ភាគ២ : បុរសមិនស្គាល់មុខ

362 18 0
                                    

ក្នុងមួយជីវិតនេះ តេីពេលណាទេីបខ្ញុំទទួលនូវភាពកក់ក្តៅបានដូចគេទៅ? តេីក្នុងមួយថ្ងៃ ខ្ញុំត្រូវយំប៉ុន្មានដងទៅ? ខ្ញុំមិនចង់រស់នៅក្នុងស្ថានភាពបែបនេះបន្តទៀតទេ ខ្ញុំពិតជាហត់ខ្លាំងណាស់។

#Morning

ពេលព្រឹកប្រលឹម រៀងរាល់ពេលព្រឹក រាងតូចតែងតែក្រោកលឿនពីរប្រលឹម ដេីម្បីមកចម្អិនអាហារអោយអ្នកដែលនៅក្នុងផ្ទះបរិភោគ។

បន្ទាប់ពីរម្ហូបបានចម្អិនឆ្អិនហើយ អ្នកនៅក្នុងផ្ទះគ្រប់គ្នា ក៏មកអង្គុយជុំគ្នាញាំអាហារដែលរាងតូចបានធ្វេី ( បញ្ជាក់ : លោកសៀនមិនបាននៅញាំអាហារជុំគ្នាទេ ក៏ព្រោះតែមានការរវល់ត្រូវធ្វើនៅកន្លែងធ្វើការ ដូច្នេះហើយនៅតុអាហារគឺមានតែ អ្នកស្រីចាវលូ នឹងកូនស្រីរបស់នាងទេដែលអង្គុយនៅតុអាហារ ចំំណែកឯចាន់គឺឈរនៅក្បែរតុ )

" អ្នកម៉ាក់! ម្ហូបនេះប្រៃខ្លាំងណាស់ មិនឆ្ញាញ់ទេ "
ហ័រមុី

" មែនហើយ វាប្រៃខ្លាំងណាស់កូន! " ចាវលូ

" ស៊ាវចាន់!! អែងដាក់អំបិលអោយប្រៃ មានបំណងមិនចង់អោយយេីងសីុកេីតមែនទេ? " ចាវលូ

ចាវលូដែលជាម្ដាយចញ្ចឹម បានស្រែកសួរទៅកាន់រាងតូចទាំងចោទប្រកាន់ថា រាងតូចមានបំណងធ្វេីម្ហូបអោយប្រៃដេីម្បីអោយខ្លួនញាំមិនកេីត តែធាតុពិតម្ហូបប៉ុន្មានមុខនេះគឺមិនប្រៃនោះទេ ថែមទាំងឆ្ញាញ់ទៀតផង ប៉ុន្តែដេីម្បីតាមសម្ដីកូនស្រីសំណព្វ នឹងចង់ធ្វើបាបចាន់ទៀតផង នាងក៏មានបំណងនឹងគំនិតអាក្រក់មួយចង់លេងជាមួយចាន់។

" គឺ...អត់ទេ! ម្ហូបទាំងនេះខ្ញុំបានភ្លក់វារួចហើយ ដូច្នេះវាមិនអាចប្រៃបាននោះទេ! " ចាន់ហាមាត់ប្រកែកនូវអ្វីដែលខ្លួនមិនបានធ្វើ

" ហេតុអ្វីក៏អែងចូលចិត្តប្រកែកច្រីនម្លេះ យេីងប្រាប់ថាប្រៃគឺប្រៃហេីយ " មុីហ័រ បាននិយាយទៅកាន់ចាន់ទាំងសម្ដីមិនពេញចិត្ត នាងថែមទាំងសម្លក់មុខចាន់ថែមទៀត

បង្ក្រាបស្នេហ៍ ស្វាមីវិកលចរិក❤️🔞Where stories live. Discover now