Part8: ងូតទឹក

768 47 2
                                    


"តោះ!ទៅផ្ទះយើងមានរឿងត្រូវនិយាយគ្នា"ថាហើយនាយកម្លោះអូសដៃនាយតូចមួយទំហឹងចេញទៅបន្សល់ទុកនៅមិត្តទាំងពីរនឹងសិស្សប្អូនម្នាក់នោះនៅធ្វើមុខស្លេស្លើមិនដឹងរឿងអីនោះ

ងឺតតត
នៅតាមផ្លូវម្នាក់ៗស្ងាត់រាងខ្លួននាយកម្លោះចេះតែបើកឡានទៅទាំងមុខក្រម៉ូវកាន់តែធ្វើអោយនាយតូចមានអារម្មណ៍ខុស

"Joongខ្ញុំសុំទោសណា....ក៏ខ្ញុំមិនចង់រំខានទើបមិនប្រាប់"នាយតូចព្យាយាមបកស្រាយរឿងរ៉ាវគ្រប់យ៉ាងទៅប្រាប់គេតែនាយកម្លោះមិនព្រមនិយាយហាស្ដីតបមកវិញនៅតែបើកឡានទាំងមុខមិនរីកដដែល......

"Joong.....ខឹងខ្ញុំមែនទេ?"

"មែន!ខ្ញុំខឹងខឹងដែលDunkមិនប្រាប់ខ្ញុំខឹងដែលឈស្ងៀមអោយអាម្នាក់នោះប៉ះខឹងដែលអោយខ្ញុំឮរឿងទាំងអស់ចេញពីមាត់អ្នកដទៃដែលមិនមែនជាdunk!"
នាយកម្លោះទ្រាំស្ងាត់មិនបានក៏ប្រលែងពាក្យគ្រប់យ៉ាងតបមកកាន់នាយតូច

"ខ្ញុំ....ខ្ញុំសុំទោស..."នាយតូចក្រោយឮពាក្យនាយកម្លោះនិយាយមុននេះហើយនាយក៏អោនមុខចុះស្ងៀមស្ងាត់មាត់ស្ងាត់ក

ទីបំផុតឡានក៏បានមកឈប់ចតនៅមុខផ្ទះរបស់Dunk។នាយកម្លោះJoongបើកទ្វាចេញពីក្នុងឡានដើរចូលទៅក្នុងផ្ទះទាំងមុខមិនរីកធ្វើអោយនាយតូចដែលនៅក្នុងឡានកាន់តែមានអារម្មណ៍មិនស្រួលក៏ចុះទៅតាម.....

"Joong?ខ្ញុំសុំទោស...កុំស្ងៀមបែបបានទេ?"ចូលមកដល់ក្នុងបន្ទប់dunkក៏ព្យាយាមហៅនឹងនិយាយរកJoongប៉ុន្ដែមិនទទួលបានសម្លេងឆ្លើយតប

"ស្ដាប់ខ្ញុំបកស្រាយសិនបានទេ?កុំយកតែចិត្តខ្លួនឯងបែបនេះបានទេ!!??"នាយតូចទ្រាំមិនបានក៏គំហកដាក់គេដែលកំពុងតែឈដោះអាវធ្វើមិនដឹងមិនឮ

ដឹប!***

"យកតែចិត្តខ្លួនឯងមែនទេ?ចុះកាលដែលDunkទៅក្លឹបនោះមិនប្រាប់ខ្ញុំមួយម៉ាត់ទុកអោយខ្ញុំបារម្ភបែបនេះនោះ?ម៉េចក៏មិននិយាយផងទៅ?"នាយកម្លោះសង្រ្គៀតធ្មេញចាប់ស្មារនាយតូចផ្អឹបនឹងជញ្ចាំងព្រមទាំងនិយាយរៀបរាប់បន្ដ

"ខ្ញុំភ័យប៉ុណ្ណាដឹងទេ?ខ្ញុំខឹងប៉ុណ្ណាដឹងទេ?ពេលដែលឃើញអាចង្រៃនោះវាប៉ះខ្លួនDunk"នាយកម្លោះបន្ដនិយាយទៅកាន់នាយតូចទៀតទាំងទឹកមុខរលីងរលោងរកកល់ចង់យំ....គេមិនដឹងហេតុអីពេលដែលនិយាយពាក្យក្នុងចិត្តទឹកភ្នែកនេះរកតែចេញមកជាពិសេសនៅចំពោះមុខរបស់មនុស្សដែលគេស្រលាញ់នេះ

នៅតែស្រលាញ់.Still in love [End]Where stories live. Discover now