ភាគ៨ : តុក្កតាទន្សាយ

287 8 0
                                    

រយៈពេលមួយអាទិត្យជាងហេីយដែល Xiao Zhan បានរស់នៅជាមួយYibo អ្នកទាំង2ចាប់ផ្ដេីមមានទំនាក់ទំនងល្អជាមួយគ្នា មិនសូវឈ្លោះទាស់ទែងគ្នាដូចពេលដំបូងៗឡេីយ។

Wang Yibo ដែលធ្លាប់តែមានសតិមិនសូវជាប្រក្រតីពេលនេះក៏ប្រែជាធម្មតាប៉ុន្តែក៏មិនអាចទុកចិត្តថាធម្មតាទាំងស្រុងឡេីយ ហើយការប្រែប្រួលគឺអាស្រ័យទៅលេីចិត្តរបស់គេ គ្រាន់តែមួយរយៈនេះនាយមិនដូចពេលមុនៗ ហើយក៏មិនបំពានលេីរាងកាយរាងតូចដូចមុនទៀត។

#ផ្ទះត្រកូលសៀន

ថ្ងៃនេះគឺជាថ្ងៃដែលកូនស្រីលោកសៀនចេញទៅសម្ភាសធ្វើការងារលេីកដំបូង

" លោកប៉ា អ្នកម៉ាក់! កូនទៅសិនហើយ " ហ័រមុី

" ទៅចុះកូនស្រី កុំភ្លេចមេីលថែខ្លួនផងណា! " លោកសៀននិយាយទៅកាន់កូនស្រីទាំងញញឹម

" ចា៎សលោកប៉ា ! អ្នកម៉ាក់កូនទៅហើយ "

" ប្រយ័ត្នប្រយែងផងណាកូនម៉ាក់ " អ្នកស្រីលូបានស្រែកផ្ដែផ្ដាំពីរក្រោយបន្ទាប់ពីរឃេីញកូនស្រីបោះជំហានដេីរចេឋញទៅ

#ក្រុមហ៊ុនWang

ក្រុមហ៊ុនត្រកូលWang គឺជាក្រុមហ៊ុនដែលល្បីឈ្មោះជាងគេនៅក្នុងទីក្រុងបេកាំងនៃប្រទេសចិន ហើយម្ចាស់ក្រុមហ៊ុនគ្មាននរណាក្រៅពីរតួរប្រុសយេីងទេ

មកដល់ក្រុមហ៊ុនភ្លាម ស្រីតូចហ័រមុីបានបោះជំហានដេីរទៅមុខយ៉ាងជឿជាក់ នាងសង្ឃឹមខ្ពស់ណាស់ថា ខ្លួននឹងបានជាប់ក្នុងបទសម្ភាសការងារដែលជាលេខា

" អត់ទោសលោក! ខ្ញុំសុំសួរបន្តិច តេីទីណាជាបន្ទប់សំភាសការងារ " ដេីរបានប្រហែលបន្តិចនាងក៏សម្រេចចិត្តសួរនាំបុរសសង្ហាម្នាក់ដែលកំពុងតែដេីរកាត់នាង ហើយម្នាក់នោះគឺជាចំណិតរបស់អុីបូនឹងហេីយ

" អ្ហ៎រ...អ្នកនាងមកសំភាសការងារមែនទេ? " សីុងសម្លឹងមុខនាងបន្តិចរួចក៏សួរបកទៅវិញ

" ចា៎ស " ហ័រមុីឆ្លេីយតបទៅសុីងទាំងញញឹម ប៉ុន្តែក្នុងចិត្តរបស់នាងចាប់ផ្តេីមធុញទ្រាន់

បង្ក្រាបស្នេហ៍ ស្វាមីវិកលចរិក❤️🔞Where stories live. Discover now