រីករាយក្នុងការអាន💗✨
#HomeYiboo
បន្ទាប់ពីរចូលផ្សារទិញរបស់របរអស់សប់គ្រប់រួចរាល់ហើយ អ្នកទាំង2 ក៏ត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។
" អង្គុយសិនចុះ! ចាំបងមួយភ្លែត បងទៅទៅយកប្រអប់ថ្នាំមកលាបអោយ " អុីបូបានដាក់ចាន់ចុះអោយអង្គុយលេីសាឡុង នាយក៏ដេីរទៅយកប្រអប់ថ្នាំ
" ពិបាកដល់លោកហើយអុីបូ... " ចាន់ហាក់មានអារម្មណ៍ថារអៀសចិត្តនៅពេលដែលរាងក្រាស់ធ្វេីទង្វេីល្អៗមកកាន់ខ្លួន
ពេញមួយថ្ងៃទៅហើយដែលអុីបូនៅក្បែរចាន់ បារម្ភពីចាន់ មេីលថែ និងសួរនាំរឿងរ៉ាវទាំងប៉ុន្មានដែលទាក់ទងនឹងចាន់ មិនថារឿងហ័រមុីត្រូវជាអ្វី ចាន់បានរៀបរាប់គ្រប់យ៉ាងប្រាប់ទាំងអស់ដោយមិនលាក់លៀម
" អុីបូ ខ្ញុំអាចលាបខ្លួនអែងបានណា៎ " រាងតូចដោយរអៀសចិត្តមិនចង់អោយរាងក្រាស់មកលាងរបួសអោយខ្លួននាំតែលំបាក ក៏ប្រេីពាក្យសម្ដីស្រទន់និយាយទៅកាន់រាងក្រាស់សុំធ្វេីជាអ្នកលាបរបួសអោយខ្លួនអែងវិញ
" មិនបានទេ! អូននៅអោយស្ងៀមទៅ ទុកអោយបងជាអ្នកធ្វេី " គិតឬថាអុីបូព្រមអោយចាន់លាងរបួសដោយខ្លួនឯងនោះ មិនថាចាន់និយាយយ៉ាងណា ក៏អុីបូមិនព្រមដែរ ដូច្នេះហើយក៏មានបណ្ដោយទៅតាមនឹង
" ទេ លំបាកដល់លោកពេកហេីយ " ចាន់ប្រកែក
" សម្រាប់មនុស្សដែលបងស្រលាញ់ រឿងពិនៗនឹងមិនលំបាកទេ " រាងក្រាស់ជ្រុលមាត់សារភាពនិយាយទៅកាន់រាងតូចទាំងមិនដឹងខ្លួន ធ្វើអោយរាងតូចដែលបានស្ដាប់លឺ ចាប់ផ្តើមក្រហមមុខ ភាំងនៅពាក្យសម្ដីរបស់រាងក្រាស់និយាយអម្បាញ់មិញ
" អ្ហាស...លោក...តិចៗ " រវល់តែភាំងនឹងសម្ដីអីបូមិញនេះ ចាន់មិនបានចាប់អារម្មណ៍ឡេីយថាអីុបូកំពុងតែជូតរបួសលេីជង្គង់ដែលរលាត់របស់ខ្លួន ទាល់តែរាងក្រាស់រៀងជ្រុលដៃបន្តិចទេីបចាន់ភ្ញាក់ដឹងខ្លួន