Ep3 < What am I wrong? >

526 62 12
                                    

Episode:3

3ម៉ោងកន្លងផុត~~ អស់រយៈពេល4ម៉ោងនៃការសិក្សា ពេលនេះសិស្សទាំងអស់អាចចេញទៅផ្ទះរាងៗខ្លួនបាមហើយ។ មិនខុសពីសព្វដង ហ៉ីស៉ឺង ត្រូវឈរចាំ ស៊ុងហ៊ុន ដើម្បីបានចេញទៅផ្ទះជាមួយគ្នា។

« ឡើងឡានមក! » ស៊ុងហ៊ុន យកឡានរួច ក៏ប្រាប់អោយហ៉ីស៉ឺងឡើង ទាំងមុខក្រញ៉ូវមើលមិនយល់។

« ថ្ងៃនេះយើងចង់-

« ទៅភូមិគ្រឹះ!! » ស៊ុងហ៊ុនហារមាត់ស្តីកាត់សម្តីរបស់គេ ក្រោយដឹងពីបំណងដែលគេចង់ទៅផ្ទះជួលថ្ងៃនេះ

« តែយើងចង់ទៅជួបម៉ាក់! » ហ៉ីស៉ឺងប្រកែក ជាធម្មតាក្នុងមួយអាទិត្យ ស៊ុងហ៊ុនអនុញ្ញាតិអោយគេទៅផ្ទះ2ដង សល់ប៉ុន្មានគេត្រូវនៅភូមិគ្រឹះ។ ហ៉ីស៉ឺងក៏មានបន្ទប់មួយនៅភញមិគ្រឹះ Fiona ផងដែរ ស៊ុងហ៊ុន គេជាអ្នកចាត់ចែងទាំងអស់។

« និយាយមិនស្តាប់គ្នាទេឬយ៉ាងមិច!! » ស៊ុងហ៊ុនស្រែកគំហកដាក់គេ ថ្ងៃនេះអារម្មណ៍នាយពិតជាមិនល្អសោះឡើយ

« .... » អ្នកដែលត្រូវគេគំហកក៏ស្ងាត់ ដឹងច្បាស់ថាពេលស៊ុងហ៊ុនខឹងវាអាក្រក់យ៉ាងណា រស់នៅជាមួយគ្នា2ខែ មកនេះ គេស្គាល់ចរិកស៊ុងហ៊ុនច្បាស់ដូចថ្ងៃ ក្មេងម្នាក់នេះមានចរិកអំនួតនឹងខ្លួនឯង ទំនើងហួសនិស្ស័យ

កង់ឡានស្ព័របត់ចូលទីធ្លាធំទូលាយនៃភូមិគ្រឹះ ជើងសង្ហារឈានចុះពីឡានទាំងមុខងាប់មិនប្តូរ ធ្វើអោយគ្រប់គ្នាហាក់ភ័យខ្លាចបន្តិច។

« ជម្រាបសួរម្ចាស់អ៊ំ!! » ហ៉ីស៉ឺង អោនគំនាបដាក់ម្ចាស់ផ្ទះតាមទម្លាប់ គេមិនបានជាប់សាច់ឈាមក៏ពិត តែអ្នកទាំងពីរអនុញ្ញាតិអោយគេហៅ ព្រោះពួកគេចូលចិត្តគេណាស់

« អាវ៎! ហ៉ីស៉ឺង! ថ្ងៃនេះអត់ទៅលេងម៉ាក់ទេហេស៎? » លោកស្រី Fi សួរ

« បាទ គឺថ្ងៃនេះមេរៀនពិបាកច្រើន ទើបត្រូវមកភូមិគ្រឹះវិញ » នាយហារមាត់លើកហេតុផលការពារប្រុសមុខងាប់នោះ ទាំងការពិតមិនដឹងយ៉ាងមិចផង សុខៗគេអោយខ្លួនមកភូមិគ្រឹះទៅវិញ

« មិនមែនព្យាយាមចូលទៅស្និទ្ធស្នាលនឹងចៅយើងទេឬ? » លោកស្រីម្ចាស់ ដែលជាចាស់ទុំក្នុងភូមិគ្រឹះស្រដីឡើង ទាំងបោះជំហ៊ានចុះពីលើកាំជណ្តើង។ និយាយទៅ គាត់មិនពេញចិត្តនឹងវត្តមានហ៉ីស៉ឺងអីបន្តិចសោះឡើយ យល់ថាគេជាក្មេងតោងទាម ទាំងដែលចៅប្រុសគាត់សោះដែលអូសគេចូលមក។

Did you ever love me? ( Complete ✅ )Where stories live. Discover now