លេខាតូច♡♡ភាគ25🔞

787 55 4
                                    

Today អារម្មណ៍ល្អចឹងសរសេរបាន1ភាគ🤣

________________________________

<<ប៉ាតូច ធ្វើខុសត្រូវទទួលណា លឿនឡើងអូនងងុយគេង>> sungjunអង្រួនដៃsunooចុះឡើងបsunooរំកិលខ្លួនទៅជិតsunghoon មុននឹងឱនទៅថើបថ្ពាល់sunghoon បើមិនចឹងsungjunនៅកូរដល់ប្រឹងនិយាយដល់តែឈ្នះឥឡូវហើយ

<<រួចហើយ>>sunooងាគមុខមកប្រាប់sungjunទាំងថ្ពាល់សងខាងឡើងក្រហម

<<ប៉ាតូច មិចថ្ពាល់ក្រហមម្លេះ ប៉ាតូច អៀនលោកពូមែន>>មិនដឹងជាលើកទីប៉ុន្មានទេដែរsungjunតាមជាន់កែង sunooរហូតនិយាយលែងចេញ

<<កូនទៅដឹងមកពីណាថា ថ្ពាល់ក្រហមអៀនហា>>sunooងាគមកសួរកូនទាំងភ្នែកលួចដៀងមើលsunghoonទាំងខ្មាស់សឹងតែជ្រែកដី

<<គឺអ្នកគ្រូប្រាប់ មនុស្សអៀនគ្នា គឺថ្ពាល់ឡើងក្រហម>> សម្តីរបស់sungjunធ្វើអោយsunooសឹងតែបោកក្បាល ប្រហែលជាត្រូវដូរសាលាអោយហើយព្រោះទៅរៀនចេះតែរឿងស្នេហាទេ សម្តីវិញចាក់ទឹកមិនលិចមិនដឹងកាត់រកអ្នកណាទេ

<<គ្រូកូនចេះតែថាហើយ ប៉ាមិនបានអៀនទេ មុខប៉ាក្រហមមកពីប៉ាមិនស្រួលខ្លួន>>sunooប្រញាប់និយាយប្រកែកជាមួយកូន ទាំងខ្មាស់sunghoonដែរនៅកៀននោះ

<<ok ចឹងពួកយើងគេងម៉ងទៅប៉ាតូច>> sungjunក៏ប្រាស់ខ្លួនគេងនៅក្បែរsunoo

<<ចៅហ្វាយទៅបន្ទប់sungjunគេងទៅ ឥឡូវដល់ម៉ោងខ្ញុំគេងជាមួយsungjunហើយ>>sunooក៏ងាគមកដេញsunghoon ព្រោះមិនចង់គេងជិតsunghoonទេខ្លាចកើតរឿងមិនល្អ ព្រោះប្រុសនេះដៃដល់ណាស់

<<អត់ទេប៉ាតូច លោកពូគេងនៅទីនេះ ហើយប៉ាតូចគេងកណ្តាល>>sungjunក្រោកឡើងស្រែកព្រមទាំងទាញsunooអោយគេងនៅបន្លោះកណ្តាល ហើយទាញsunghoonអោយគេងនៅខាងឆ្វេងដៃsunoo ។ ឯខ្លួនគេងនៅស្តាំដៃsunoo..។sunooលែងមាត់មានតែទុកអោយកូនជាអ្នកចាត់ចែងបើមិនតាមចិត្តច្បាស់ជាយំរនៀលដីមិនខាន

<<លោកពូ អោបប៉ាតូចផង>>sungjunប្រាស់ខ្លួនគេងព្រមទាំងទាញដៃsunghoonអោយមកអោបsunoo

<<sungjun កុំរំខានលោកពូអី>>sunooក៏ប្រញាប់ប្រាប់កូនព្រមទាំងចង់បេះដៃsunghoonចេញ

លេខាតូច♡♡(ចប់)Where stories live. Discover now