ភាគ១ : កូនចញ្ចឹម

759 23 3
                                    

ជីវិតមនុស្សម្នាក់ៗតែងតែជួបនូវបញ្ហា ពេលខ្លះទោះខំធ្វើចិត្តអោយសប្បាយរីករាយយ៉ាងណាក៏នៅមិនអាចបំភ្លេចរាល់ទុកកង្វល់ដែលមាននៅក្នុងចិត្តបាន។ ប៉ុន្តែបេីទោះបីជាខ្ញុំជួបទុក្ខលំបាកឬឧបសគ្គយ៉ាងណា ក៏ខ្ញុំនូវតែប្រឈមមុខ នឹងបន្តទន្ទេញនូវពាក្យមួយថា«ទ្រាំ»ជានិច្ច

#ផ្ទះត្រកូលសៀន

ថ្ងៃនេះមិនខុសពីររាល់ដង ម្ដាយរបស់ខ្ញុំបានវាយខ្ញុំទៀតហើយ សឹងតែរាល់ថ្ងៃទៅហើយដែលគាត់ដាក់សំពាធមកកាន់ខ្ញុំដូចច្នេះ តេីហេតុអ្វីទៅ?ទេីបគាត់ស្អប់ខ្ញុំ ហេីយអាក្រក់ដាក់ខ្ញុំបែបនេះ!

" ហឺុ....ហឹ្ហក...អ្នកម៉ាក់ខ្ញុំមិនបានធ្វើវាទេ ឈប់...វៃខ្ញុំទៅ....ហ្ហឹកៗ...ខ្ញុំឈឺណាស់ " កម្លោះតូចស៊ាវចាន់ បានលេីកដៃសំពះសុំអង្វរទៅកាន់អ្នកដែលមាននាមជាម្ដាយចិញ្ចឹម ដេីម្បីអោយគាត់បញ្ឈប់ការវាយ

" ហឺុស~មនុស្សដូចជាអែង ទាល់តែសាកជាមួយយើងអោយរាងចាលម្ដង! អែងប្រហេីនខ្លាំងណាស់ស៊ាវចាន់ ដែលហ៊ានធ្វើអោយបែករបស់យេីងបែបនេះ "

អ្នកស្រីលូដែលមាននាមជាម្ដាយ ហាក់មិនអាណិតចិត្តកូនទាល់តែសោះ គាត់បានវាយតប់ទៅកាន់កម្លោះតូចយ៉ាងចាស់ដៃ ចំណែកឯកម្លោះតូចមិនហ៊ានសូម្បីតែតដៃ ក៏ព្រោះតែនាយជាមនុស្សស្លូតបូត

" តែ.....ហឹ្ហក....ហឹ្ហក...ខ្ញុ...ខ្ញុំមិនបានធ្វើវាពិតមែនណា៎ម៉ាក់...ហឹ្ហក " កម្លោះតូចស៊ាវចាន់និយាយទាំងអណ្ដេីតអណ្ដក យ៉ាងពិបាកទ្រាំ នាយពិតជាឈឺសាច់ខ្លាំងណាស់ បេីមិនបញ្ឈប់ការវៃទេ ខ្លួនប្រាកដជាស្លាប់មិនខានហេីយ មួយដៃៗរបស់ម្ដាយចញ្ចឹមមិនមែនតិចទេ

" ផាច់...!! នេះអែងនិយាយថាមិនបានធ្វើមែនទេ? ចុះហេតុអ្វីទេីបវាធ្លាក់បែក នឹងទៅជាយ៉ាងនេះ " អ្នកស្រីលូមិនស្ដាប់សម្ដីចាន់ ថែមទាំងយៀដៃទះចាន់មួយកំម្លៀងថែមទៀត

" អ្នកម៉ាក/ចាវលូអូនកំពុងតែធ្វើអ្វី? " អ្នកស្រីលូបំម្រុងនឹងទះទៅកាន់មុខរាងតូចម្ដងទៀតទៅហេីយ ក៏លេចចេញនូវសម្ដីកូនស្រីនឹងអ្នកជាស្វាមីដែលកំពុងតែសម្លឹងមេីលមកកាន់ខ្លួន

បង្ក្រាបស្នេហ៍ ស្វាមីវិកលចរិក❤️🔞Where stories live. Discover now