#pov : អ្នកលួចស្រលាញ់ Huening Kai ជាសិស្សច្បងនៅក្នុងសកលវិទ្យាល័យដែលអ្នកកំពុងរៀន
អ្នកតែងតែតាមលួចសម្លឹងគេជាញឹកញោយ ដែលធ្វើឱ្យអ្នកបានដឹងយ៉ាងច្បាស់ពីគេគឺគេជាមនុស្សមិនសូវស្ងប់ស្ងាត់ មានទម្លាប់ស្ដាប់ និងពាក់កាសជាប្រចាំ។ ពីមួយថ្ងៃទៅមួយថ្ងៃអ្នកកាន់តែមានចិត្តប្រតិព័ទ្ធលើបុរសម្នាក់នេះកាន់តែខ្លាំងទៅៗ រហូតដល់អ្នកមានគំននិតចង់សារភាពប្រាប់ពីអារម្មណ៍ទៅកាន់សិស្សច្បងម្នាក់នេះ។
Huening Kai កំពុងដើរនៅតាមទីធ្លាសាលាសុខៗ អ្នកក៏ស្ទុះទៅឈរពីមុខគេ ដែលធ្វើឱ្យភ្ញាក់ព្រឺត។ គេទាញកាសចេញពីត្រចៀកមកពាក់នឹងកវិញ រួចនិយាយមកកាន់អ្នកទាំងជ្រួញចិញ្ចើមឆ្ងល់
«នាងកើតអី?»«អឺ...ខ្ញុំ...មានរឿងមួយចង់ប្រាប់សិស្សច្បង» អ្នកស្ដីឡើងយ៉ាងរដាក់រដុប
«ហ៊ឹម!! ឆាប់និយាយមក...ខ្ញុំប្រញាប់» Huening Kai និយាយដោយមុខស្មើរធេង
«ខ្ញុំ...ខ្ញុំ...ស្រ..»
«Huening ហ្អា៎!» សឹងតែសម្រេចទៅហើយ ស្រាប់តែមិត្តរបស់ Huening Kai ក៏ស្រែកហៅឈ្មោះគេ
«ចាំពេលក្រោយចុះ..» Huening Kai រត់ទៅតាមម្ចាស់សម្លេងអំបាញ់មិញ។
«ស៊ាំណាស់!! ហ៊ិកៗ» អ្នកស្ដាយឱកាសនោះជាពន់ពេក ព្រោះតែ មិនងាយមានពេលនិយាយផ្ទាល់ជាមួយ Huening Kai ឡើយ។
យប់បន្តិចអ្នកក៏ដល់ម៉ោងចេញពីរៀន អ្នករៀបចំអីវ៉ាន់ទុកក្នុងកាតាបដើម្បីត្រលប់ទៅផ្ទះវិញ។ នៅពេលអ្នកបិទទ្វាចេញពីថ្នាក់ អ្នកក៏បានឃើញ Huening Kai កំពុងអង្គុយលើបង់មុខថ្នាក់ ខ្នងរបស់គេផ្អែកនឹងកៅអីនោះ មានកាសជាប់នឹងត្រចៀកទាំងសងខាង ឯភ្នែកទាំងគូបិទជិតហាក់កំពុងផ្ចង់ស្ដាប់ចម្រៀង។
អ្នកបានដើរថ្នមទៅជិតគេ ដើម្បីកុំអោយរំខានសមាធិគេ។ អ្នកសម្លឹងមុខគេរួចនិយាយតិចៗថា
«ទាំងពូកែ ទាំងឆ្លាត សិស្សច្បងគឺពិតជាអស្ចារ្យណាស់ សិស្សច្បងជាគម្រូរបស់ខ្ញុំ»«ខ្ញុំចូលចិត្តសិស្សច្បងណាស់ អូ..អត់ទេៗ» អ្នកគ្រវីក្បាល រួចនិយាយម្ដងទៀត
«ខ្ញុំស្រលាញ់សិស្សច្បង ហិហិ» អ្នកខ្ទប់មុខសើចតិចៗ រួចប្រុងនឹងដើរចេញ ប៉ុន្តែក៏ត្រូវដៃធំមាំរបស់បុរសរាងខ្ពស់ស្រឡះម្នាក់ចាប់កដៃអ្នកជាប់
«សារភាពស្នេហ៍ហើយ ចង់រត់ចោលខ្ញុំ?» Huening ក្រោកឈរនិយាយមកអ្នក។ គ្រប់ពាក្យពេចន៍របស់អ្នកមិនមានហោះផុតពីសោតារបស់គេឡើយ។ អ្នកបើកភ្នែកធំៗ រួចយកដៃម្ខាងខ្ទប់មាត់ជិតទាំងសេចក្ដីអាម៉ាស់។
«ខ្ញុំក៏ចូលចិត្តនាងដែរ» គេឱនមកខ្សឹបក្បែរច្រចៀកអ្នក។ កែវភ្នែកនៃសេចក្ដីអាម៉ាស់របស់អ្នកមុននេះក៏ប្រែជាកែវភ្នែករំភើបពេលលឺសម្ដីរបស់ Huening។
«ពិតមែនហ្អេ៎ស? ខ្ញុំស្ដាប់មិនច្រឡំទេ? សិស្សច្បងក៏..» សម្លេងរបស់អ្នកក៏ត្រូវកាត់ផ្ដាច់ត្រឹមហ្នឹង ដោយសារតែបបូរមាត់អ្នកត្រូវបបូរមាត់មួយផ្អឹបជាប់។ បបូរមាត់ទន់ៗរបស់គេធ្វើចលនាពេញសព្វបបូរមាត់របស់អ្នក វាចាប់ផ្ដើមធ្វើឱ្យអ្នកក្ដៅមុខភាយៗ។
«ត្រូវហើយ..ខ្ញុំក៏ស្រលាញ់នាងដែរ» ចាប់គេថើបរួចហើយ អ្នកប្រុសក្បាលខូចរូបសង្ហាម្នាក់នេះទើបតែបញ្ជាក់ប្រាប់ថាស្រលាញ់ដែរ😡
អ្នកអៀនមុខឡើងក្រហមព្រឿងៗ រួចក៏ហក់ឱបក្នុងផែនទ្រូងរបស់គេយ៉ាងណែន។ កក់ក្ដៅណាស់បាន crush ស្រលាញ់វិញ😝។
__The end__