Episode:6
1ខែកន្លងផុត៚
ពេលវេលាពិតជាដើរលឿនណាស់ ធ្មេចបើកៗ រយៈពេល1ខែក៏កន្លងផុតបាត់ទៅហើយ។ រយៈពេល1ខែមកនេះ ឃើញថាមានរឿងជាច្រើនដែលត្រូវបានផ្លាស់ប្តូរស្ទើរទាំងស្រុង តែក៏មានរឿងខ្លះទៀតនៅតែដូចដើម។
ហ៉ីស៉ឺង ហាលស្ទៀល៍ ពេលនេះកាន់តែទ្រុឌទ្រោមព្រោះតែជម្ងឺប្រចាំកាយ បូករួមទាំងការជិះជាន់មើលងាយទៀតនោះ។ ពេលនេះគេពិតជាខ្សោយណាស់ សឹងតែងើបពីគ្រែមិនរួច ទៅរៀនក៏សម្ងំតែស្ងៀមៗ ប៉ុន្តែសួរថាមានអ្នកណាខ្វល់ខ្វាយនឹងគេទេ? ចម្លើយនោះគឺ ប្រាកដណាស់! គ្មានទេ! គេត្រូវបានមនុស្សគ្រប់គ្នាចាត់ទុកដូចជាខ្យល់ គ្មានរូប គ្មានរាងប៉ុណ្ណោះ!!
Condo Sunghoon៚
« នែ៎! ដេកអោយដូចងាប់! » ស៊ុងហ៊ុន បើកឡានចេញមក Condo របស់ខ្លួនព្រោះតែមានអ្នកនៅទីនោះ ជាមនុស្សដែលគេចូលចិត្តធ្វើបាបនោះហើយ ប៉ុន្តែប៉ុន្មានថ្ងៃនេះ គេដូចមិនបានមករកហ៉ីស៉ឺង ព្រោះរវល់នាំគូរដណ្តឹងទៅល៎ឈុតរៀបការ ដែលនឹងកើតឡើងឆាប់ៗនេះឯង
« ហ៉ឹម~~ ស៊ុង..ស៊ុងហ៊ុន? » គេឆ្លើយទាំងគ្មានកម្លាំង
« គឺយើង! យ៉ាងមិច? គិតថាជាអាឈ្មោលណា? » នាយមិនដឹងយ៉ាងមិច ចេះតែចង់រករឿងគេ ឃើញមុខហើយចង់តែចាប់ស៉ី កុំអោយសម្បូរស្នេហ៍ដាក់ពួកអាឆ្កែអស់នោះពេកនឹងណា៎
« មានការអី? » គេហត់នឹងស្រែកយំ ហត់នឹងប្រកែកណាស់ ពេលនេះ អោយវាទៅតាមដំណើរដើមទងតែម្តងទៀត
« យើងឃ្លាន! »
« យើងងើបមិនរួចទេ! » ហ៉ីស៉ឺង បដិសេដនាយមិនអាចងើបទៅធ្វើអីអោយគេបានទេ គេពិតជាគ្មានកម្លាំងពិតមែន
« យើងមិនបានឃ្លានបាយ! យើងឃ្លានឯង!! » នាយពោលហើយក៏អោនទៅបម្រុងនឹងថើបគេ តែហ៉ីស៉ឺងក៏ងាកមុខចេញ ទាំងក្រវីក្បាលប្រកែក
« ស៊ុងហ៊ុន! យើងកំពុងឈឺ សូមមេត្តាផង! »
« បើឈឺមិនទៅរកថ្នាំលេបទៅ! នៅដេកលើពូកបែបនឹង វាជាហេស៎!! »
« យើងងើបមិនកើតទេ! » គេចង់តែពឹងគេទេ តែអ្នកណាហ៊ានទៅ?
« កុំមករំអួយពេក! ឈឺប៉ុន្នឹងវាមិនស្លាប់ទេ!! ធ្វើដល់សិស្សពូកែពេទ្យហើយ ល្មមដឹងខ្លួនឯងហើយ! » គេនិយាយឡើងទាំងមិនគិត ព្រោះសញ្ជាតិជាមនុស្សអត់ចេះគិតតាំងពីដើម 🙄 ( ខឹងជ'នួសសង្សារ🥲 )
YOU ARE READING
Did you ever love me? ( Complete ✅ )
Short Story« តើឯងធ្លាប់ស្រឡាញ់ខ្ញុំទេ? វត្តមានខ្ញុំធ្លាប់ស្ថិតក្នុងបេះដូងឯងឬអត់? » Heeseung Hansteal ប្រលោមលោក BL ខ្នាតខ្លី Top - #Sunghoon Btt- #Heeseung