ជុងហ្គុកមកនេះនាយគ្មានបំណងមកធ្វើអ្វីផ្សេងក្រៅលួងថេហ្យុងទេដែលរាងតូចគិតថានាយមិនសូវរវល់រឿងការងារ
រឿងនោះក៏យើងមិនប្រាកដែរតែអ្វីដែលដឹងនោះពេលនេះជុងហ្គុកកំពុងតែអន្ទះសាររឿងថេហ្យុងគេខឹងនាយ នឹកស្មានថាគេនឹងបាត់ខឹងលឿនដូចរាល់ដងទេតើតែនេះអាចនឹងយូហើយ"បងផ្ញើរទៅគេតបទេ?"ជុងហ្គុកសួរទៅជុងហ្វង់ព្រោះនាយបានរំអុកអោយគេផ្ញើរសារសួរថេហ្យុង
"គេតបហើយថាកំពុងតែរវល់មើលមិត្តភក្តិគេចូលមន្ទីពេទ្យព្រោះមិត្តគេគ្មានអ្នកណាមើលទេ"ជុងហ្វង់
"មិត្តអីទៅសង្សារចាស់គេនោះ ចុះបើគេត្រូវគ្នាវិញ?"ជុងហ្គុក
"ចុះហេតុអីឯងមិនសារភាពបើនៅតែមាត់រឹងទៀតបងមិនដឹងជួយឯងបែបមិចទេ"ជុងហ្វង់
"មកពីគេមិនស្ដាប់ខ្ញុំមនុស្សសារភាពហើយតែគេធ្វើមិនដឹងមិនយល់មិនតប"ជុងហ្គុក
"តិចគេស្អប់មុខឯងមែនទេនទៅ"ជុងហ្វង់
"បង...គេមិនអាចទេ"ជុងហ្គុកជ្រួញចិញ្ចើមជាប់នាយនៅតែគិតថាថេហ្យុងនៅតែស្រឡាញ់ខ្លួនគេមិនអាចស្អប់នាយបានឡើយ
"អ្ហេ..ខំប្រឹងបន្តិចទៅរឿងឯងធ្វើលើគេក៏ធ្ងន់ដែរ មិនមែនចេះតែសាបបានងាយទេទាល់តែព្យាយាម"ជុងហ្វង់
"បើគេមិនទុកឱកាសអោយនិយាយផង អូ..ខ្ញុំដឹងហើយ បងមក.."ជុងហ្គុកក្រោកឈទាញដៃបងប្រុសរបស់គេនាំតែនឹកឃើញអ្វីមិនដឹងទើបនាយបកមកវិញរួចយកផ្លែឈើពីបីផ្លែរួចអូសដៃជុងហ្វង់បន្តសំដៅទៅឡានយ៉ាងលឿនរួចបើកចេញទៅបាត់ដោយមិនដឹងថានាយទៅណានោះទេ។
#មន្ទីពេទ្យ
ជុងហ្គុកបានបើកឡាននាំបងប្រុសរបស់គេមកមន្ទីពេទ្យដែលអេរីកស្នាក់នៅនឹងនាំជុងហ្វង់ឡើងទៅដល់បន្ទប់យ៉ាងរហ័សទាំងមិនមាត់អ្វីទាំងអស់ទោះបីជាបងប្រុសគេសួរយ៉ាងមិចក៏មិនឆ្លើយដែរ
ក្រាក!! មកដល់នាយបើកទ្វាចូលមកឃើញថេហ្យុងកំពុងតែអង្គុយចុចcomputurហើយអេរីកនៅអង្គុយជជែកគ្នាលេង
"បងមានការនិយាយជាមួយថេយ៍"ជុងហ្គុក
"តែខ្ញុំរវល់មើលថែអេរីក"ថេហ្យុងនិយាយរួចក៏ទម្លាក់ភ្នែកមកមើលcomputurវិញ
KAMU SEDANG MEMBACA
♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]
Fiksi Penggemar"ខ្ញុំមិនចេះកើតទុក្ខនោះទេហើយខ្ញុំក៏មិនខ្វល់ដែរបើគាត់មិនស្រលាញ់ខ្ញុំខ្ញុំនឹងពង្វក់គាត់ដោយកែវភ្នែកដ៍ស្រស់ស្អាតនឹងភាពផ្អែមល្ហែមរបស់ខ្ញុំ"ថេហ្យុង ពួកគេកើតក្នុងត្រកូលម៉ាហ្វៀដូចគ្នាហើយថ្ងៃមួយក៏មានបេសកម្មដែលត្រូវកំចាត់សត្រូវរួមគ្នាហេតុតែលង់ស្នេហ៍បងប្រុសជីដ...