Part13 : END

937 44 1
                                    

 
    ថ្ងៃថ្មីក៏ឈានចូលមកដល់ដំណើរកំសាន្តជាមួយនឹងមិត្តៗក៏បានបញ្ចប់។ពួកគេសាងអនុស្សាវរីយ៍ជាមួយគ្នាជាច្រើនដូចជាការដើរលេងមាត់សមុទ្រ ញុាំអាហារ ជិះទូក នឹងផ្សេងៗទៀតដែលពួកគេបានធ្វើ។អ្វីៗគ្រប់យ៉ាងបានទៅយ៉ាងរលូនហើយពួកគេក៏ត្រលប់មកក្រុងថេបវិញដើម្បីជួបជុំជាមួយគ្រួសារ

Dunk's house

"ល្ងាចនេះខ្ញុំចង់ទៅជួបប៉ាម៉ាក់របស់Dunk..."joong
នាយកម្លោះចូលមកអោបចង្កេះនាយតូចពីក្រោយដែលគេកំពុងឈធ្វើអាហារតិចតួចអោយកូនក្មេង

"ចង់ទៅ??"Dunk

"ពិតហើយ!យ៉ាងមិច?មិនចង់អោយខ្ញុំទៅទេ?"នាយកម្លោះច្របូញមាត់បែបមាត់ស្រួចដាក់នាយតូចធ្វើអោយអ្នកម្ខាងទៀតក្រវីក្បាលខ្នក់ខ្នាញ់នឹងចរិតកូនក្មេងមិនដឹងអីរបស់គេនេះ

"ហើយបដិសេធបានទេ??"Dunk

"ទេ...."Joong

"ហឹសៗ...បែបនេះហើយទើបមិនបដិសេធនោះ" នាយតូចក៏អស់សំណើចនឹងគេដែរនេះ

"សឺត*ហុឹម....ក្រអូបណាស់?!"នាយកម្លោះក៏អោនមកស្រង់ក្លិនពីថ្ពាល់នាយតូច

"ហុឹម...បានហើយ!ឆាប់ឡើងទៅងូតទឹកនឹងបានចុះមកញុាំបាយ"តាំងពីមកដល់ផ្ទះគេគិតតែពីអោបរឹតនាយមិនព្រមលែងបើលែងក៏លែងតែ5នាទីក៏មកអោបនេះធ្វើដូចខ្លាចគេរត់ណាស់អញ្ចឹងដេញអោយទៅងូតទឹកក៏មិនព្រម។។

"បន្ដិចទៀតមិនបានទេហេស"

"មិនបាន!ក្រែងល្ងាចនេះទៅផ្ទះលោកប៉ាអ្នកម៉ាក់នោះអី?ឬក៏ប្ដូរចិត្តវិញ??"Dunk

"ក៏បាន!តែមុននឹងទៅ....ជុបៗៗ*"Joong

"អា៎...បានហើយ"ឆ្លៀតអើយសែនឆ្លៀតមុននឹងទៅងូតទឹកនេះក៏ឆ្លៀតស្រង់ក្លិនពីថ្ពាល់ប៉ោងៗគួរអោយស្រលាញ់របស់នាយតូចបន្ថែម...ថែមនេះក៏មិនមែនមួយខ្សឺតទៀតនេះDoubleចំណេញហើយ

      បន្ទាប់ពីងូតទឹករួចនាយកម្លោះក៏ចុះមកញុាំអាហារតាមទម្លាប់នេះឯងរួចក៏សម្រាកយកកម្លាំងទៅលេងប៉ាម៉ាក់ក្មេវពេលល្ងាចនេះ។

Evening***

      ល្ងាចម៉ោង5ក៏ចូលមកពេលនេះពួកគេក៏កំពុងតែរៀបចំអីវ៉ាន់បន្ដិចបន្ដួចដើម្បីទៅសម្រាកនៅផ្ទះរបស់នាយតូចម្ដងក៏ដូចជាមានកាដូតិចតួចទៅជូនលោកទាំងពីរ។

នៅតែស្រលាញ់.Still in love [End]Where stories live. Discover now