Morning***
ពន្លឺថ្ងៃបើកបញ្ចាំងបង្ហាញអោយឃើញមនុស្ស2នាក់កំពុងគេអោបគ្មាយ៉ាងស្រស់ត្រកាល។"ហឺយ!!ហួសម៉ោងហើយ!!"នាយតូចកម្រើកខ្លួនទាញទូរស័ព្ទមកមើលម៉ោងព្រោះមានម៉ោងរៀនពេលព្រឹកតែចៃដន្យវាហួស5នាទីទៅហើយ....
"Joong!ភ្ញាក់!ខ្ញុំដល់ម៉ោងទៅរៀនហើយ"
"ហុឹមម...សុំ5នាទីទៀតណា..."នាយកម្លោះក្រហុឹមបំពង់កបន្ដិចមុននឹងទាញនាយតូចមកអោប
"អញ្ចឹងJoongនៅគេងបន្ដទៅ...ខ្ញុំទៅងូតទឹក"ថាហើយនាយតូចឈានជើងចុះពីលើគ្រែដើម្បីទៅងូតទៅនឹងអាលបានទៅសាលារៀនបន្ដប៉ុន្ដែ.....
"អុះ! សឺតតត"រៀបនឹងចុះពីលើគ្រែផុតទៅហើយស្រាប់តែដៃនាយកម្លោះចាប់ទាញចង្កេះនាយមកវិញនឹងថើបថ្ពាល់នាយមួយដង្ហើមធំ....
"Joong!លេងឆ្កួតស្អីនឹង"
"ទៅងូតទឹកចុះ"នាយកម្លោះញញឹមចុងមាត់ហើយក៏ប្រលែងដៃពីចង្កេះនាយតូចដើម្បីអោយគេទៅងូតទឹកហើយគេក៏ដេកបន្ដទៀត
បន្ទាប់ពីអ្នកទាំងពីរងូតទឹករួចហើយអស់នាយកម្លោះក៏បានជូតនាយតូចមកសាលារៀនហើយគេក៏ឈៀងទៅផ្ទះរបស់ខ្លួនបន្ដិចព្រោះដូចជាខានទៅយូរហើយ។
ថ្នាក់រៀន**
"អេ!មិត្តសម្លាញ់មកហើយឬ?មកលឿនខ្លាំងមែនទែន..."មកដល់ថ្នាក់ភ្លាមក៏ទទួលពាក្យស្វាគមន៍ពីមហាមិត្តភ្លាម
"នៅសាសងគ្នាស្អីក៏យូរម្លេះ?គ្រូរៀនចោលឯង1ម៉ោងហើយដឹងទេ?"
"ហឺយយ!ស្អីរបស់ឯង!ឯងដែលឃើញយើងមកយឺតដែរទេ?ទើបតែថ្ងៃនេះទេ!"
"អា៎ៗអូខេ!យ៉ាងមិចក៏បានយើងគ្រាន់តែលលេង" វាក៏ជារឿងពិតនាយតូចDunkនេះហេសមករៀនយឺតនេះជាលើកទីមួយហើយដែលគេមកយឺតរាល់ដងបើមិនមកមុនម៉ោងអោយធាក់....
"ល្ងាចនេះទៅក្លឹបទេ?"អង្គុយសុខៗមហាមិត្តក៏ងើបមាត់បបួលទោក្លឹប
"ទៅធ្វើស្អី?"
"ក៏ចង់ណែនាំមនុស្សពិសេសម្នាក់អោយឯងស្គាល់"
"ហឺយយយ!ឯងគ្មានកន្លែងផ្សែងសម្រាប់ណែនាំទេ?ទាល់តែក្នុងក្លឹបទើបឯងហើបមាត់ណែនាំបាន?"
YOU ARE READING
នៅតែស្រលាញ់.Still in love [End]
Historia Cortaប្រលោមលោកខ្នាតខ្លី Everyone, if you have already read my story, please comment and tell me about my story that វាល្អឬមិនល្អឬយ៉ាងណា...ដើម្បីខ្ញុំបានកែសម្រួល🙏🏻