ចិន
បន្ទាប់ពីធ្វើដំណើរលើយន្តហោះ2ម៉ោង ចុងក្រោយsunooបានមកដល់ចិនបានសម្រេច ដោយគ្មានអ្នកណាដឹងក្រៅពីYu shiរ។sunooចុះពើលើយន្តហោះដោយមានអ្នកកំលោះyu shi គ្រាឡើងឡាន....
<< sunoo>>នៅក្នុងឡានស្ងាត់ពេកyu shiក៏បានហៅsunooដែរអង្គុយភ្លឹកមើលទៅទេសភាពខាងក្រៅឡានដោយទឹកមុខសោកសៅ
<<បាទ..>>sunooងាគមកឆ្លើយនឹងyu shiវិញទាំងសោកសៅពេលនេះគ្មានអារម្មណ៍អ្វីក្រៅពីឈឺចាប់ទេ
{ប៉ាតូចគ្មានផ្លូវទៀតទេ វាដល់ពេលដែលយើងត្រូវចាកចេញពីគេហើយ វាជាឱកាសតែមួយដែលពួកយើងអាចរកក្តីសុខ ខ្លួនឯងបាន ឱ្យប៉ាតូចសុំទោសណាដែលធ្វើឱ្យកូនមានជីវិត គ្រួសារមិនពេញលេញ តែគេបានដេញប៉ាតូចហើយគេមិនចង់ឃើញប៉ាទៀតទេ} ដៃអង្អែលពោះនិងពោលពាក្យសុំទោស កូនក្នុងចិត្ត ខណៈដែលបេះដូងតូចល្អិតឈឺស្ទើរស្លាប់ គេស្អប់sunooណាស់ដូច្នេះsunooក៏គ្មានហេតុផលអីដែលនៅទ្រាំឱ្យគេដៀលថ្មេះទៀតដែរ គិតមើលទៅថាគេធ្វើអ្វីខ្លះមកលើsunooទាំងរាងកាយទាំងផ្លូវចិត្ត
<<នឹកគេមែនទេ>>Yu shi
<<អត់នោះទេ >> sunooនិយាយទៅវិញ គ្មានអ្វីត្រូវនឹកទៀតទេពេលនេះsunoo ឆ្អែតចិត្តខ្លាំងណាស់
នឹកធ្វើអី? នឹកដើម្បីឈឺចាប់ នឹកដើម្បីភាពខ្ទេចខ្ទាំហ្នឹងមែនទេ? បើសិនបែបនេះ sunooសុខចិត្តនៅកន្លែងដែលឆ្ងាយគ្មានវត្តមានរបស់មនុស្សប្រុសដែលធ្វើបាបចិត្តsunooឥតល្ហែល្អជាងព្រោះគេជាអ្នកហាមមាត់ដេញsunooដោយផ្ទាល់។ ពេលនេះកែវភ្នែកស្ងួតក្រៀមហើមជាំសម្លឹងមើលទៅឆ្ងាយកាន់តែធ្វើឲ្យyushiពិបាកចិត្តលើសដើមបន្ថែមទៀត ពេលឃើញមនុស្សដែរខ្លួនស្រឡាញ់ដូចជាប្អូនប្រុសមកជួបរឿងបែបនេះ។<<មិនអីទេ..អាចសម្រាកតាមសម្រួល ព្រោះនៅយូរទៀតទើប ទៅដល់ផ្ទះរបស់បង>>yu shi និយាយឡើងព្រោះគេបានជូនsunooមករស់នៅផ្ទះរបស់គេដែរមាននៅប៉េកាំង ប្រទេសចិន
<<ហឹម...>>sunooផ្អែកកៅអីបិទភ្នែកគេងលើឡានដោយមានទឹកភ្នែកហូរតាមកន្ទុយភ្នែកមិនឈប់ ចំពោះស្នាមរបួសខាងក្នុងដែលដិតជាប់បេះដូងមករហូតមិនទៅណា...នេះទើបតែជាថ្ងៃដំបូងដែលត្រូវបែកពីគេសោះsunooថប់ដង្ហើមបែបនេះទៅហើយ ចុះថ្ងៃមុខតើsunooត្រូវរស់នៅបែបណាទៀតទៅ?sunooពិតជាមិនចង់គិតថាsunooអាចប្រើជីវិត ដែលគ្មានគេនៅ ក្បែរបានដោយរបៀបណានោះទេ។ គេប្រាកដជាមានក្តីសុខខ្លាំងមែនទេ ដែលមិនបាច់មានវត្តមានរបស់sunooនៅក្បែរ ចាំឲ្យទើសមុខបន្តទៀត។
YOU ARE READING
លេខាតូច♡♡(ចប់)
Romancesunghoon Top sunoo bottom ស្នេហាដែរកើតឡើងពីលេខាតូចទៅកាន់ចៅហ្វាយរបស់ខ្លួនតែម្នាក់ឯងគេគឺKimsunoo បានលួចស្រឡាញ់ទៅកាន់អ្នកជាចៅហ្វាយ ហើយស្នេហ៍1នេះវាពិតជាមានឧបសគ្គណាស់តើគេអាចយកឈ្នះបេះដូងដ៏រឹងមាំរបស់ចៅហ្វាយចិត្តខ្មៅរបស់គេតើបានទេ បើរាល់ថ្ងៃគេតែងតែទទួលនៅការឈ...