Last Episode
« អូយ...ចុក! ចុកណាស់!! » រាងកាយមាំស្រែកថ្ងូរ លើកដៃខ្ទប់ទ្រូងខាងឆ្វេង ដែលពេលនេះវាប្រែជាឈឺចុកចាប់ឥតមូលហេតុមួយរំពេច
« ស៊ុងហ៊ុន! បង...បងយ៉ាងមិចនឹង? » សូហ្វៀហ៍កាលបើលឺស្វាមីថ្មីថ្មោងស្រែកបែបនេះ ក៏ស្រវ៉ាបើកភ្លើង រត់ទៅមើលគេយ៉ាងលឿន
« ឈឺ! ឈឺណាស់! អូយ!! » គេមិនអាចឆ្លើយទៅនាងបាន ព្រោះបេះដូងគេធ្វើទុក្ខមុកម្នេញយ៉ាងខ្លាំង ខ្លាំងរហូតដល់គេជ្រាបទឹកភ្នែកចេញមកតាមកន្ទុយភ្នែកទៀតផង
« ជួយ....ឈឺណាស់! អា៎!!! » គេស្រែកដូចខ្លាគ្រហឹម ធ្វើអោយសូហ្វៀហ៍ភ័យស្លន់ស្លោរ ដោយមិនដឹងធ្វើយ៉ាងមិច នាងក៏សម្រេចចិត្តរត់ទៅប្រាប់ប៉ាម៉ាក់របស់គេ
« កូនហ៊ុន! ហ្ហឹកៗ! នេះកូនកើតអី? »
« ឈឺ! ហ្ហឹក ឈឺណាស់ម្ចាស់ម៉ាក់! ជួយ.... » គេរមួលខ្ទប់ទ្រូងរបស់ខ្លួនដែលឈឺបីដូចមានអ្នកណាចាប់វះ វាពិតជាឈឺចុកចាប់ណាស់ គេមិនដែលមានជម្ងឺ ក៏មិនដែលបែបនេះពីមុនដែរ! តើគេកើតអី?
« បង! ឆាប់នាំកូន! ហ្ហឹក! នាំកូនទៅពេទ្យ! » លោកស្រី Fi យំអង្រួនដៃស្វាមីព្រោះអាណិតកូន
« ពួកឯង! រៀបចំឡានទៅ! អោយឆាប់ឡើង!! » ពួកអ្នកបម្រើប្រុសស្រីត្រូវភ្ញាក់ពីដំណេកកណ្តាលយប់ រត់បះដៃបះជើង ទើបនាំគ្នារៀបចំឡាន បើកនាំអ្នកប្រុសតូចតែម្នាក់ទៅកាន់មន្ទីរពេទ្យយ៉ាងលឿន
SEOUL Hospital
« កូនហ៊ុន! ហ្ហឹកៗ » លោកស្រីនៅតែមិនបាត់យំ បើទោះបីជាកូនប្រុសដល់ដៃពេទ្យហើយក៏ដោយ។ ស៊ុងហ៊ុន សន្លប់បាត់ស្មារតីព្រោះតែអាការៈធ្ងន់ធ្ងរពេក មិនអាចទ្រាំទ្របាន ហេតុអ្វីបានជានៅសុខៗ គេក្លាយជាបែបនេះ?
« ស៊ុង....ស៊ុងហ្វាន? » ក្រឡេកទៅម្ខាងនៃបន្ទប់សង្គ្រោះបន្ទាន់ លើកស្រីឃើញកូនប្រុសច្បងរបស់គាត់ ដែលឈរស្រងូតស្រង៉ាត់មុខបន្ទប់ ជាមួយឈាមក្រហមដាបពេញអាវសឺមីពណ៌សរបស់គេ បង្កជាការភិតភ័យដល់គាត់មួយកម្រិតទៀត។
« ម្ចាស់ម៉ាក់! ម្ចាស់ប៉ា!? »
« ស៊ុងហ្វាន! កូនមកដល់កូរ៉េពីពេលណា? ហើយតើកូនមានរឿងអ្វី? អ្នកណាធ្វើអីកូន? » លោកស្រីញ័រមាត់ស្ទុះចាប់បង្វិលកាយមាំរបស់កូនប្រុសមើល ព្រោះខោអាវគេពោរពេញដោយឈាមស្រស់ គាត់សឹងតែបាត់បង់សតិ រឿងវាផ្ទួនៗគ្នាពេកទៅលើកូនប្រុសរបស់គាត់
YOU ARE READING
Did you ever love me? ( Complete ✅ )
Short Story« តើឯងធ្លាប់ស្រឡាញ់ខ្ញុំទេ? វត្តមានខ្ញុំធ្លាប់ស្ថិតក្នុងបេះដូងឯងឬអត់? » Heeseung Hansteal ប្រលោមលោក BL ខ្នាតខ្លី Top - #Sunghoon Btt- #Heeseung