ភាគទី7: ក្មេងរោគចិត្ត

2.5K 212 1
                                    

ដេញមិនចេញគំហកមិនខ្លាចមិនដឹងគួរធ្វើបែបណានោះទេនាយអស់វិធីហើយចាប់ដាក់ឡានបញ្ជូនទៅសេអ៊ូលវិញក៏ធ្វើរួចហើយនៅមកវិញបានទៀតមិនមានសោចូលបន្ទប់គេផ្លោះចូលមកតើនាយធ្វើអ្វីបានទៀតបើគេរបិុលរប៉ូចល្បិចច្រើនលើសពីការគិតរបស់នាយ?​

"បងកំពុងតែគិតថាតើយប់នេះគួរគេងអោបខ្ញុំឬគេងនៅលើសាឡុងមែនទេ?​"ថេហ្យុងសើចហឹសៗនិងបន្តគេងច្រត់ដៃដដែលពេលគេចចេសធ្វើបាបជុងហ្គុកបែបនេះសប្បាយដៃណាស់

"បើឯងមិនចេញយើងទៅគេងជាមួយសង្សារយើងក៏បាន"ជុងហ្គុកបម្រុងនឹងចេញតែក៏ឮសម្ដីថេហ្យុងបង្អាក់រាងតូចនិយាយម្ដងនេះសម្លេងមិនត្បៀតញិញក់ដូចមុនតែជាសម្លេងធម្មតា

"បងទៅៗខ្ញុំទៅដែរធានាថាខ្ញុំមិនរំខានតែបងទេសង្សារបងក៏ត្រូវជួបខ្ញុំដូចគ្នា"ថេហ្យុងពោលដូចច្ចេះជុងហ្គុកក៏បែរហើយទឹកមុខរាងតូចប្ដូពីញញឹមមកធ្វើមុខឌឺ

"ឯងចង់បានអីទើបមករំខានយើងនឹងអីុណាបែបនេះ?​"ជុងហ្គុក

"ខ្ញុំកំពុងតែធ្វើការងារដែលលោកតាបានប្រាប់"ថេហ្យុង

"ការងារអី?​តើលោកតាដឹងរឿងយើងនឹងអីុណាហើយអោយឯងតាមបំបែកមែនទេ?​"ជុងហ្គុក

"ព្រះ..ហាហា មិនស្មានថាបងមានសង្សារលួចលាក់ខ្លាចលោកតាដឹងសោះ"ថេហ្យុងនឹកចង់អស់សំណើចពេលឃើញមុខនាយជុងហ្គុកមិនដូចទៅនឹងម៉ាហ្វៀទេគេមើ់ឃើញនាយហាកដូចជាកំប្លែងណាស់ហើយទៅណាមកណាក៏មិនយកកូនចៅហែច្រើនបង្ហាញអំណាចបែបអំនួតដូចអ្នកដទៃ

"យើងមិនខ្លាចទេតែខ្លាចថាឯងទៅចាក់រុកលោកតាច្រើន"ជុងហ្គុក

"បងគិតថាខ្ញុំស្រលាញ់បងមែនទេ?​"ថេហ្យុង

"....."ជុងហ្គុក

"ខ្ញុំធ្វើការងារសោះអ្នកណាទៅស្រលាញ់បង"ថេហ្យុង
និយាយបង្វែដានសិនព្រោះនាយនៅមានសង្សារតែមិនយូទេគេនឹងធ្វើអោយបែកគ្នា

"អញ្ចឹងនិយាយមកថាជាការងារអី?​"ជុងហ្គុក

"គឺតាមរំខានបងនឹងសង្សារបងមិនអោយមានក្ដីសុខនឹងហើយ ហិហិ"ថេហ្យុង

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Tahanan ng mga kuwento. Tumuklas ngayon