៅ!!ចៅហ្វាយទៅមើលអ្នកប្រុសតូចទៅទុកអាម្នាក់នេះខ្ញុំចាប់វាចងកុំឲវារត់!!»គីរ៉ាចូលខ្លួនឃាត់ម្ដងទៀតព្រោះខ្លាចថាចៅហ្វាយគេអាចនិងសម្លាប់មនុស្សបាន។geminiក៏ប្រញាប់រត់ទៅរកនាយតូចមិញនេះគេរវល់តែខឹងមិនបានចាប់អារម្មណ៍មើលអាល្អិតរបស់ខ្លួនទេ។
«ហ្អឹកៗៗ!!!»គ្រាន់តែឃើញ geminiភ្លាម fourthយំយកៗតែម្ដង
«អស់អីហើយៗ»នាយកម្លោះក៏រហ័សចូលទៅត្រកងកាយតូចឡើងព្រមទាំងអោបលួងលោម
«ហ្អឹកៗៗ.....gem ....អូនខ្លាចមិញនេះ....ហ្អឹកៗៗ!»នាយតូចនិយាយមិនចេញបានត្រឹមតែខ្សឹកខ្សួលអួលដើមកទឹកភ្នែកដាបពេញថ្ពាល់
«កុំខ្លាចអីបងនៅទីនេះហើយ!!ឈប់យំទៅ...មិនអីទេណាអស់អីហើយៗ!!» geminiបន្ដនិយាយលួងលោមកុំឲនាយតូចយំទៀតគេយល់អស់ហើយថាមិញមានរឿងអីកើតឡើងព្រោះតែនៅលើខ្លួននាយតូចគឺសុខតែមានស្នាមក្រហមអាវក៏រហែកទៀតសំណាងហើយដែលគេមកទាន់បើគេមកមិនទាន់ទេគេប្រាកដជាបន្ទោសខ្លួនឯងដល់ស្លាប់មិនខានដែលមើលថែនាយតូចមិនបានល្អ។
«មោះ!!ទៅផ្ទះយើងវិញណា!!»និយាយរួចនាយកម្លោះក៏ដោះអាវក្រៅរបស់ខ្លួនមកបិទបាំងឲរាងតូចរួចបីគេសម្ដៅទៅឡាន។

ឯគីរ៉ាវិញបន្ទាប់ពីចងអាម្នាក់នោះរួចហើយគេក៏បានតេទៅប៉ូលីសម្ដងទៀតឲប៉ូលីសមកយកជនល្មើសនៅផ្ទះនោះហើយគេក៏ត្រឡប់មកបើកឡានជូនចៅហ្វាយត្រឡប់ទៅផ្ទះវិញមេឃក៏ចាប់ផ្ដើមងងឹតល្មម។

នៅតាមផ្លូវត្រឡប់មកផ្ទះវិញអាល្អិតយំមិនឈប់ព្រោះតែភាពភ័យខ្លាច។ឃើញបែបនេះ geminiក៏ទាញរាងតូចឲមកអង្គុយលើខ្លួនព្រមទាំងអោបលួងលោម។
«gem...ហ្អឹកៗៗ...បង...បងមិនខ្ពើមរអើមអូនទេមែនទេ??....ហ្អឹកៗៗ»នាយតូចខ្សឹកខ្សួលគួរឲអាណិតគេខ្លាចថា geminiនិងស្អប់គេមិនចង់ប៉ះពាល់ខ្លួនគេទៀត
«អត់ទេបងមិនដែលគិតបែបនោះទេ...ឈប់យំទៅក្មេងឆ្កួតអស់អីទៀតហើយ....មិនអីទេណា!!!» gemini និយាយលួងលោមរួចយកដៃជូតទឹកភ្នែកចេញគេមិនចង់ឃើញមនុស្សដែលគេស្រឡាញ់មកយំបែបនេះទេ។

ភរិយាក្លែងក្លាយ🖤Where stories live. Discover now