ជុងហ្គុកបានឡើងទៅលើofficeរបស់នាយបាត់នឹងមើលការងារដែលខ្លួនបានទុកវាចោលប៉ុន្មានថ្ងៃមកនេះនាយកំពុងតែធ្វើការតែផ្នែកចេះតែរេមើលទៅកញ្ចក់computurដែលនោះជាMvរបស់ថេហ្យុងសម្ដែងលើកមុននាយមិនទាន់បានមើលច្បាស់ទេលើកនេះចំណាយពេលមើល ឃើញថាថេហ្យុងតែងតួជាបុរសសមរឹកសមរាងខ្ពស់ជាងមនុស្សស្រីមើលទៅគេសង្ហារម្យ៉ាងពិសេសទឹកមុខព្រានស្លៀកពាក់ឆើតឆាយដូចជាម៉ាហ្វៀគឺសាកសមពិតៗតែគំនិតមួយទៀតគិតថាថេហ្យុងបិុនសម្ដែងទាំងដែលចរឹកពិតរបស់គេឡប់ៗដូចក្មេងកើតមិនគ្រប់តាំងពីតូចសម្ដីចាក់ទឹកមិនលិចចូលចិត្តធ្វើcute cuteញិញក់ប៉ុន្តែរឿងដែលជុងហ្គុកអត់ដឹងនោះគឺថេហ្យុងគេធ្វើរឹកបែបនេះជាមួយតែនាយម្នាក់ប៉ុណ្ណោះ
តុកៗក្រាក!! ដោយកំពុងតែមើលនឹងគិតទាំងលួចញញឹមតិចៗនាយក៏ឮសម្លេងគោះទ្វាដែលបានបើកឡើងដោយស្នាដៃរបស់ថេហ្យុងគេមិនមែនមកតែម្នាក់ឯងទេព្រមជាមួយបុគ្គលិកផ្នែកលក់ម្នាក់ដែលគេជាមេទៀតផង
"ហ្ហឹមៗ...បងស្រីនិយាយទៅ"រាងតូចក្រហឹមធ្វើជាសម្លេងចម្រៀងដោយដៃកាន់កូនចានតូចមួយមានបាយជាមួយនឹងសាច់មាន់ហើយនឹងកាន់ចង្កឹះមួយ
"មានអ្វីមែនទេតើលក់ចេញបានឆ្នាំងមួយអត់មើលទៅ?"ជុងហ្គុក
"អ្ហេ..បងខ្ញុំជាតារាល្បីណា បងគួរតែដឹង!"ថេហ្យុង
"ចា៎ លោកអគ្គនាយកគឺពិតជាល្អណាស់ពេលនេះឆ្នាំងដាំបាយអគ្គីសនីម៉ូឌថ្មីនេះរបស់យើងកំពុងតែទទួលបានការកម្មង់ទិញយ៉ាងច្រើនហើយតាមសាខាពួកយើងបានប្រាប់ថាលក់ដាច់ផ្ទួនៗតែម្ដងសាខាខ្លះក៏អស់ស្តុកទៀតផង"ប្រធានក្រុមផ្នែកលក់ម្នាក់នោះមករាយការណ៍ប្រាប់ជុងហ្គុកទាំងញញឹមសប្បាយចិត្ត
"ហ្ហឹស?អញ្ចឹងហ្ហេស"ជុងហ្គុកពេបមាត់ទាំងមិនមើលមុខរាងតូចព្រោះដឹងថាក្មេងខ្លះកំពុងតែអំនួត
"អគុណណាស់បងស្រីចេញទៅ ក្រឹប!"ថេហ្យុងញញឹមដាក់មេក្រុមម្នាក់នោះរួចក៏ទាញទ្វាបិទដើរមករកជុងហ្គុកទាំងមាត់ទំពារបាយ
"គ្រាន់បើតើជួលមកមិនអត់ប្រយោជន៍ អីយ៉ាស!"កំពុងតែនិយាយថេហ្យុងក៏ស្ទុះមកអង្គុយនៅលើភ្លៅរបស់នាយ
YOU ARE READING
♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]
Fanfiction"ខ្ញុំមិនចេះកើតទុក្ខនោះទេហើយខ្ញុំក៏មិនខ្វល់ដែរបើគាត់មិនស្រលាញ់ខ្ញុំខ្ញុំនឹងពង្វក់គាត់ដោយកែវភ្នែកដ៍ស្រស់ស្អាតនឹងភាពផ្អែមល្ហែមរបស់ខ្ញុំ"ថេហ្យុង ពួកគេកើតក្នុងត្រកូលម៉ាហ្វៀដូចគ្នាហើយថ្ងៃមួយក៏មានបេសកម្មដែលត្រូវកំចាត់សត្រូវរួមគ្នាហេតុតែលង់ស្នេហ៍បងប្រុសជីដ...