Yeonjun🦊 - អតីតជាតិ🍃

321 10 0
                                    

#pov : 'អតីតជាតិ' 🥀

អ្នកតែងតែសុបិនឃើញyeonjunជារៀងរាល់យប់ ប៉ុន្តែអ្នកមិនដែលបានស្គាល់ឬបានជួបគេពីមុនមកឡើយ

«សង្ឃឹមថាយប់នេះខ្ញុំមិនយល់សប្តិឃើញបុរសម្នាក់នោះទៀតចុះ» អ្នកនិយាយរួចក៏ប្រាសខ្លួនដេកលើគ្រែយ៉ាងស្កប់ស្កល់។

[វឹប]

«ខ្ញុំនៅទីណា?»ទិដ្ឋភាពដែលអ្នកកំពុងឃើញគឺប្រៀបដូចជាការពិត ដែលមិនសមថាវាជាសុបិននោះទេ។ អ្នកព្យាយាមដាស់ខ្លួនឯងដោយក្ដិចខ្លួនដើម្បីបានចាកចេញពីសុបិននេះ ប៉ុន្តែមិនបានផលឡើយ វាហាក់ដូចជាមានអ្វីរារាំងមិនឱ្យអ្នកអាចភ្ញាក់បាន។
«អ្ហេ៎ឈប់សិន! នោះគឺខ្ញុំមែនទេ?» អ្នកក្រឡេកឃើញខ្លួនឯងម្នាក់ទៀតនៅក្នុងសម្លៀកបំពាក់ជំនាន់ឆ្នាំ 70
«ត្រូវហើយ!!» សម្លេងរបស់នរណាម្នាក់បន្លឺឡើងបញ្ជាក់ពីសំណួររបស់អ្នក
«នាងជាអ្នកណា?»អ្នកងាកទៅសួរនារីដែលបានឆ្លើយតបនឹងអ្នក
«dream fairy!»
«អ៊ីចឹងបានន័យថានាងជាអ្នកនាំខ្ញុំមកទីនេះ? នាងមានគោលបំណងអី?»
«ខ្ញុំនឹងបង្ហាញអ្វីដែលនាងគួរឃើញនិងដឹងពីអតីតជាតិរបស់នាង»នាងនិយាយរួចនាងក៏នាំអ្នកទៅមើលខ្លួនពីអតីតជាតិ

អ្នកបានត្រឹមសម្លឹងមើលរូបភាពពីអតីតជាតិរបស់ខ្លួន ដោយមិនអាចប៉ះឬនិយាយអ្វីបានទាំងអស់។
«yeonjun!!» អ្នកនៅក្នុងអតីតជាតិបានហៅឈ្មោះបុរសម្នាក់
«អូនសម្លាញ់!!» yeonjun ងាកទៅតាមសម្លេងអ្នកជាមួយស្នាមញញឹមផ្អែមល្អែម
«ចាំអូនយូទេ?»
«ហ៊ឹម!!»
«អូនសុំទោស! ទម្រាំអាចចេញមកជួបបងបានអូនត្រូវប្រើល្បិចច្រើនណាស់ បងក៏ដឹងថាបងប្រុសអូនតឹងតែងងប៉ុនណា បើសិនគាត់ដឹងថាអូនមកជួបបងអូននឹងមិនរស់ទេ?»
«ជាបងប្រុសគឺបែបហ្នឹងហើយ!! ត្រូវតែការងារប្អូនស្រី» yeonjun
«ជាពិសេសត្រូវការពារពីព្រាននារីដូចជាបង» អ្នកចំអន់ឱ្យគេ
«Muah💋» yeonjun ទាញថ្ពាល់អ្នកមកថើបដោយគ្រឺតនឹងសម្ដីឌឺដងរបស់អ្នក
«ខូចណាស់!! អូនមិនទាន់និយាយហួសពីមាត់ផង! ហ៊ឹស!!» អ្នកវាយទ្រូងគេទាំងអៀនប្រៀន
«ខូចតែជាមួយអូនម្នាក់ទេ»
«y/n! បងស្រលាញ់អូនណាស់» yeonjun
«អូនសន្យាថាស្រលាញ់បងគ្រប់ៗជាតិ» អ្នកទាំង2ប្រឈមភ្នែកគ្នាមួយសន្ទុះ រួច yeonjun ក៏ទាញអ្នកមកក្បែរគេ បន្ទាប់មកក៏ផ្អឹបបបូរមាត់គេលើបបូរមាត់អ្នក។ អ្នកបន្តស្នាមថើបនោះមួយសន្ទុះរហូតដល់អ្នករុញគេចេញ។
«អូនត្រូវត្រលប់ទៅវិញហើយ មិនអញ្ចឹងទេបងប្រុសនឹងសង្ស័យមិនខាន»

TXT short story 💙 | Khmer |Where stories live. Discover now