Night 🌉 (កាត់ៗឆាប់ចប់)
នៅក្នុងក្លឹបមួយកន្លែងវាបង្ហាញអោយយើងឃើញនាយកម្លោះអង្គុយផឹកស្រាតែម្នាក់ឯង។នាយផឹកស្រាបណ្ដើរនឹករឿងអតីតកាលរបស់ខ្លួនបណ្ដើរនាយនឹកឃើញកាលណាវាធ្វើអោយនាយឈឺចាប់គ្រប់ពេលហើយអ្នកកម្លោះដែលអង្គុយផឹកស្រាស្រវឹងភ្នែកធ្លាក់ដល់ដីនោះគ្មាននណារក្រៅពីកម្លោះJoongយើងទេ។"អឹក...នាងស្រីអាក្រក់!ស្រីពឹសពុល!"កម្លោះJoongអង្គុយស្រវឹងរអ៊ូជេអ្នកណាមិនដឹងទាំងសម្លេងស្អកៗធ្វើអោយមិត្តគេនៅក្បែរនោះអត់នឹងឆ្ងល់មិនបាន។.
"ហឺយ!ឯងជេរអ្នកណាវើយ!"
"អឹក! ស្រីម្នាក់នោះស្រីដែលបានបំបែកមនុស្សដែលខ្ញុំស្រលាញ់ស្រីដែលធ្វើអោយគ្រួសារខ្ញុំជួបការលំបាក!"
"ឯង!ឯងជួយរៀបរាប់ដើមហេតុបានទេ!បើឯងនៅតែនិយាយបែបនេះមនុស្សឆ្កួតណាវាយល់ទៅ?"
"គឺរឿងវាបែបនេះ...."នាយកម្លោះjoongបានចាប់ផ្ដើមរៀបរាប់រឿងរ៉ាវអតីតរបស់ខ្លួនអោយមិត្តដែលអង្កុយក្បែរនោះបានស្ដាប់។
Imagine and back to 3years ago....
គឺថា...Joong&Dunkជាសង្សារនឹងគ្នាពួកគេស្រលាញ់គ្នាទាំងតែពីនាយតូចDunkរៀនថ្នាក់ទី12មកម្លេះ។ថ្ងៃមួយJoongបាននាំDunkទៅជួបនឹងណែនាំនាយតូចអោយទៅប៉ាម៉ាក់របស់គេស្គាល់ក៏ដំបូងគាត់ទាំងពីរពិតជាស្វាគមន៍នឹងDunkណាស់។ក្រោយមកគ្រួសារទាំងពីរបានស្គាល់គ្នានឹងបាននិយាយគ្នាអំពីរអនាគតរបស់កូនៗរបស់ពួកគាត់គិតថាស្របគ្នានឹងភ្ជាប់ពាក្យភ្ជាប់ចិត្តអោយកូនទាំងពីររបស់លោក។
រហូតដល់ថ្ងៃពិសេសនោះបានមកដល់ស្រាប់តែមានរឿងកើតឡើងក្នុងពិធីភ្ជាប់ពាក្យរបស់កូនទាំងពីរពួកគេរៀបនឹងបំពាក់ជញ្ចៀនទៅហើយស្រាប់តែLEDដែលបានចាក់បញ្ចាំងរូបគេទាំងពីរអ្នកនោះបានលោតទៅជារូបប្រុសស្រី2នាក់បានគេងអោបគ្នាហើយមនុស្សប្រុសម្នាក់ដែលនៅក្នុងរូបនោះគឺជាJoongនៅជាមួយកូមស្រីមិត្តរបស់ប៉ារបស់គេកំឡុងពេលចាក់បញ្ចាំងរូបនោះស្រាប់តែលេចចេញមនុស្សស្រីម្នាក់ដើរមកព្រមទាំងទឹកមុខសម្រក់ទឹកភ្នែកគួរអោយអាណិត។"ហុឹក!បងJoong!បងបានខ្លួនខ្ញុំហើយបងដោះដៃខ្ញុំចោលបែបនេះមែនទេ?"ស្រីម្នាក់នោះដើរមកព្រមទាំងទឹកមុខកំសត់សម្ដែងអោយគ្រប់គ្នាបានឃើញថារឿងដែលនាងនិយាយនោះជាការពិត
YOU ARE READING
នៅតែស្រលាញ់.Still in love [End]
Short Storyប្រលោមលោកខ្នាតខ្លី Everyone, if you have already read my story, please comment and tell me about my story that វាល្អឬមិនល្អឬយ៉ាងណា...ដើម្បីខ្ញុំបានកែសម្រួល🙏🏻