Soobin🐰- ប្ដីពូកែញ៉ោះ 2

153 9 2
                                    

#pov : Soobin ជាប្ដីដែលចូលចិត្តញ៉ោះប្រពន្ធ (Part 2)

Y/N ដើរចូលទៅឱប Soobin ពីក្រោយយ៉ាងណែន
Y/N: លោកប្ដី! បងចាំថាថ្ងៃស្អែកនេះជាថ្ងៃអ្វីទេ?
ថ្ងៃស្អែកជាខួបអាពាហ៍ពិពាហ៍រយៈពេល 1ឆ្នាំ ប៉ុន្តែ Y/n ធ្វើពុតជាសួរស្វាមី ព្រោះចង់លឺពីមាត់គេផ្ទាល់
Soobin: ថ្ងៃចន្ទ
Y/N: អូនដឹងថាថ្ងៃចន្ទហើយ ប៉ុន្តែវាជាថ្ងៃពិសេសរបស់មនុស្សស្រី ដែលប្រុសដូចបងគួរដឹង
Soobin: អរ បងដឹងហើយ

Y/N ញញឹម ទីបំផុតស្វាមីរបស់នាងចាំថ្ងៃនេះហើយ
Soobin: ថ្ងៃស្អែកអូនឯងមករដូវមែនទេ?
Y/n: Choi Soobin!!! ថ្ងៃមករដូវបងឯងជាថ្ងៃពិសេស?? ឡប់!!

Y/N ដើរចេញទាំងកំហឹង

Soobin: មួរម៉ៅបែបហ្នឹង បើមិនប្រាប់ថាអត់មករដូវ ក៏មិនជឿដែរ
____

Y/N: កម្មពារអីទេខ្ញុំ មកជួបប្ដី 10គត់ មិនចេះផ្អែមល្អែមដូចគេសោះ:(
Y/N អង្គុយរអ៊ូរ ព្រោះត្រូវប្ដីទុកចោលនៅផ្ទះម្នាក់ឯងថ្ងៃខួបអាពាហ៍ពិពាហ៍

Soobin: បងមកវិញហើយប្រពន្ធសម្លាញ់
Y/n មិនខ្វល់នឹងវត្តមាន Soobin រួចក៏ចូលទៅក្នុងបន្ទប់គេងបាត់
Soobin: អូនសម្លាញ់~~
Y/N:.....
Soobin: ព្រះនាងរបស់បង~~
Y/N: ចេញ~~ កុំមករវល់នឹងខ្ញុំ

Soobin មិនមាត់មួយម៉ាត់ រួចក៏ចាប់ត្រកងបីរាងតូចឡើងដោយដៃមាំៗរបស់គេ

Y/N: ដាក់ខ្ញុំចុះ Choi Soobin លោកចង់នាំខ្ញុំទៅណា? ប្រុសអាក្រក់
Soobin: មានអីចង់បង្ហាញអូន

Soobin បីភរិយាខ្លួនរហូតមកដល់លើដំបូង។ ទិដ្ឋភាពនៅលើនេះពិតជាស្រស់ស្អាតណាស់ Soobin បានរៀបចំតុបតែងទៀនក្រអូប និងផ្កាជាច្រើនទង អមជាមួយភ្លើងអំពូលដ៏ស្រស់ស្អាត សម្រាប់ខួបអាពាហ៍ពិពាហ៍របស់ពួកគេ
ក្រោមពន្លឺចន្ទ្រានាពេលរាត្រី។

Y/N: លោកប្ដី~~
Y/N និយាយទាំងរំភើបរលីងរលោងទឹកភ្នែក

Soobin: បងលែងអាក្រក់ហើយហ្អ៎?
Y/N: មកពីបងព្រងើយដាក់ខ្ញុំមុន
Soobin: បើមិនធ្វើអ៊ីចឹង អូនម៉េចនឹងភ្ញាក់ផ្អើល
Y/N: ការ surprise របស់បងល្អពេកហើយ បើយឺតជាងនេះតិចទៀតអូននាំបងទៅផ្ដិតមេដៃនៅឃុំបាត់
Soobin: ហីយ៉ា!! ចង់លេងឈុតធំ?
Y/N: ប្រាកដហើយ😛
Soobin: មកនេះ~~

Soobin ឱបប្រពន្ធពីក្រោយ រួចសម្លឹងមើលទៅព្រះចន្ទ
Soobin: បងប្រហែលជាមិនមែនជាប្ដីល្អបំផុត ប៉ុន្តែបងនឹងព្យាយាមធ្វើជាប្ដីដ៏ល្អសម្រាប់អូន
Y/N: ដឹងខ្លួនដែរឬថាខ្លួនឯងមិនល្អ?
Soobin: ...
Y/n: ហាហា អូននិយាយលេងទេ បន្តទៀតចុះ
Soobin: អូនឯងមើលព្រះចន្ទ និងផ្កាយមួយណាស្អាតជាង?
Y/N: ព្រះចន្ទ
Soobin: ត្រូវហើយបងប្រៀបដូចជាព្រះចន្ទ អូនប្រៀបដូចជាផ្កាយ ទោះបងស្អាតសង្ហាជាងអូនតែបងនៅតែស្រលាញ់អូនជាងគេ
Y/N: Choi Soobin បងចង់ថាខ្ញុំអាក្រក់មែនទេ?
Soobin: អូនឯងអ្នកនិយាយខ្លួនឯងទេ😌
Y/n: ហ៊ឹស!!
Soobin: កុំទាន់ខឹងបងពៅមាស! បងនិយាយលេងទេ

Soobin ថើបថ្ពាល់ប្រពន្ធមួយខ្សឺតទុកជាការលួងលោម

Soobin: យប់នេះពួកយើងគួរធ្វើអីទៅ...
Y/N: អត់ធ្វើអីទាំងអស់...តែអូនមានអីចង់បង្ហាញបង

Y/N បង្ហាញ Soobin នូវឧបករណ៍ធ្វើតេស្តទឹកនោមដែលមាន 2 ឆ្នូត នេះបញ្ជាក់ថានាងមានផ្ទៃពោះហើយ🤩

Soobin ឃើញ 2 ឆ្នូតបែបនេះគេក៏ភ្ញាក់ផ្អើលជាខ្លាំង

Soobin: អូនឯងកើតកូវីដ???
Y/N: .....
Soobin: កុំមកជិតបង ប្រយ័ត្នឆ្លង
Y/N: Choi Soobin!!!!!!!😡😡😡😡😡
Soobin: 😷😷😷😷

#txt #soobin #Cambodia #kpop

TXT short story 💙 | Khmer |Where stories live. Discover now