Ep5 < it's fools >

682 64 10
                                    

Episode:5

មួយសប្តាហ៍កន្លងផុត បន្ទាប់ពីមានរឿងនៅថ្ងៃនោះកើតឡើង ហ៉ីស៉ឺងក៏ប្រែទៅជាកាន់តែលែងមាត់ក អ្នកណាសួរក៏គេឆ្លើយតែមួយម៉ាត់ៗ ចំណែកស៊ុងហ៊ុនវិញ ជីវិតគេគឺធម្មតាស្រាប់ទៅហើយ មិនដែលខ្វល់នឹងអ្វីនោះទេ មួយថ្ងៃៗគិតតែពីដើរបង្កជម្លោះជាមួយគេឯងតាមចរិកទំនើងហួសសម័យរបស់គេ គ្មានគ្រូបារអាចារ្យណាប្រដៅគេបានឡើយ។ បើនិយាយពីទំនាក់ទំនងរវាងពួកគេវិញ គឺដូចធម្មតា ព្រឹកថ្ងៃបង្រៀន យប់ឡើង ស៊ុងហ៊ុន ក៏តែងតែចាប់បង្ខំហ៉ីស៉ឺងអោយធ្វើរឿងនោះរហូត។ នៅសាលារៀន អោយតែគេឃើញសិស្សណាចេញមកចង់ញ៉ែញ៉ង់ហ៉ីស៉ឺងតែបន្តិច គេដឹងតែវៃហើយ តែកុំច្រឡំថាគេប្រច័ណ្ឌអោយសោះ! គេគ្រាន់តែមិនចង់ពាក់ព័ន្ធនឹងរបស់ដែលគ្នា!។

« ហ៉ីស៉ឺង! ជួយពន្យល់ត្រង់នេះតិចបានទេ? ខ្ញុំដូចមិនសូវយល់សោះ! » សិស្សប្រុសម្នាក់ដែលស្គាល់បានថាជាកូនឧត្តមសនីយ៍ប្រចាំទីក្រុង ក៏ចូលមកសួរហ៉ីស៉ឺងដែលកំពុងអង្គុយភ្លឹកម្នាក់ឯងនៅក្រោមដើមឈរ

« អ៊ឹម! ក៏បាន! » ហ៉ីស៉ឺងងក់ក្បាលយល់ស្រប គិតថាជាមិត្តរួមថ្នាក់ក៏ជួយពន្យល់តាមអ្វីដែលគេយល់។ អ្នកទាំងបន្តធ្វើមេរៀនជាមួយគ្នាបានមួយសន្ទុះ ក៏ប្តូរទៅនិយាយគ្នាលេងរឿងផ្សេងកំដរអារម្មណ៍

« អូយ៎ » ហ៉ីស៉ឺង លើកដៃខ្ទប់ភ្នែកយ៉ាងរហ័សក្រោយធូលីហើរចូលភ្នែករបស់គេ ធ្វើអោយជ្រាបហូរទឹកភ្នែកយ៉ាងលឿន

« ដីចូលភ្នែកហើយ! ម៉ោះ ខ្ញុំផ្លុំអោយ! » Albert ក្រសោបរង្វង់មុខរបស់ហ៉ីស៉ឺងហើយក៏អោនទៅមើលភ្នែកអោយគេ ឃើញថាមានធូលីចូលពិតមែន ទើបនាយផ្លុំតិចៗដើម្បីអោយដីចេញ

ឌឹប* « អាចង្រៃយ៍!! » មិនទាន់ទាំងដឹងអីផង Albert ក៏ដួលទៅដីមួយជំហរ តាមកម្លាំងដៃរបស់ស៊ុងហ៊ុន។ គេមករកហ៉ីស៉ឺងតាមធម្មតា តែបែរជាឃើញអាម្សៀលនោះដូចជាកំពុងអោនថើប hyung តែឈ្មោះរបស់គេ ទើបមិនអាចហាមចិត្តបាន ក៏ស្ទុះមកដាល់គេយកបែបនេះតែម្តង។

« ស៊ុងហ៊ុន! » ហ៉ីស៉ឺង រៀងភ្ញាក់បន្តិច គេគួរតែទម្លាប់ហើយត្រូវទេ? ព្រោះវាមិនមែនជាលើកទីមួយ! ស៊ុងហ៊ុន ដូចជាតាមការពារគេ ហួងហែងគេ ពេលខ្លះធ្វើអោយគេហាមចិត្តរំភើបមិនបានឡើយ គេតែងតែគិតថា ស៊ុងហ៊ុន ក៏មានចិត្តលើគេខ្លះដែរ បើមិនអញ្ចឹងមិនមែនចេញចរិកដូចប្រច័ណ្ឌដាក់គេចឹងទេ!

Did you ever love me? ( Complete ✅ )Where stories live. Discover now