ភាគទី33: ខ្ញុំចង់អោយបងនៅអោយឆ្ងាយៗពីខ្ញុំបន្តិច

3.2K 331 76
                                    


អ្នកស្រីហុននីបំណងមកមើលជុងហ្គុកជំនួសគុកដាមនឹងជុងហ្វង់ម្ដងព្រោះថាពីនាក់បងប្អូននេះនៅមើលថែជុងហ្គុកតាំងពីយប់មិញមកម្លេះមិនសូវបានសម្រាកគ្រប់គ្រាន់ទើបគាត់មកជំនួសនៅពេលថ្ងៃវិញទៀតគុកដាមត្រូវទៅមើលការខុសត្រូវក្រុមហ៊ុនផង ដោយឃើញអ្នកស្រីនៅជីមីនក៏នៅមើលថែជុងហ្គុកដូចគ្នា

"មើលបងផងណាជីមីនមីងទៅជួបដុកទ័របន្តិច"អ្នកស្រីហុននីត្រូវបានដុកទ័រហៅទៅនិយាយ

"បាទ"ជីមីនងក់ក្បាលទាំងដៃនៅចុចទូរស័ព្ទខណ:ដែលជុងហ្គុកចេះតែគេងរេទៅទ្វារហូតតែមិនឃើញមានអ្វីដូចនាយបានរំពឹងឡើយ

«តឺតៗ!លេខទូរស័ព្ទដែលលោកអ្នកកំពុងហៅមិនអាចទាក់ទងបានទេនៅពេលនេះ»ជីមីនព្យាយាមចុចcallទៅយុនហ្គីជាច្រើនដងតែនាយមិនលើកនោះទេមកផ្ទះក៏មិនមកជាច្រើនថ្ងៃហើយទាក់ទងមិនបានតាំងពីថ្ងៃដែលឈ្លោះប្រកែកគ្នានៅមន្ទីពេទ្យនោះ

"ថ្នាក់បិទទូរស័ព្ទផងឬ ហ្ហឹស!"ជីមីនខំប្រឹងចុចទាំងញ័របបូរមាត់តតាត់រកយំគេតែងតែយំនៅពេលដែលឃើញទង្វើរយុនហ្គីធ្វើបែបនេះមកកាន់ខ្លួន

"ជីមីន!"ដោយតឹងចិត្តមកជាយូជុងហ្គុកសម្រេចចិត្តហៅប្អូនមកសួរ

"បាទបងមានអីមែនទេ?"ជីមីនប្រញាប់ងាកទៅសួរ
ជុងហ្គុកនឹងខិតកៅអ៊ីទៅកាន់តែជិតនាយ

"មានដឹងទេមួយរយ:នេះថេហ្យុងគេមកទីនេះឬអត់?"ជុងហ្គុកសួរដោយសម្លេងតិចៗនាយដឹងត្រឹមថាជីមីននឹងថេហ្យុងមិនដែលនិយាយរកគ្នាតាំងពីក្មេងមកតែនាយមិនដឹងទេថាពួកគេធ្លាប់ឈ្លោះគ្នារឿងយុនហ្គីអីគេនោះបែបនោះទើបនាយសួរ

"ឆឺស!គេមកមើលបង?បងសំខាន់អីសម្រាប់គេដល់ប្ដីរបស់ខ្ញុំ បងចូលមន្ទីពេទ្យជាច្រើនថ្ងៃគេមិនមកអើតបងបន្តិចផងទាំងដែលបងត្រូវគ្រាប់កាំភ្លើងធ្ងន់ធ្ងរគេយកពេលទៅស្និតស្នាលម្ញិម្ញក់យកចិត្តប្ដីរបស់ខ្ញុំព្រឹកល្ងាច"ជីមីនខឹងគុំងំក្នុងចិត្តមកជាយូពេលមានអ្នកសួរគេប្រលះយកតែម្ដង

"កើតអី..ហ្ហឹម..?"ជុងហ្គុកសង្កេតមើលមកជាយូឃើញជីមីនមុខស្លក់ដូចជាមនុស្សដែលខូចចិត្តគេងមិនលក់គិតច្រើន

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Where stories live. Discover now