Ep1 < What is love? >

1.1K 86 9
                                    

Episode:1

អ្វីទៅគឺជាស្នេហា? តើស្នេហាកើតឡើងពីអ្វី? ស្នេហា គឺជាការមានអារម្មណ៍ស្រឡាញ់ចំពោះនរណាម្នាក់អស់ពីចិត្ត ដោយមិនគិតពីខ្លួនឯង។ ស្នេហាជាការឈ្លក់វង្វេងមួយគ្រាហ៍ដែលគ្រប់គ្នាសុទ្ធតែធ្លាប់ជួប គ្រាន់តែមនុស្សខ្លះទទួលបានការស្រឡាញ់ពីដៃគូម្ខាងមកវិញ ឯអ្នកខ្លះក៏ត្រូវលួចលាក់ចិត្តស្រឡាញ់គេតែម្នាក់ឯង។ ក្នុងចំណងស្នេហាតែម្ខាង កើតឡើងព្រោះលក្ខខណ្ឌជាច្រើន ដែលយើងពុំអាចរំលងហួសទៅបានដូចជា មិត្តភាព ឋានៈបុណ្យសក្តិ និង សម្ព័ន្ធគ្រួសារ។

Sunghoon Fiona ( ស៊ុងហ៊ុន ហ្វីហ៍អូណា ) កម្លោះសង្ហារវ័យ 19 ឆ្នាំ កូនកាត់ កូរ៉េ-អាម៉េរិក។ ចរិកទំនើង ព្រោះតែខ្លួនជាកូនពៅក្នុងត្រកូល Fiona ដែលអ្នកណាក៏ស្គាល់ថាជាត្រកូលរាជវង្ស។ Sunghoon រៀននៅឆ្នាំទី2 ក្នុងសកលវិទ្យាល័យល្បីមួយក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ គេនៅក្នុងសាលាជា playboy ដែលមួយថ្ងៃៗគិតតែពីបង្កររឿងឈ្លោះគ្នាជាមួយពួកសិស្សច្បង ដែលជាកូនអ្នកមានៗដែរ ហើយក៏ជាព្រាននារី ញ៉ែស្រីមិនរើសមុខ មិនលើកលែងសូម្បីតែគ្រូបង្រៀនក្រមុំៗ។

Heeseung Hansteal ( ហ៉ីស៉ឺង ហានស្ទៀល៍ ) វ័យ 21 ឆ្នាំ ជាសិស្សឆ្នាំទី4។ Heeseung រស់នៅជាមួយម្តាយចាស់ក្នុងផ្ទះជួលមួយកន្លែង ជីវភាពគ្រួសារគេពិតជាលំបាកណាស់តាំងពីឪពុករបស់គេចែកឋានទៅ។ គេបានចូលរៀនសាលាល្អបែបនេះ ព្រោះតែគេជាសិស្សពូកែ ជាប់ឈ្មោះជាសិស្សឆ្នើមប្រចាំសាលារៀងរាល់ឆ្នាំ ប៉ុន្តែគ្មានអ្នកណាពេញចិត្តគោរពគេនោះទេ ព្រោះគេអោយតម្លៃទៅលើទ្រព្យសម្បត្តិជាងការសិក្សា!

@សាលារៀន៚

គ្រឺងៗ~~ មួយម៉ោងក្នុងការសិក្សាកន្លងផុតទៅ ពេលនេះជាពេលសម្រាក ដែលមានរយៈពេលត្រឹម15នាទីប៉ុណ្ណោះ និស្សិតៗនាំគ្នារុះរាន់រត់ទៅកាន់កង់ទីន ដើម្បីយកអារហារ ឯអ្នកខ្លះក៏មានអារហារយកមកតាមខ្លួន។

-អគារឆ្នាំទី4

សិស្សស្រីៗជាច្រើនឈររោមគ្នា ដូចស្រម៉ោចរោមស្ករ ព្រោះវត្តមានកូនប្រុសពៅត្រកូលរាជវង្សនៅអគារនេះ។ គេសង្ហារ Perfect មិនចាំបាច់តាមញ៉ែក៏មានស្រីៗរាប់មិនអស់តាមពីក្រោយដែរ។

Did you ever love me? ( Complete ✅ )Where stories live. Discover now