ភាគ10
1អាទិត្យក្រោយមកsunghoon នឹងsunooក៏ត្រឡប់មកចិញវិញ ហើយប៉ុន្មានអាទិត្យមកនេះsunghoonនិងsunooចេញទៅណាមកណាជាមួយគ្នាដូចជាគូស្នេហ៍ ហើយsunooក៏ត្រូវsunghoonបញ្ជាមករស់នៅភូមិគ្រឹះដូចគ្នា រហូតដល់ថ្នាក់មានអ្នកផ្សាយពត័មាន ពេញបណ្តាញសង្គមព្រោះsunghoon ក៏ជាមនុស្សមានមុខមាត់ក្នុងសង្គម sunghoonគេកាន់តែផ្អែមល្ហែមចំពោះsunooមិនសោះកក្រោះដូចមុននោះទេ ពេលខ្លះសឹងតែភ្លេចថាsunooនិងគេ មានទំនាក់ទំនងត្រឹមជាកូនចៅនឹងចៅហ្វាយ
ប្រាវ....សម្លេងបោកកាវបានបន្លឺឡើងក្នុងបន្ទប់ធំទូលាយដោយសារតែមានការទាស់សម្តីគ្នា
<< jingling អូនកុំហួសហេតុពេកបានទេ>>sunghoonស្រែកដាក់jinglingដែរមិនព្រមស្តាប់ហេតុផលគេគិតតែបោករបស់ប្រើប្រាស់អត់ឈប់
<<អូនហួសហេតុ? ចុះបងនឹងគេម្នាក់នោះយ៉ាងមិច ពត័មានមួយណាក៏ចុះថាបងមានទំនាក់ទំនងជាមួយគេដែរ បងប្រាប់មកដូចជាពួកគេនិយាយទេ>>jinglingស្រែកសួរទាំងយំខ្លាំងៗដូចមនុស្សឆ្កួតនាងពិបាកទទួលយកណាស់នាងទើបជាសង្សារsunghoonហេតុអី? មិនអាចចេញមុខបាន
<<បងគ្មានទំនាក់ទំនងជាមួយគេទេ>>sunghoonនិយាយព្រមទាំងក្រសោបស្មារនាងជាប់
<<បងប្រាប់អូនមកបងស្រឡាញ់វាមែនទេ>>jinglingបន្ថែមសម្លេងកាន់តែលឺជាងមុន ពេលនាងឃើញស្រមោលដែរលួចឈរនៅមាត់ទ្វាដែរចំហរតិចៗ
<<បងមិនស្រឡាញ់គេទេ ស្តាប់បងមនុស្សដែរបងស្រឡាញ់គឺអូន>> sunghoonនិយាយទាំងញ័របបូរមាត់ទាញនាងមកអោបជាប់ មនុស្សដែរគេស្រឡាញ់មានតែម្នាក់ប៉ុណ្ណោះគ្មានអ្នកផ្សេងទេ...
<<បើបងស្រឡាញ់អូន មិចក៏បងទៅស្និតស្នាលជាមួយវា>>jinglingសួរឡើងជាថ្មីទឹកភ្នែកស្រក់ឥតឈប់អោបsunghoonជាប់
<<ស្តាប់បងណាjingling ដើម្បីសុវត្ថិភាពអូន បងត្រូវតែទៅស្និតស្នាលនឹងsunoo ដើម្បីអោយអារ៉ាស៊ីវាប្តូរទិសដៅទៅរកsunooព្រោះវានឹងគិតថាsunooជាចំណុចខ្សោយរបស់បង ចឹងវានឹងចាត់ការsunooហើយអូននឹងមិនជួបគ្រោះថ្នាក់>>គេអោបjinglingជាប់នឹងរៀបរាប់លឺៗច្បាស់អោយនាងបានស្ងប់ចិត្ត ថាគេពិតជាព្យាយាមការពារនាងណាស់ គេហ៊ានដល់ថ្នាក់លះបង់លេខាដែរនៅក្បែរជិត2ឆ្នាំអោយរងគ្រោះមួយនោះជំនួស
YOU ARE READING
លេខាតូច♡♡(ចប់)
Romantizmsunghoon Top sunoo bottom ស្នេហាដែរកើតឡើងពីលេខាតូចទៅកាន់ចៅហ្វាយរបស់ខ្លួនតែម្នាក់ឯងគេគឺKimsunoo បានលួចស្រឡាញ់ទៅកាន់អ្នកជាចៅហ្វាយ ហើយស្នេហ៍1នេះវាពិតជាមានឧបសគ្គណាស់តើគេអាចយកឈ្នះបេះដូងដ៏រឹងមាំរបស់ចៅហ្វាយចិត្តខ្មៅរបស់គេតើបានទេ បើរាល់ថ្ងៃគេតែងតែទទួលនៅការឈ...