"កុំមកប្រើពាក្យសម្ដីថោកបែបនេះដាក់ខ្ញុំ"នាយតូចនិយាយទៅវិញទាំងញ័របបូរមាត់ក្នុងចិត្តក៏ភ័យណាស់ដែរដែលហ៊ានលើកដៃទះគេនោះរីឯនាយកម្លោះនោះក៏ងៀកមកវិញទល់អណ្ដាតនឹងថ្ពាល់ដែលនាយតូចទះ..."អឹប! អឹម...លែង!" នាយតូចត្រូវបាននាយកម្លោះចាប់កញ្ចឹងកទាញទៅផ្អឹបបបូរមាត់គេខាំញក់ញីទាំងកំហឹងចំណែកឯនាយតូចវិញខំប្រឹងខ្ចឹបមាត់មិនអោយគេរុលអណ្ដាតដៃប្រឹងគក់ទ្រូងគេដឹបៗដើម្បីអោយគេដោះលែងតែវាមិនបានផល
"មកនេះ!"
"អូយ!!! លែងខ្ញុំ!Joongប្រាប់ថាអោយលែង"នាយតូចត្រូវកម្លោះJoongអូសដៃឡើងទៅបន្ទប់របស់ខ្លួនទាំងខ្លួមប្រឹងទប់លំនឹងខ្លួនកុំអោយគេអូសទៅបានប៉ុន្ដែវាមិនផលទេព្រោះកម្លាំងខ្លួននិងគេវាខុសគ្នា....
"អូយយ!លែង..."
ក្រឹប!
កន្លឹះសោទ្វាត្រូវបានចាក់ដោយដៃរបស់នាយកម្លោះនាយងៀកមកវិញព្រមទាំងទឹកមុខកំណាចធ្វើអោយនាយតូចដែលឈរទាំងញ័រខ្លួននោះខ្លាចមួយរំពេច..."ច...ចង់ធ្វើស្អី?!"ក្រោយឃើញគេបោះជំហានមករកនាយទាំងទឹកមុខកំណាចនាយក៏ថយជំហានមកខាងក្រោយគេក៏ចេះតែដើរមករកនាយតូចរហូតដល់ខ្នងទើផ្អឹបនឹងជញ្ចាំងបែបនេះធ្វើអោយនាយតូចកាន់តែភ័យខ្លាច។
"យ៉ាងមិច?ខ្លាចឬ??"នាយកម្លោះបន្លឺសំនៀងឡើងទាំងកំណាចព្រមទាំងលើកដៃទៅឃាំងផ្អឹបជញ្ចាំងដើម្បីកុំអោយគេរត់គេច.....
"ហុឹក...""ស៊ូច!ជុជុជុ...កុំខ្លាចអីខ្ញុំធ្លាប់និយាយហើយថាDunkនឹងជួបលើសពីនេះទៀត....បើមិនស្ដាប់!"នាយកម្លោះបន្ដនិយាយទៅកាន់នាយតូចនិងលើកដៃទៅផ្អឹបមាត់របស់នាយតូច។គេធ្លាប់ប្រាប់នាយប៉ុន្មានលើកហើយទោះជាមិត្តឬជាអ្នកណាគ្មានសិទ្ធមកប៉ះខ្លួនរបស់នាយទេនាយក៏ដឹងថាគេជាមនុស្សហួងហែងប៉ុណ្ណាមិនថារបស់ឬមនុស្សជាពិសេសគឺDunk! បើក្រៅពីគេអ្នកណាក៏គ្មានសិទ្ធគេចំណាយពេលយូរប៉ុណ្ណាទម្រាំតែរកនាយឃើញហើយលើកនេះក៏នាយមិនប្រលែងអោយគេទៅចោលទៀតទេ...
"ហុឹក...ខ្ញុំនឹងភីគ្មានអីនឹងគ្នាពិតមែន"បន្ទាប់ពីគេលែងដៃពីមាត់នាយហើយនាយក៏ព្យាយាមបកស្រាយប្រាប់គេដើម្បីអោយគេឈប់យល់ច្រលំចំពោះនាយ....
YOU ARE READING
នៅតែស្រលាញ់.Still in love [End]
Short Storyប្រលោមលោកខ្នាតខ្លី Everyone, if you have already read my story, please comment and tell me about my story that វាល្អឬមិនល្អឬយ៉ាងណា...ដើម្បីខ្ញុំបានកែសម្រួល🙏🏻