Yeonjun🦊 - អាពាហ៍ពិពាហ៍💔

524 8 0
                                    

#pov : អ្នក និង yeonjun កំពុងតែនៅហាងរ៉ូបមង្គលការកូនក្រមុំ

«កូនក្រមុំចេញមកដល់ហើយ» សម្លេងអ្នកសម្អាងបន្លឺឡើង ធ្វើឱ្យ yeonjun ប្រញាប់ងាកទៅមើលអ្នកមួយរំពេច។ គេសម្លឹងមើលអ្នកដោយក្រសែរភ្នែកធ្លាក់អន្លង់ស្នេហ៍ នៅពេលឃើញសម្រស់អ្នកគ្រងឈុតកូនក្រមុំ។

«ប្រពន្ធអ្នកណាណ៎ស្រស់ស្អាតដល់ហើយ» yeonjun ញ៉ោះអ្នកជាមួយស្នាមញញឹមផ្អែមល្ហែម

«ដឹងតែប្រពន្ធបងទៅបានហើយ» អ្នកនិយាយឌឺដងដាក់ yeonjun

«អ្នកណាហ៊ានដណ្ដើមអូនពីបង បងនឹងសម្លា.ប់វា😠» yeonjun ធ្វើជាខឹងហើយទាញខ្នើយនៅជិតនោះវាយចុះឡើងដូចក្មេង

«ហាហា..បានហើយលោកប្ដី! ខ្ទិចខ្នើយម្ចាស់ហាងគេហើយ»

ថ្ងៃមង្គលការក៏បានឈានចូលមកដល់។ អ្នកបានដើរចូលក្នុងរោងការដោយក្ដីរីករាយអមជាមួយញញឹមជាប់។ yeonjun រង់ចាំអ្នកនៅខាងមុខដោយសម្លឹងមើលអ្នកជាមួយកែវភ្នែកបង្កប់នូវក្ដីស្រលាញ់ជាពន់ពេក ស្រលាញ់រហូតដល់ប្រសិនបើគេអាចលេបអ្នកបានគេនឹងលេបចូលពោះភ្លាមៗ🤣។

«អូនពិតជាស្អាតណាស់ប្រពន្ធសម្លាញ់» yeonjun កាន់ដៃអ្នកយ៉ាងស្អិតដូចស្ករតាំងម៉ែ

«កូនកំលោះ តើលោកព្រមស្ម័គ្រមើលថែកូនក្រមុំអស់មួយជីវិតទេ» អាចារ្យបានសួរ Yeonjun ទៅតាមទំនៀមទម្លាប់រៀបការ

«ខ្ញុំព្រម!!» yeonjun ឆ្លើយដោយមិនបានគិតយូឡើយ ហេតុអីត្រូវគិត? បើពេលនេះគេលង់ស្រលាញ់អ្នកជម្រៅជាងជម្រៅមហាសមុទ្រប៉ាស៊ីហ្វិកទៅទៀត។

«ចុះកូនក្រមុំ ព្រមរៀបការនិងនៅជាមួយកូនកំលោះដល់ចាស់កោងខ្នងទេ?»

«ខ្ញុំ...» អ្នកមិនទាន់និយាយចប់ផង ស្រាប់តែអ្នកក៏ថប់ទ្រូង រួចដួលសន្លប់ភ្លាមៗនៅចំពោះមុខ yeonjun។ yeonjun ប្រញាប់ស្ទុះទៅត្រកងអ្នក រួចគេក៏ស្រែកខ្លាំងៗ

«អូនសម្លាញ់!! អូនកើតអី? ឆាប់ដឹងខ្លួនឡើង ហ៊ឺៗៗ»

គេប្រញាប់បីអ្នកទៅកាន់មន្ទីពេទ្យជាមួយនឹងសម្លៀកបំពាក់មង្គលការ។ គ្រូពេទ្យបានប្រាប់ពីអាការៈជម្ងឺរបស់អ្នកគឺអ្នកមានជម្ងឺបេះដូងដំណាក់កាលធ្ងន់ធ្ងរទៅហើយ។ yeonjun គ្រាន់តែលឺបែបនេះហើយ គេក៏ទន់ ដៃទន់ជើងទប់លំនឹងខ្លួនមិនជាប់ ទឹកភ្នែកដែលខំទប់ជាយូរក៏ស្រក់ចុះមកច្រោកៗពេញផែនថ្ពាល់របស់ yeonjun។

«yeonjun!!» អ្នកដឹងខ្លួនពីការសន្លប់ រួចដង្ហើយរកឈ្មោះ yeonjun ភ្លាម

«បងនៅទីនេះ!!» គេចាប់ក្ដោបដៃអ្នកជាប់ទាំងព្យាយាមទប់ទឹកភ្នែកកុំឱ្យស្រក់ចុះទៀត ពេលឃើញសភាពអ្នកពេលនេះ

«អូន..សុំទោស!!» អ្នកព្យាយាមនិយាយទាំងគ្មានកម្លាំងកំហែង

«អត់ទេ!! អូនមិនខុសទេ..» yeonjun ប្រឹងនិយាយដោយក្នុងទ្រូងកំពុងឈឺខ្ទោកៗ

«អូន...ស្រលាញ់បង yeonjun»

«បងក៏ស្រលាញ់អូនដែរ ស្រលាញ់ខ្លាំងណាស់..» yeonjun លើកដៃអ្នកយកមកថើបទាំងទឹកភ្នែកគេស្រក់ចុះពេញដៃអ្នក

«បង..ត្រូវតែ..រស់នៅដោយមានក្ដីសុខ..» អ្នកបញ្ចប់ប្រយោគនេះរួច អ្នកក៏បិទភ្នែកជាមួយទឹកភ្នែកស្រក់ចុះលើមក វាបញ្ជាក់ថាអ្នកបានអស់ពេលហើយ។
Yeonjun យំខ្សឹកខ្សួលពេលអ្នកទៅចោលគេ ហេតុអ្វីក៏យកអ្នកចេញពីគេទាំងដែលគ្រប់យ៉ាងគឺនៅល្អសោះ.....

#yeonjun #choiyeonjun #txt #moa #khmer #cambodia

TXT short story 💙 | Khmer |Where stories live. Discover now