Taehyun🐿️ - បីថ្ងៃ♥️

349 7 0
                                    

#pov :  បេសកម្មបីថ្ងៃតាមស្រលាញ់ Bestfriend (Taehyun)

អ្នកនិង Taehyun កំពុងអង្គុយធ្វើលំហាត់ក្នុងបណ្ណាល័យ
« y/n!!»
« ថី! » អ្នកសង្កត់សម្លេង
«ឆ្លើយឱ្យពិរោះតិចបានអត់?» Taehyun
«គ្នាឯងសោះ ប្រកាន់ច្រើនម្ល៉េះ??»
«ខ្ញុំស្រលាញនាង» ប្រយោគរបស់ Taehyun ធ្វើឱ្យអ្នកភ្ញាក់ផ្អើល
«នែ៎!! កុំមក prank ខ្ញុំ»
«ខ្ញុំនិយាយមែនណា៎!!»
អ្នកលួចសប្បាយអរក្នុងចិត្ត ព្រោះអ្នកក៏ចាប់អារម្មណ៍គេវិញដែរ
«ខ្ញុំមិនមែនមនុស្សស្រីចិត្តងាយទេដែលគ្រាន់តែមនុស្សប្រុសថាស្រលាញ់ក៏ព្រមនោះ» ដោយចរិតខ្មឺតរបស់អ្នកមានតាំងពីកំណើត អ្នកសម្ដែងជាមិនខ្វល់
«អូខេ!! ចាប់ពីពេលនេះទៅខ្ញុំនឹងតាមញ៉ែឯង» Taehyun
«បីថ្ងៃ!! បើឯងមិនអាចធ្វើឱ្យខ្ញុំរំភើបបានទេ យើងឈប់រាប់អានគ្នា» អ្នកនិយាយទាំងជឿជាក់
«...អឺ...អូខេ!!...» Taehyun
——
💛ថ្ងៃទី ១
«The moon is beautiful, isn't it?» Taehyun និយាយកំណាព្យរបស់ជប៉ុនដែលមានន័យថា “I love you”
«កណ្ដាលថ្ងៃត្រង់ក្ដៅចង់ងា.ប់ មកថាព្រះចន្ទស្អាតអី? អាឡប់នេះ!!» អ្នកជេរគេ😭
«តើឯងហត់ដែរទេ ដែលរត់ហាត់ប្រាណក្នុងចិត្តយើងរាល់ថ្ងៃ?» Taehyun
«អត់ហត់!! ព្រោះមិនដែលហាត់ប្រាណ» (ចា៎ស!! សូមអរគុណ)
💛ថ្ងៃទី ២
«ចូលចិត្តរៀនមុខវិជ្ជាណាជាងគេ?» Taehyun
«គណិតវិទ្យា..» អ្នកឆ្លើយ
«ចំណែកខ្ញុំចូលចិត្តរៀនពីបេះដូងនាង😎» Taehyun
«...» អ្នកសម្ដែងទឹកមុខស្មើប្រឹងទប់ស្នាមញញឹម ព្រោះអ្នកកំពុងតែរំភើបហើយ
«មិនរំភើបទេ?» Taehyun
អ្នកញាក់ស្មារបញ្ជាក់ថាមិនបានរំភើបសូម្បីប៉ុនចុងក្រចកសោះឡើយ។
💛ថ្ងៃទី ៣
«មហាសមុទ្រប៉ាស៊ីហ្វិកមានជម្រៅជ្រៅណាស់ ត្រូវអត់?» Taehyun
«ហ៊ឹម...» អ្នកងក់ក្បាល
«ប៉ុន្តែជម្រៅអន្លង់ស្នេហ៍របស់នាងដែលខ្ញុំលង់គឺជ្រៅជាង»
«...»
«សូរកើតឡើងដោយសាររំញ័រ មែនអត់?»
«yess!!»
«ប៉ុន្តែបេះដូងខ្ញុំញាប់ញ័រគឺដោយសារតែស្នាមញញឹមនាង😜» Taehyun
ថ្ពាល់របស់អ្នកចាប់ផ្ដើមក្រហមព្រឿង បេះដូងចាប់ផ្ដើមលោតញាប់រន្ធាន់☺️
«អង្គធាតុទាំងអស់រីកមាឌពេលត្រូវកម្ដៅ ចំណែកក្ដីស្រលាញ់ខ្ញុំចំពោះនាងកាន់តែរីកធំពេលឃើញមុខនាង🥺» Taehyun
«ខ្ញុំប្រៀបដូចជាសូដ្យូម ចំណែកនាងប្រៀបដូចជាទឹក ព្រោះថារាល់ពេលនាងប៉ះខ្ញុំ បេះដូងខ្ញុំសឹងតែផ្ទុះចេញក្រៅ» Taehyun
«បានហើយៗ ខ្ញុំចាញ់ហើយ» អ្នកអៀនរហូតខ្ទប់មុខជាប់
«អញ្ចឹងទាក់ទងគ្នាបានហើយណា?» អ្នកងក់ក្បាលជាសញ្ញាបញ្ជាក់ថាយល់ព្រម។
«តាមពិតខ្ញុំស្រលាញ់បងយូរហើយ ប៉ុន្តែខ្ញុំគ្រាន់តែចង់លេងសើចនឹងបងប៉ុណ្ណោះ ហិហិ»
Taehyun ក្នាញ់អ្នកពេកក៏យកដៃច្បិចចុងច្រមុះអ្នក
«បងខំស្រាវជ្រាវក្នុងគីមីផង រូបវិទ្យាផង ទម្រាំបានប្រយោគទាំងអស់នេះមកញ៉ែអូនដឹងទេ។ គួរតែពិន័យអូនវិញម្ដង» Taehyun មិនបង្អង់យូរ គេក៏ប្រថាប់បបូរមាត់គេលើបបូរមាត់អ្នកដោយធ្វើចលនាតិចៗ👩‍❤️‍💋‍👨។

_ចប់_

#taehyun #txt #khmer

TXT short story 💙 | Khmer |Where stories live. Discover now