Part11: ទៅជួបប៉ាម៉ាក់

671 31 4
                                    


"ប៉ានិងម៉ាក់ចង់ជួបនឹងនិយាយជាមួយ...ទៅជាមួយគ្នាទេ?"

"អឹម!ក៏បាន!បើគាត់ទាំងចង់ជួបខ្ញុំហើយនោះខ្ញុំមិនបដិសេធទេ"ទីបំផុតនាយតូចក៏យល់ព្រមទៅជួបនឹងប៉ាម៉ាក់ក្មេកដែលទន្ទឹងរង់ចាំនោះ

"បើខ្លាចនៅត្រៀមខ្លួនសិនក៏បានមិនបាច់ប្រញាប់ទេ"

"ខ្ញុំក៏ចង់និយាយជាមួយគាត់ដូចគ្នា...."

"អញ្ចឹងពេលថ្ងៃនេះសម្រេចថាទៅចុះ"និយាយគ្នារួចពួកគេញុាំអាហារបន្ដមុននឹងរៀបចំអីវ៉ាន់ខ្លះៗដើម្បីត្រៀមទៅផ្ទះរបស់ប៉ាម៉ាក់គេ

បន្ទាប់ពីរៀបចំទុកដាក់អ្វីៗរួចពួកគេក៏ចេញដំណើរ។

"តោះទៅ!"

ទីបំផុតឡានក៏បាននាំពួកគេមកដល់ផ្ទះរបស់ប៉ាម៉ាក់(joong's parents)ពួកគេធ្វើដំណើរមកអស់រយះពេលជាយូរដែរព្រោះមិនបានទៅផ្ទះដែលនៅឯទីក្រុងទេគឺJoongបានខលណាត់ប៉ាម៉ាក់របស់គេអោយអោយផ្ទះលំហែនៅឯខេត្ត Pattaya

"អ្នកម៉ាក់លោកប៉ា!"

"អាវ!កូនJoongកូនDunk"ម៉ាក់របស់Joongបានចេញមកពីខាងក្នុងមកមើលព្រោះបានឮសម្លេងកូនប្រុសអ្នកស្រីចេញមកដល់ក៏បានឃើញកូនប្រុសរបស់គាត់ជាមួយសំណព្វចិត្តថ្លើមថ្លៃរបស់កូនប្រុសគាត់

"ចូលមកខាងក្នុងមក!"

"ធ្វើដំណើរឆ្ងាយប្រាកដជាហត់ហើយឆាប់ឡើងទៅសម្រាកនៅខាងលើទៅ"លោកប៉ារបស់Joongបានបន្លឺឡើងសំដៅមកកូនប្រុសនឹងកូនប្រសាររបស់លោកដោយទឹកមុខញញឹមបិតមាត់មិនជិត។

"បាទ/បាទ"ឆ្លើយតបនឹងលោកប៉ារួចអ្នកទាំងពីរក៏បានអូសវ៉ាលីរបស់ខ្លួនឡើងទៅខាងលើដោយទឹកមុខរបស់នាយកម្លោះJoongញញឹមមាត់ហែកសឹងតែដល់ត្រចៀកព្រោះតែសប្បាយចិត្តដែលបាននាំម្ចាស់ជីវិតមកជួបគ្រួសារជាលើកទី....មិនដឹងប៉ុន្មានទេដឹងតែច្រើនដង

"បងមើលកូនទៅញញឺមបិតមាត់មិនជិតទេ"លោកស្រីម៉ាក់ក៏បន្លឺឡើងទាំងសប្បាយចិត្តលោកទាំងពីរមិនបានឃើញស្នាមញញឹមនេះយូរមកហើយទាំងតែពីថ្ងៃកើតរឿងនោះមកម្លេះលោកក៏ដឹងពេញទ្រូងថាកូនប្រុសលោកស្រឡាញ់ហួងហែងdunkប៉ុណ្ណាមិនថាមនុស្សឬសត្វរុក្ខជាតិល្មមកូនប្រុសគាត់មិនចង់អោយប៉ះគេគឺស្ដេចប្រចណ្ឌទៅហើយ

នៅតែស្រលាញ់.Still in love [End]Where stories live. Discover now