លេខាតូច♡♡ ភាគ3 ខ្មោចលង...

505 51 4
                                    

7PM

ពេលវេលាចេះតែដើរទៅមុខអត់ឈប់ឈរ ពេលនេះម៉ោង 7 យប់បាត់ទៅហើយ ត្របកភ្នែកតូចដែលសន្លប់តាំងពីម៉ោង 3ថ្ងៃ ក៏ចាប់ផ្ដើមបើកឡើងតិចៗទាំងល្វើយ

<<ហឹម..ខ្ញុំនៅទីណានឹង..>>sunooនិយាយទាំងយកដៃទៅស្ទៀបក្បាលខ្លួនឯងព្រោះឈឺខ្ទោកៗ

ក្រាក..

<<sunoo..យ៉ាងមិចហើយ..>>jungwoonដែរជាមិត្តរបស់sunooក៏ដើរចូលមកទាំងមានអ៊ីវ៉ាន់សំពីងសំពោងព្រោះtaehyun call ប្រាប់អោយមកមើលsunooផងគេមានការរវល់ ទើបjungwoonឆ្លៀតមកពេលចេញពីធ្វើការរួច

<<jungwoon.!>>sunoo

<<អឹម...ឯងញ៉ាំអីសិនទៅ លឺថាឯងមិនទាន់ញ៉ាំអីតាំងពីថ្ងៃ>>
Jungwoonនិយាយប្រាប់sunooព្រមទាំងចាក់អាហារចូលចានដើម្បីអោយsunooបានញ៉ាំ

<<អរគុណឯងហើយ...អើ..ចុះtaehyun ទៅណា>>sunooក៏សួរឡើងព្រោះតែមិនឃើញtaehyun

<<គេ រវល់នៅផ្ទះបាត់ហលយ ទើបមិនបានមក ហើយគេផ្តាំយើងអោយមើលថែរឯងជំនួស..>>jungwoon

<<ថាមិច taehyunរវល់ ចុះពេលនេះបានអ្នកណាមើលចៅហ្វាយទៅ ស្លាប់ហើយ>>sunooនិយាយទាំងប្រញាប់ប្រញាល់ដោះសេរ៉ូមចេញហើយប្រុសនឹងរត់ទៅមើលsunghoonព្រោះខ្លាចថាគេគ្មានអីញ៉ាំ

<<ឯងប្រុងទៅណា>>jungwoonក៏ដើរទៅចាប់អួសដៃsunoo មកវិញ ព្រោះឃើញsunooប្រុងនឹងទៅ

<<ទៅមើល ចៅហ្វាយ>>sunooនិយាយហើយប្រុងនឹងទៅហើយតែ jungwonចាប់ដៃគេជាប់(ចាប់ដៃស្តាំ ហើយដៃស្តាំ អត់រលាកទេ)

<<ឯងបារម្ភពីគេឯងមិនចេះបារម្ភពីខ្លួនឯងខ្លះទេឬ?? ឯងតែងតែបារម្ភពីគេ គេដែរបារម្ភពីឯងទេ ?ថ្ងៃមិញបើមិនបានTaehyunគេមកទាន់ឯងមិមដឹងជាយ៉ាងមិចហើយទេ ហើយឯងនៅបារម្ភពីគេទៀតទាំងដែរគេមិនសូម្បីយកភ្នែកមើលការព្រួយបារម្ភរបស់ឯង>>jungwon rap មួយប្រាវដើម្បីអោយមិត្តរបស់ខ្លួនមាមស្មារតីមក ព្រោះតែគេចេះតែបារម្ភពីនាក់ដទៃមិនគិតពីខ្លួនឯងសោះ ហើយប៉ុន្មានប្រយោគរបស់jungwon វាដូចជាវ៉ៃក្បាលsunooអោយស្វាងចឹង ដូចហើយទើបsunooដើរយឺតទៅអង្គុយនៅលើគ្រែវិញ ដោយវិញ្ញាណមិនដឹងទៅដល់ណា

លេខាតូច♡♡(ចប់)Where stories live. Discover now