Episode:7
យប់ផ្សំដំណេក៚
ក្រោយពីអង្គុយស្តាប់ពាក្យពេចន៍ជូនពររបស់ឪពុកម្តាយទាំងសងខាងហើយ ពេលនេះគឺជាពេលវេលារបស់គូរស្វាមីភរិយាថ្មីថ្មោងម្តង។
« ស៊ុងហ៊ុន! កុំទាន់អាល អោយអូនងូតទឹកសិនណា៎? » សូហ្វៀហ៍លើកដៃទប់ទ្រូងមាំរបស់ស្វាមី គេពិតជាទាន់ហន់មែន រកតែអោយនាងងូតទឹកសិនមិនបាន
« បងពិបាកទ្រាំណាស់! បងចង់ស៉ីអូន! » ព្រះអើយ ស្តាប់សម្តីគេចុះ ពិតជាពាលគ្មានអនាម័យមែន កើតក្នុងត្រកូលរាជវង្សប៉ុន្នឹងដែរ!
« ពួកយើងគង់តែបានសប្បាយទេ តែអូនចង់ងូតទឹកសិន អូនស្កៀបខ្លួនណាស់ » សូហ្វៀហ៍ប្រើកែវភ្នែកស្រទន់ អង្វរគេ ទើបគេមិនអាចបដិសេដបាន
« សឺតៗ ស្រឡាញ់បងណាស់! ចាំអូនណា៎! » នាងជំទើតជើងថើបថ្ពាល់គេសងខាងទាំងសើចញញឹម សឹមរៀបចំចូលបន្ទប់ទឹក ឯអ្នកជាស្វាមីក៏នៅឈរមើលនាងដោយក្រសែរភ្នែកព្រាននារី។ ធម្មតាទៅហើយ គេមិនដែលចង់ច្បាល់លាស់នឹងអ្នកណាទេ ទាំង Angela ទាំងនាង រួមទាំង Heeseung!! ជីវិតគេកំពុងពេញសប្បាយអោយគេឈប់យ៉ាងមិចបាន? កាលដែលគេព្រមរៀបការក៏ព្រោះខ្ជិលប្រកែកនឹងលោកស្រីម្ចាស់ កាលណាគេលេងនាងអស់ចិត្ត គេនឹងលែងលះពុំខាន! មនុស្សដូច ស៊ុងហ៊ុន ហ្វីហ៍អូណា គឺមិនដែលខ្វល់ពីអ្នកណាទាំងអស់!!
ក្រឡេកមកមើលនៅឯសួនរាត្រីឯណេះវិញ យប់ថ្មើរនេះម៉ោង10 ជាងហើយ មនុស្សម្នារគ្មានអ្នកណានៅសួននេះឡើយ តែចម្លែកអីបែរជាមានក្មេងប្រុសម្នាក់អង្គុយនៅក្រោមដើមឈើ លើបង់ត្រង់នោះទៅវិញ ហើយប្រាកដណាស់! គ្មានអ្នកណាក្រៅពី.....
« ហ៉ីស៉ឺង! » ម្ចាស់ឈ្មោះងាកទៅរកប្រភពហៅ ឃើញថាកម្លោះសង្ហារវ័យកណ្តាលម្នាក់កំពុងដើរតម្រង់មករកគេ រួមជាមួយរបស់ក្នុងដៃ ដែលហ៉ីស៉ឺងក៏ស្គាល់គេច្បាស់ដូចគ្នា
« Sunghwan! » ស៊ុងហ្វាន ហ្វីហ៍អូណា កូនប្រុសច្បងក្នុងគ្រួសារ ជាបងបង្កើតរបស់ស៊ុងហ៊ុន ឆ្នាំនេះគេអាយុ 25ឆ្នាំហើយ សព្វថ្ងៃជា CEO ក្នុងក្រុមហ៊ុន សាខាទីក្រុង Tokyo ប្រទេសជប៉ុន។ គេទើបនឹងចុះមកដល់កូរ៉េ ព្រោះតែមកចូលរួមពិធីមង្គលការរបស់ប្អូន តែក៏បានជួប ហ៉ីស៉ឺងដោយចៃដន្យ។ ពួកគេស្គាល់គ្នាព្រោះមួយខែ ស៊ុងហ្វាន មកលេងភូមិគ្រឹះម្តង គេក៏ឧស្សាហ៍បានជួបនឹងហ៉ីស៉ឺង។
YOU ARE READING
Did you ever love me? ( Complete ✅ )
Short Story« តើឯងធ្លាប់ស្រឡាញ់ខ្ញុំទេ? វត្តមានខ្ញុំធ្លាប់ស្ថិតក្នុងបេះដូងឯងឬអត់? » Heeseung Hansteal ប្រលោមលោក BL ខ្នាតខ្លី Top - #Sunghoon Btt- #Heeseung