Beomgyu🧸 - Guitarist🎸

356 9 0
                                    

pov: អ្នកមានសង្សារជាអ្នកពូកែលេងហ្គីតា បុរសម្នាក់នោះគឺជា Beomgyu🎸

Beomgyu កំពុងផ្ចង់អារម្មណ៍លេងហ្គីតានៅលើសាឡុងក្នុងបន្ទប់។ អ្នកបានបើកទ្វាចូលបន្ទប់គេថ្នមៗ លួចមើលគេតាមចន្លោះទ្វានោះរួចគិតក្នុងចិត្តថា
«សង្សារអញពេលលេងហ្គីតាសង្ហា jm ហើយ😭»

«អូនឯងកំពុងលួចមើលសម្រស់ដ៏ស្រស់ស្អាតរបស់បងមែនទេ?» Beomgyu ចាប់បានថាអ្នកលួចសម្លឹងគេ

អ្នកដើរចូលទៅខាងក្នុងបន្ទប់ រួចនិយាយឌឺដងដាក់ Beomgyu «ជឿជាក់ម៉្លេះ?»

«ក៏ព្រោះតែបងសង្ហារពិតមែន» Beomgyu លើកស្មារឆ្លើយតបទៅអ្នក

«ណ្ហើយ!! អូនសុំចាញ់ហើយ» អ្នកដើរទៅអង្គុយលើសាឡុងក្បែរ Beomgyu ហើយដាក់ទម្រេតក្បាលលើស្មារគេ រួចអ្នកក៏ប្ដូរប្រធានបទនិយាយ

«ឥឡូវអូនសួរមួយ បងចូលចិត្តលេងហ្គីតាណាស់ បើសិនជាថ្ងៃណាមួយមានគេឱ្យបងជ្រើសរើសរវាងអូន និងហ្គីតា តើបងនិងជ្រើសរើសយកមួយណា?»

«ប្រាកដជាយកហ្គីតាហើយ» ដោយចង់ញ៉ោះអ្នក Beomgyu សម្ដែងជាឆ្លើយទាំងមិនបានគិតសូម្បីមួយវិនាទី។

អ្នកអន់ចិត្តនឹងគេ អ្នកធ្វើជាបែរទៅម្ខាងចង់បានការលោមលួង។ Beomgyu ទាញហ្គីតាដែលនៅលើខ្លួនគេចេញ ហើយខិតទៅក្បែរអ្នក ស្រាប់តែគេក៏អោបអ្នកពីក្រោយដោយមានដៃទាំងពីដ៏ធំមាំរុំព័ទ្ធអ្នកយ៉ាងណែនក្នុងដើមទ្រូងហាប់ណែនរបស់គេ
«បងនិយាយលេងទេពៅមាស បងប្រាកដជាយកអូនហើយ» Beomgyu ឱនទៅខ្សឹបយ៉ាងស្រទន់ក្បែរត្រចៀកអ្នក

អ្នកបែរមកមើលមុខគេចំៗ រួចអង្គុយលើភ្លៅគេ ដែលភ្លៅរបស់គេជាកន្លែងដាក់ហ្គីតាសម្រាប់លេងជាប្រចាំ
«អញ្ចឹងលេងអូនជំនួសហ្គីតានោះវិញទៅ» អ្នកនិយាយដោយប្រើទឹកមុខស៊ិចស៊ី

គ្រាន់តែលឺដូចនោះភ្លាម Beomgyu ក៏ចាប់លើកបីត្រកងអ្នកទៅទម្លាក់ចុះលើគ្រែយ៉ាងកម្រោល ហាក់ដូចជារង់ចាំពាក្យនេះមកយូរហើយ
«អូនប្រាកដជាស្ដាយក្រោយដែលហ៊ាននិយាយបែបនេះដាក់បង» Beomgyu ឱនទៅថើបញីញក់ពេញករបស់អ្នក ក្រោយមកគេក៏ចាប់ផ្ដើមផ្អឹបបបូរមាត់គេលើបបូរមាត់របស់អ្នក ចំណែកដៃរបស់គេក៏ទៅប្រឡេះឡេវអាវអ្នកម្ដងមួយគ្រាប់ៗរហូតដល់អស់ ប៉ុន្តែ

«ម៉ោង 8 ឡូវហើយ នៅដេកស្ពឹកហ្នឹងទៅ មិនបាច់ងើបទៅរៀនទៅស្អីទេ» ម្ដាយរបស់អ្នកស្រែកដាស់អ្នក

«ម៉ែអើយ!! ហេតុអីក៏មកដាស់កូនចំពេលនេះ?» អ្នកបានក៏ភ្ញាក់ពីការយល់សប្តិ😭💔

-ចប់-

TXT short story 💙 | Khmer |Where stories live. Discover now