លេខាតូច♡ ភាគ 17 លួចចូលបន្ទប់

524 46 6
                                    

Sorry for late ព្រោះកាលថ្ងៃសុក្រ សៅរ៍ របស់ប្រឡងហ៎ ចឹង sorry ផង

_______________________________

ពេលវេលចេះតែដើរទៅមកអត់ឈប់ឈរ ធ្មិចបើកៗថ្ងៃស្អែកក៏ដល់ថ្ងៃបើកសម្ពោធក្រុមហ៊ុនថ្មីរបស់sunghoonដូចគ្នា តែទំនាក់ទំនងsunooនឹងsunghoonកាន់តែសោះកក្រោះមើលមុខគ្នាមិនចំ បានស្និតស្នាលគ្នាតែពេលចេញក្រៅប៉ណ្ណោះព្រោះត្រូវសម្តែងអោយពួកតាមស៊ើបការបានឃើញ...។ចំណែកjinglingក៏ទៅសៀងហៃមិនទាន់មកវិញដូចគ្នា នាងបានប្រាប់sunghoonថាព្រឹកស្អែកថ្ងៃកម្មវិធីទើបនាងមកដល់ ដើម្បីចូលរួមកម្មវិធីក្នុងឋានះជាគូដណ្តឹងsunghoon ព្រោះកម្មវិធីធ្វើឡើងពេលល្ងាចម៉ោង5
Busan....

7pm

នៅក្នុងបន្ទប់គេងដ៏ធំមួយ jinglingកំពុងដើរទៅដើរមកជុំវិញបន្ទប់ តែ ម្នាក់ឯង ព្រោះតែត្រូវសម្រេចចិត្តឲ្យច្បាស់ថាគួរដើរផ្លូវណា។ កាលពីព្រឹក នាងឆ្លៀតចេញទៅខាងក្រៅ រកលេខទូរសព្ទ័ទាក់ទងនឹងផ្នែកបុគ្គលិក រៀបចំឆាកសម្ពោធនៅថ្ងៃស្អែកនេះ។ នាងមិនអាចបណ្តោយឲ្យsunooរួចខ្លួនោះទេ ភ្លាមនោះនាងក៍លើកទូរសព្ទ័ខលទៅរកបុគ្គលិកនោះភ្លាម ដែរនាងលួចទាក់ទងជាសម្ងាត់មិនអោយsunghoonដឹង

[ហេឡូ...]

[ខ្ញុំដែលជាអ្នកជួបឯង...កាលពីព្រឹកមិញ!!]jingling

[អ...អ្នកនាងមានការអ្វីជាមួយខ្ញុំមែនទេ?]

[ស្អែក....ឯងត្រូវធ្វើយ៉ាងណាឲ្យឆាកធ្លាក់សង្កត់ត្រូវខ្ញុំ ហើយត្រូវ តែរៀបធ្វើយ៉ាងណាឲ្យដូចប្រុសម្នាក់នោះ ជាអ្នកបង្ក!! មើលរូបភាពមនុស្សប្រុសដែលខ្ញុំផ្ញើរឲ្យឯងទៅ]

[ធ្វើអញ្ចឹងបានដែរឬ]

[យើងឲ្យឯង១ម៉ឺនដុល្លា!!]jinglingដាក់សំណើតភ្លាម ធ្វើអោយអ្នកម្ខាងទៀតនាំគ្នាមើលមុខគ្នា ពិភាក្សាគិតមួយសន្ទុះ ព្រោះលុយ1ម៉ឺនដុល្លាវាច្រើនសម្រាប់ពួកគេដែលជាកម្ម ការស៊ីឈ្នួលរៀបឆាកឲ្យក្រុមហ៊ុន។ពេលដែលឃើញមិនឆ្លើយតបទើបjinglingក៏បន្ថែម

[5ម៉ឺន!] Jinglingបន្ថែមតម្លៃឲ្យកាន់តែខ្ពស់

 [ព្រម!! យល់ព្រម!!]

[ល្អ...កុំឲ្យភ្លាត់ឲ្យសោះ!!] Jinglingចុចបិទទូរសព្ទ័ លើកស្រាក្រហមមក ក្របដោយកែវភ្នែកពោរពេញ ដោយល្បិចកលគ្មានអ្នកណាអាចស្មានថានាងសុខចិត្តយកជីវិតនាងមកប្រថុយ ឲ្យតែបានកម្ចាត់មនុស្សឈ្មោះKim sunoo

លេខាតូច♡♡(ចប់)Where stories live. Discover now