ភាគ16
ថ្ងៃថ្មី...
ង៉ា ង៉ា
សម្លេងទារកក្នុងមន្ទីពេទ្យឯកជនមួយកន្លែងក៏បានបន្លឺឡើងស្របពេលគ្នានិងការៀបចំពិធីការបស់Park sunghoonព្រឹកនេះដែរកំពុងនៅទទួលភ្ញៀវ វាហាក់ដូចជានិស្ស័យនិងដឹងដល់ការបាត់បង់ភាពកក់ក្តៅ របស់សាច់ឈាមបង្កើតដែរនឹងរៀបការជាមួយមនុស្សស្រីផ្សេងម្នាក់ វាធ្វើទារកក្មេងខ្ចីស្រែកយំឡើងក្រហមអស់មួយតួរខ្លួន
Park Sungjun គឺជាឈ្មោះកូនប្រុសដែលsunooបានដាក់ឱ្យកូន គេយំ ខ្លាំងណាស់ យំខ្លាំងខុសពីទារកដ៏ទៃទៀតដែលកើតក្នុងថ្ងៃជាមួយគ្នា។ សម្លេងស្រែកយំរបស់កូនក៏បានធ្វើឱ្យអ្នកផ្តល់កំណើតហូរទឹកភ្នែកទាំងអួលដើម ក ដើមទ្រូងខាងឆ្វេងរបសsunooមានទាំងក្តីរំភើប ទាំងអារម្មណ៍អួលណែន ទាំងក្តីអាណិតចំពោះកូនដែលកើតមកគ្មានប៉ាធំហៅនិងគេ
{សុំទោស! សុំទោសកូនសម្លាញ់}កូនយំខ្លាំងប៉ុណ្ណាsunooក៏ស្រក់ទឹកភ្នែកខ្លាំងដូចគ្នាដែរ វាជាថ្ងៃដែលរាងតូចរងចាំហើយថ្ងៃដែលគិតថាខ្លួននិងមានក្តីសុខបំផុត តែអត់ទេ! អារម្មណ៍មួយនេះវាពិបាកបកស្រាយណាស់ ពិបាកខ្លាំងដែលមិនអាចនិយាយបាន!
<<កុំយំអីកូនលោកកើតហើយ គេគួរអោយស្រឡាញ់ណាស់>>ដុកទ័រម្នាក់បានឱ្យកម្លាំងចិត្តដលsunooព្រោះគាត់ដឹងថាអ្នកដល់ផ្តល់កើតមានអារម្មណ៍បែបណា<<ខ្ញុំចង់ឃើញមុខកូន>>sunoo
<<បាន!>>ដុកទ័រពុំដែលជំទាស់និងបំណងរបស់ជំងឺឡើយ ភ្លាមនោះគាត់ក៏បានឱ្យអ្នកគ្រូពេទ្យបីមកក្បែររាងតូច គ្រាន់តែឃើញមុខកូនsunooស្ទើរប្រេះធ្លាយបេះដូងចេញមកក្រៅ...{ហេតុអីក៏ដូចគេយ៉ាងនេះ?}
<<ហ៊ឹក>> ទោះអ្នកណាហាមឃាត់ក៏sunooទប់ទឹកភ្នែកលែងបានទៀតដែរ sunooពេលនោះក៏ក្តោបមាត់យំឡើងញ័រខ្លួនព្រោះតែទម្រង់មុខរបស់sungjunកាត់ទៅរកsunghoonទាំងអស់ ទាំងច្រមុះ ចិញ្ចើម កែវភ្នែក បបូរមាត់ មិនលើកលែងសូម្បីតែ ប្រជុយនៅលើមុខ
ង៉ាង៉ា....
<<ខ្ញុំគិតថាយើងគួរតែផ្លាស់បន្ទប់បានហើយ>> ដោយសារsungjunយំទើបដុកទ័រចាត់ឱ្យគ្រូពេទ្យដូរបន្ទប់ ជាបន្ទាប់ណាមួយyu shiបានផ្តាំយ៉ាងច្បាស់ត្រូវរៀបចំអោយល្អ
YOU ARE READING
លេខាតូច♡♡(ចប់)
Romancesunghoon Top sunoo bottom ស្នេហាដែរកើតឡើងពីលេខាតូចទៅកាន់ចៅហ្វាយរបស់ខ្លួនតែម្នាក់ឯងគេគឺKimsunoo បានលួចស្រឡាញ់ទៅកាន់អ្នកជាចៅហ្វាយ ហើយស្នេហ៍1នេះវាពិតជាមានឧបសគ្គណាស់តើគេអាចយកឈ្នះបេះដូងដ៏រឹងមាំរបស់ចៅហ្វាយចិត្តខ្មៅរបស់គេតើបានទេ បើរាល់ថ្ងៃគេតែងតែទទួលនៅការឈ...