នៅព្រឹកថ្ងៃថ្មីក៏ចូលមកដល់ដូចរាល់ដងនៃគ្រួសាររបស់អ្នកស្រីហុននីក្រោកពីព្រឹកឡើងត្រូវញាុំអាហារជួបជុំគ្រួសារដោយកូនៗមានបីអ្នកគុកដាមក៏ត្រូវតែធ្វើការងារនាងចំណែកឯជុងហ្វង់ទៅហាងសៀវភៅរបស់គេរីឯជុងហ្គុកក៏ត្រូវទៅជាក្រុមហ៊ុនអីបែបនោះទៅម៉ាក់ប៉ារបស់ពួកគេគឺសម្រាកនៅផ្ទះលោកចនដែលជាប៉ារបស់ជុងហ្គុកក៏យូៗគាត់ទៅធ្វើការម្ដងប៉ុណ្ណោះ
"មោះ!ជុំគ្នាហើយអង្គុយទៅកូន"អ្នកស្រីលើកចានបបរមកអោយលោកចនជាមួយនឹងជុងហ្វង់ជួយម៉ាក់គេលើកអាហារជុងហ្វង់គឺសុភាពគ្រប់លក្ខណគេពូកែរឿងធ្វើអាហារផ្ទះបាយចំណាប់ណាស់គុកដាមមិនបានមួយចំនិតនោះទេរីឯជុងហ្គុកក៏បិុនរឿងធ្វើម្ហូបដែរតែនាយរវល់មិនសូវមានពេលនោះទេ
"ជំរាបសួរអ៊ុំៗ..បងប្រុសបងស្រី"កំពុងតែរៀបញាុំហើយសម្លេងឡូឡាមួយបន្លើឡើង
"អ..ថេហ្យុងទៅណាកូនមោះ!មកញាុំអាហារសិន"អ្នកស្រីហុននី
"បាទខ្ញុំមកដើម្បីមកសុំញាុំអាហារដែរព្រោះលោកតាគាត់ទៅខេត្តតាំងពីព្រលឹម"ថេហ្យុងគេផ្លោះរបងពីវិមានលោកតាអាន់តូនីមកភូមិគ្រិះអ្នកស្រីហុននី
"មិនអីទេកូនមកអង្គុយមក"លោកចនក៏ហៅថេហ្យុងថាកូនពេញមាត់ដែរព្រោះគាត់ស្រលាញ់ពេញចិត្តណាស់
"លោកតាទៅណា?"ជុងហ្វង់
"មិនដឹងទេគាត់អត់ប្រាប់ផង"ថេហ្យុង
"ទៅចម្ការកាហ្វេទេដឹង?"សម្ដីគុកដាមធ្វើអោយជុងហ្គុកនឹងថេហ្យុងងើបមើលមុខនាងយ៉ាងលឿន
"ហេតុអីកូនដឹង?"អ្នកស្រីហុននី
"ព្រោះលោកតាចូលចិត្តទៅទីនោះ"គុកដាម
"ពិតហើយតែលើកប្រហែលគាត់ត្រូវទៅចម្ការទំពាំងបាយជូនៅដេហ្គូទេព្រោះតែទំពាំងបាយជូទំហើយ"ឮលោកចននិយាយហើយទាំងរាងក្រាសនឹងថេហ្យុងក៏ធូទ្រូងថាថេហ្យុងទៅគេភ័យព្រោះតែជុងហ្គុកជាប់អន្ទាក់អីុណារួចហើយចុះជុងហ្គុកនោះនាយដឹងរឿងអ្វីទៅ?គ្មានចម្លើយនោះទេ
"ល្អណាស់បងចាំយើងទៅលេងដែរ"អ្នកស្រីហុននីនិយាយទៅកាន់លោកចន
DU LIEST GERADE
♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]
Fanfiction"ខ្ញុំមិនចេះកើតទុក្ខនោះទេហើយខ្ញុំក៏មិនខ្វល់ដែរបើគាត់មិនស្រលាញ់ខ្ញុំខ្ញុំនឹងពង្វក់គាត់ដោយកែវភ្នែកដ៍ស្រស់ស្អាតនឹងភាពផ្អែមល្ហែមរបស់ខ្ញុំ"ថេហ្យុង ពួកគេកើតក្នុងត្រកូលម៉ាហ្វៀដូចគ្នាហើយថ្ងៃមួយក៏មានបេសកម្មដែលត្រូវកំចាត់សត្រូវរួមគ្នាហេតុតែលង់ស្នេហ៍បងប្រុសជីដ...