Beomgyu 🧸- The មេអណ្ដើក

184 11 1
                                    

short pov #Beomgyu X y/n

Beomgyu និង Y/n ជាមិត្តនឹងគ្នាជាច្រើនឆ្នាំតាំងពីបឋមសិក្សា រហូតដល់រៀនចប់វិទ្យាល័យ។ សព្វថ្ងៃពួកគេរៀនឆ្នាំទី 3 នៅសកលវិទ្យាល័យជាមួយគ្នា។

Y/N មានអារម្មណ៍ល្អលើ Beomgyu ប៉ុន្តែនាងតែងតែព្យាយាមកុហកខ្លួនឯងថានាងមិនបានស្រឡាញ់គេ ដោយគិតថាខ្លួនមិនសាកសមនឹងគេ ទើបនាងចេះតែរុញ Beomgyu ឱ្យទៅអ្នកនេះអ្នកនោះ ថែមទាំងជួយធ្វើជាមេអណ្ដើកដល់ស្រីផ្សេងដែលលួចស្រឡាញ់ Beomgyu ទៀតផង។ អ្វីដែលសំខាន់នោះគឺ Beomgyu មិនចូលចិត្តឡើយពេល Y/N លើកដាក់គេទៅឱ្យស្រីៗផ្សេងៗឡើយ។

ពេលចេញថ្នាក់រៀនហ្គីតា Y/N និង Beomgyu ក៏ទៅកន្លែងញ៉ាំអីជាមួយគ្នាដូចជាលលកញីឈ្មោល។

Y/n: ឯងគិតថា yeri ស្អាតទេ? នាងជាសិស្សប្អូនយើងឆ្នាំទី 2 រៀននៅដេប៉ាតតឺមង់វិទ្យាសាស្រ្ត
Y/n បង្ហាញរូបភាពរបស់ Yeri នៅក្នុងទូរស័ព្ទនាងទៅកាន់ Beomgyu
BG: អើ..ស្អាតតើ..ថី?
Y/n: ពួកឯងសមគ្នាណាស់

Beomgyu ទម្លាក់ទឹកមុខចុះ
BG: Y/N!!! ឯងដឹងថាខ្ញុំមិនចូលចិត្តរឿងហ្នឹងហើយ ហេតុអីនៅផ្សំផ្គុំខ្ញុំជាមួយអ្នកផ្សេងទៀត?
Y/N: តែនាងពឹងខ្ញុំ
BG: អើ...គេដឹងថាឯងមនុស្សល្អហើយ
Y/N: ល្អចឹងទើបគួរឱ្យស្រឡាញ់
BG: គួរឱ្យស្រឡាញ់មែនតើ...
Y/N: .....
Y/N គាំងមួយសន្ទុះ ថ្ពាល់ក៏ប្រែជាក្រហមដូច Cheery ហើយសម្លឹងមើលទៅ Beomgyu ដោយទឹកមុខល្ងង់ៗ។ តើគេកំពុងនិយាយថាគេស្រឡាញ់នាងឬ?
BG: ហាហា មិនបាច់អៀនទេ
Y/N: មិនបានអៀន...
BG: ចឹងហ្អ៎??? ហេតុអីមុខក្រហម?
Y/N: ក្ដៅក្នុង...
Beomgyu ញញឹមចុងមាត់ក្រោយលឺលេសរបស់នាងល្អិតនេះ។
___

Yeri: យ៉ាងម៉េចហើយ រឿងដែលខ្ញុំពឹងឯង?
Y/N: អើ...គេបានឃើញមុខឯងហើយ គេថាឯងស្អាត
Yeri: ពិតមែនហ្អេស៎? ខ្ញុំសប្បាយចិត្តណាស់
Yeri: ខ្ញុំចង់ណាត់ជួបគាត់ តើឯងអាចសួរគាត់បានទេថាថ្ងៃណាគាត់ទំនេរ
Y/N: ថ្ងៃស្អែកជាថ្ងៃកំណើតគេ ចាំខ្ញុំរៀបចំឱ្យពួកឯងជួបគ្នា
Yeri: ល្អណាស់!!!
____

BG: Y/N ឯងនៅត្រង់ណា? ខ្ញុំមកដល់ហើយ
Y/N: Beomgyu ខ្ញុំនៅខាងនេះ
Beomgyu ក្រឡេកឃើញ Y/N ភ្លាមស្នាមញញឹមក៏លេចឡើងលើផ្ទៃមុខគេ ប៉ុន្តែបន្ទាប់ពីបានឃើញមនុស្សស្រីម្នាក់ដែលកំពុងអង្គុយជិតនាង ស្នាមញញឹមគេរលាយបាត់វិញ គួបផ្សំចម្ងល់ថាតើនាងជានរណា?

You've reached the end of published parts.

⏰ Last updated: Mar 23 ⏰

Add this story to your Library to get notified about new parts!

TXT short story 💙 | Khmer |Where stories live. Discover now