ភាគ៩ : នាងលែងចង់រស់ហើយមែនទេ!

386 11 4
                                    

(តពីភាគមុន.....)

" សម្រាប់តុក្កតាទន្សាយបងជំពាក់អូនសិន ពេលនេះបងនាំអូនទៅទិញសម្លៀកបំពាក់ និងរបស់ខ្លះទុកសម្រាប់ញាំ ពេលទៅដល់ផ្ទះបងនឹងលាងរបួសជេីងអោយ ទុកយូរអាចមិនល្អ " អុីបូ

រាងក្រាស់ក្រោយពីប្រាប់រាងតូចហេីយ នាយក៏បានបន្តអៀវរាងកាយតូចស្ដើងសម្ដៅទៅកាន់ឡានរបស់ខ្លួន

ក្រឡេកទៅមើលស្រីក្រមុំរូបស្រស់ សៀន ហ័រមុី បន្ទាប់ពីរសំភាសន៍ការងារចប់ជាប់ជាលេខាហេីយ នាងក៏ឆ្លៀតចូលផ្សារមួយកន្លែងដេីម្បីរកទិញសម្លៀកបំពាក់និងរបស់ផ្ទាល់ខ្លួនរបស់នាង

<<Skip>>

អុីបូបានបេីកឡានធ្វើដំណើរសំដៅទៅកាន់ផ្សារទំនើប ដេីម្បីរកទិញសម្លៀកបំពាក់អោយកូនទន្សាយរបស់នាយនិងរបស់របរខ្លះទុកសម្រាប់ធ្វេីម្ហូប

#ផ្សារទំនេីប

ឡានថ្មីសេរីទំនើបកំពុងឈប់ចតនៅមុខផ្សារទំនេីបមួយកន្លែង

" ដល់ហើយ😊" អុីបូ

" ឆាប់ចុះមកអូនសម្លាញ់! ម៉ោះចាំបងជួយ អ្ហឹប~ " អុីបូដោយខ្លាចស៊ាវចាន់ឈឺជេីង នាយក៏បានលេីកពររាងតូចដែលស្រាលដូចសំឡីដាក់ចុះ

" ទៅរួចដែរទេ? "

" ហ្ហឹម...មិនអីទេ ខ្ញុំអាចដេីរខ្លួនអែងបាន តោះទៅ "

គិតថារបួសប៉ុណ្ណឹងចាន់ឈឺខ្លាំងមែនទេ វាមិនឈឺខ្លាំងនោះទេ ព្រោះកាលនៅជាមួយគ្រួសារសៀន ចាវលូបានវាយធ្វេីបាបចាន់ស្ទើរតែរាល់ថ្ងៃ ជួនពេលខ្លះ ទះកម្លៀង វៃនឹងខ្សែភ្លើង ពេលខ្លះក៏ត្រូវដំបងក៏មាន ដូច្នេះហើយរបួសពិននឹងរាងតូចសុាំហេីយ

មកដល់ក្នុងផ្សារ រាងក្រាស់ក៏សំរុកទិញសម្លៀកបំពាក់អោយរាងតូចជាច្រើន នាយរេីសយកៗទាំងមិនខ្វល់អ្វីឡេីយ បេីនិយាយទៅច្រេីនគួរសម

" ពិននឹងបានហើយ អុីបូ! " ចាន់ដោយឃើញអុីបូគិតតែពីរទិញច្រេីនពេក ក៏ចូលទៅប្រាប់

បង្ក្រាបស្នេហ៍ ស្វាមីវិកលចរិក❤️🔞Where stories live. Discover now