លេខាតូច♡♡ ភាគ18 ចាកចេញ

586 56 10
                                    


គ្រាន់តែមកដល់ផ្ទះភ្លាម sunoo ក៏ដើរចូលបន្ទប់តែម្តងព្រោះហត់នឿយណាស់ ទើបsunooប្រញាប់ចូលសម្រាកខ្លាចគ្មានកំម្លាំងទៅកម្មវិធីល្ងាចនេះ ព្រោះsunooឥឡូវឧស្សាហ៍ក្អួត ហើយក៏ខ្សោយណាស់ដែរ

ពេលវេលាចេះតែដើរទៅមុខហើយក៏ដល់ពេលសម្ពោធកម្មវិធីថ្មីដូចគ្នា sunooក៏បានស្លៀកពាក់យ៉ាងស្អាតបង្ករអោយអ្នកនៅកម្មវិធីសម្លឹងមើលព្រៀត ចំណែកsunghoonគឺដើរបណ្តើរjinglingរាក់ទាក់អ្នកជំនួញទៀតធ្វើរំភើយ ឯងsunooវិញពុលទឹកអប់មនុស្សជាច្រើនរត់ចូលបន្ទប់ទឹកក្អួតឡើងទន់ខ្លួន។jingling ឃើញអាកាសល្អមិនឃើញsunoo នៅក្បែរនេះក៏លួចផ្ញើរសារអោយមនុស្សម្នាក់ដើម្បីដើរតាមផែនការ

<<sunghoon អូនចង់ញ៉ាំអីត្រជាក់ៗ>>jinglingអោបដៃsunghoonoអួសមកកន្លែងផ្សេងដែរឆ្ងាយពីមនុស្សគួរសមនឹងនិយាយបែបញិកញក់ដាក់sunghoon

<<បានតោះ បងជូនទៅរកអីញ៉ាំ>>sunghoonប្រុងនឹងបណ្តើរjingling ទៅហើយភ្លាមនោះក៏ឃើញនារីម្នាក់រត់សម្តៅមករកខ្លួនដោយស្លៀកពាក់សម្លៀកបំពាក់អ្នករត់តុ

<<សួស្តី អ្នកនាងគឺអ្នកនាងjinglingមែនទេ?>>

<<ត្រូវហើយ មានការអីឬ?>>jingling

<<អ្នកប្រុសsunoo សុំជួបអ្នកនាង>>គ្រាន់តែលឺឈ្មោះsunooភ្លាមsunghoonក៏ក្រឡេកចុះឡើងតាំងពីល្ងាចមកគេជួបsunooបានតែបន្តិចប៉ុណ្ណោះឥឡូវបាត់ឈឹងមិនដឹងទៅណា

<<មានរឿងអី?>>sunghoon

<<បងទៅមើលភ្ញៀវទៅ អូនទៅជួបគេមួយភ្លេតមិនបាច់បារម្ភទេ គេប្រហែលមានរឿងសំខាន់>>jinglingប្រាប់sunghoon ហើយក៏បានទទួលការយល់ព្រមពីsunghoonដូចគ្នា

Jinglingដើរតាមស្រីម្នាក់នោះទៅខាងក្រោយ ស្របពេលsunooនៅក្នុងបន្ទប់ទឹកកំពុងលុបមុខព្រោះតែរាងឈឺក្បាលសុខៗក៏មានអ្នកមកហៅ

<<អត់ទោសលោក អ្នកប្រុសsunghoonអោយទៅជួបនៅខាងក្រោយ>>បុរសម្នាក់បានដើរមកកេះស្មារsunooព្រមទាំងនិយាយប្រាប់

<<បាទ...>>sunooឆ្លើយរួចក៏ទៅតាមគេប្រាប់ដោយមិនគិតច្រើនព្រោះប្រហែលជាsunghoonមានរឿងសំខាន់និយាយជាមួយខ្លួនហើយ។ពេលដែរមកដល់sunghoonបែរជាជ្រួញចិញ្ចើមចូលគ្នាព្រោះមិនឃើញsunghoon តែបែរជាឃើញjinglingឈរញញឹមមកកាន់ខ្លួនទាំងពិសពុលទៅវិញ

លេខាតូច♡♡(ចប់)Where stories live. Discover now