យុនហ្គីមិនចង់និយាយអ្វីច្រើនទេនាយគោរពលាម៉ាក់ជុងហ្គុកមុននឹងចេញទៅបាត់ឯរាងក្រាសនៅភាំងនឹងវត្តមានពួកគាត់ដែលតាមទាន់នឹងស្ដាប់រឿងរបស់ពួកគេពិសេសអាប់ប៉ារបស់ថេហ្យុងតែម្ដង
"ពូជេហីជម្រាបសួរ"ជុងហ្គុកទៅអោនគោរពគាត់នាយមិននឹកស្មានថាគាត់មកសោះ
"រឿងក្មួយយុនហ្គីនិយាយមុននេះជាកាពិតទេជុងហ្គុក?ឯងពិតជាបានរំលោភថេហ្យុងពិតមែនហ្ហេស?"អ្នកស្រីហុននីសួរមុនព្រោះមិនមែនអ្នកដទៃសុទ្ធតែជាកូនក្មួយខ្លួនឯង
ពិសេសជេហីគឺជាប្អូនប្រុសគាត់បង្កើតតែម្ដង"គឺ...."ជុងហ្គុកខាំមាត់តិចៗនឹងធ្វើភ្នែកក្រឡិបក្រឡាប់
"គឺអី?អោយទៅធ្វើការជាមួយគ្នាមិចក៏មានរឿងអីរកាំរកូសគ្នាច្រើនម្លេះ?"អ្នកស្រីហុននី
"និយាយប្រាប់អាប់ប៉ាអោយអស់មកជុងហ្គុក!"ជេហីសួរទាំងទឹកមុខស្មើរគាត់កាចខ្លាំងណាស់កុំឃើញអញ្ចឹងញ៉េញជាងថេហ្យុង80ដងទៀត
"ពូតូចនឹងម៉ាក់ទៅអង្គុយសិនទៅចាំខ្ញុំនិយាយ"ជុងហ្គុកបើកផ្លូវអោយគាត់ទាំងពីចូលក្នុងទើបនាយបិទទ្វាបន្ទប់officeនាយហើយអ្នកស្រីហានីនាំជេហីមកនេះព្រោះគាត់ឮថាជុងហ្គុកទើបតែត្រូវរបួសធ្ងន់ទើបបានឆ្លៀតចុះមកមើលនឹងមកសួរសុខទុក្ខលោកតាហើយមកមើលថេហ្យុងផងតែមកដល់ដូចជាមកដឹងរឿងនឹងអញ្ចឹង
ជុងហ្គុកអង្គុយរៀបរាប់ប្រាប់ទាំងអស់ពីរឿងរបស់នាយនឹងថេហ្យុងដែលអ្នកស្រីសួរមុននេះពិសេសរឿងជ្រុលជ្រួសជាមួយគ្នានឹងមិនមែនរឿងតូចតាចទេនៅពេលដែលអាប់ប៉ារបស់ថេហ្យុងនឹងម៉ាក់នាយបានដឹងទៅហើយ
"ខ្ញុំអត់បានតាំងចិត្តឆ្លៀតឱកាសទៅលើគេទេហើយពីថ្ងៃនោះមកខ្ញុំតាំងចិត្តរួចរាល់ហើយថាទទួលខុសត្រូវទៅលើគេទោះបែបណាក៏ដោយតែគេគេចមុខខ្ញុំនឹងមិននិយាយគ្នាអំពីរឿងនេះទេ"ជុងហ្គុក
"ចុះមុននឹងជុងហ្គុកមានបាននិយាយអីទេទើបថេហ្យុងគេឈប់មាត់ធម្មតាថេហ្យុងបើសិនគេខឹងទើបគេមិននិយាយ"ជេហី
"ធម្មតាថេហ្យុងតាមស្រលាញ់កូនណាស់ម៉ាក់ចំណាំមើល"អ្នកស្រីហុននី
ESTÁS LEYENDO
♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]
Fanfic"ខ្ញុំមិនចេះកើតទុក្ខនោះទេហើយខ្ញុំក៏មិនខ្វល់ដែរបើគាត់មិនស្រលាញ់ខ្ញុំខ្ញុំនឹងពង្វក់គាត់ដោយកែវភ្នែកដ៍ស្រស់ស្អាតនឹងភាពផ្អែមល្ហែមរបស់ខ្ញុំ"ថេហ្យុង ពួកគេកើតក្នុងត្រកូលម៉ាហ្វៀដូចគ្នាហើយថ្ងៃមួយក៏មានបេសកម្មដែលត្រូវកំចាត់សត្រូវរួមគ្នាហេតុតែលង់ស្នេហ៍បងប្រុសជីដ...