ថាគេទៅដឹងរឿងអីុណាមានតួនាទីតាមសើុបអំពីនាងមុនពេលនាងវាយប្រហារមកកាន់គេព្រោះថាអីុណាបង្ហាញចង្កូមពិតហើយថានាងជាសត្រូវរបស់គ្រួសារគេដែលបន្លំខ្លួនមកក្បែរជុងហ្គុកដើម្បីផលប្រយោជន៍ចុះរាងក្រាសនោះក្រែងល្ងង់អោយស្រីបោកមែនទេហើយនាយមកទីនេះបានយ៉ាងមិច?
ព្រូស!
"បងមកទីនេះធ្វើអី?"ថេហ្យុងសួរទៅរាងក្រាសពេលនាយទម្លាក់គេចុះក្រោម
"ឮដូចសម្លេងមនុស្សពួកឯងទៅមើលទៅ"ក្រោយឮសម្រឹបជើងកូនចៅរបស់លោកអីុរ៉ុនបានដេញគ្នីគ្នាដើម្បីទៅរកតាមមើលស្របពេលដែលរាងក្រាសទាញម៉ាសបិទមុខវិញមុននឹងប្រញាប់អូសដៃរាងតូចរត់គេចទៅយ៉ាងលឿនទៅខាងផ្ទះមួយនោះមិនពិបាកទេព្រោះថាថេហ្យុងក៏រត់លឿនពិសេសគេក៏បិុនខាងផ្លោះរបងដែរទាំងពីអ្នករត់លឿនដូចរន្ទះមុននឹងផ្លោះរបងគេចខ្លួនបានសម្រេចដោយគ្មានអ្នកមើលឃើញ
"ហឹមៗ...ហេតុអីបងនៅទីនេះឆ្លើយមកបងដឹងរឿងអី?"ថេហ្យុងទាញកអាវនាយអោយអោនមករកគេមុននឹងចង្អុរមុខចម្រិតសួរ
"យើងមកតាមដានអំពីគ្រួសាររបស់អីុរ៉ុនចុះឯងនោះមកបានយ៉ាងមិច?"ជុងហ្គុកក្រវាស់ដៃចេញ
"ខ្ញុំក៏មកសើុបដូចគ្នា"ថេហ្យុង
"អម្បិញមិញយើងឮថាគេចង់វាយប្រហារឯងប្រាប់មកតើកូនចៅរបស់លោកអីុរ៉ុននោះដឹងថាឯងជាអ្នករួមបេសកម្មហ្ហេស?"បើសំណួរជុងហ្គុកសួរដូចរាល់ដងគេក៏មិនដែលឆ្ងល់ឬសង្ស័យអ្វីនោះទេតែលើកនេះគេមានអារម្មណ៍ថានាយសួរគេរបៀបលចង់ដឹងរឿងច្រើនជាងវាមិនដែលថាអម្បិញមិញជុងហ្គុកមិនឃើញមុខអីុណាបើនាងមិនmake upក្រាសដូចរាល់ដងផងឮលោកតាថាជុងហ្គុកឆ្លាតណាស់សូម្បីតែការសួរនាំរបស់នាយក៏ចម្លែកនឹងបង្កប់ន័យដែរត្រូវតាមនាយអោយទាន់ទើបបាន
"ប្រាកដមែនហ្ហេ?ថាបងពិតជាមិនដឹងរឿងអីសោះ"ថេហ្យុងបម្រួមភ្នែកមើលមុខនាយ
"ដឹងរឿងអី?"ជុងហ្គុក
"បងប្រហែលជាយល់ហើយថាហេតុអីត្រកូលអីុរ៉ុនចង់កម្ចាត់ខ្ញុំចេញ?"ថេហ្យុង
BẠN ĐANG ĐỌC
♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]
Fanfiction"ខ្ញុំមិនចេះកើតទុក្ខនោះទេហើយខ្ញុំក៏មិនខ្វល់ដែរបើគាត់មិនស្រលាញ់ខ្ញុំខ្ញុំនឹងពង្វក់គាត់ដោយកែវភ្នែកដ៍ស្រស់ស្អាតនឹងភាពផ្អែមល្ហែមរបស់ខ្ញុំ"ថេហ្យុង ពួកគេកើតក្នុងត្រកូលម៉ាហ្វៀដូចគ្នាហើយថ្ងៃមួយក៏មានបេសកម្មដែលត្រូវកំចាត់សត្រូវរួមគ្នាហេតុតែលង់ស្នេហ៍បងប្រុសជីដ...