EP.1 គប់ច្រឡំមនុស្ស

410 26 0
                                        

ប្រាប់ដោយ ឆីុម៉ុន

ជម្រាបសួរបាទ ខ្ញុំបាទម៉ុន អីយ៉ាស!រាងសុភាពបន្តិច ព្រោះបើមិនចឹងទេ អ្នកអានរត់ឥឡូវហើយ។តែថា នេះមិនមែនជាចរិតពិតរបស់ខ្ញុំទេ ចរិតពិតរបស់ខ្ញុំគឺសុភាពលើសនេះទៅទៀត ចេះគោរពចាស់ទុំ អង្គុយជុំគ្នាជុំៗអីឆ្លៀតនិយាយដើមគេពីរទៅបីរឿង ហើយព្រាងព្រឹកថ្ងៃស្អែកហ្នឹងអ្ហា! ឆ្លៀតទៅគប់បាយបិណ្ឌចំក្បាលអាខ្លះផង។ ហើយរឿងអីបានដល់ថ្នាក់គប់បាយបិណ្ឌ? គិតថាខ្ញុំហ្មឹងក្មេងឈ្លើយតិចសិនចុះ ប៉ុន្តែបងស្ដាប់ខ្ញុំសិនរឿងហ្នឹងវាបែបនេះ!!! ឥឡូវសុំតាំងសមាធិតិចសិនចាំរៀបរាប់ឪ្យស្ដាប់។

នៅក្នុងផ្ទះថ្មមួយខ្នង មានរបងព័ទ្ធជុំវិញ "ហើយបើមិនមានរបងមិច បើនេះនៅជនបទហ្នឹង" ហាក់មានសភាពស្ងាប់ស្ងាត់ ភ្លើងអីបិទអស់ នៅសល់តែបន្ទប់របស់ម៉ុនប៉ុណ្ណោះ រឺនៅឯខាងក្រៅផ្ទះ ឮតែសំឡេងកូនកង្កែបស្រែករំពង"មានអារម្មណ៍ថា អានយូៗកាន់តែវល់ទៅៗអាហាហា " ឥឡូវចេះទៅ ខ្ញុំសុំបែបសង្ចេបខ្លីៗវិញ ខ្ញុំរស់នៅក្នុងផ្ទះថ្មមួយ ដែលអ្នកក្នុងផ្ទះអីគេគេងបិទភ្លើងអស់ហើយ នៅឡើយតែបន្ទប់កូនពៅម្នាក់នេះទេ ដែលមានភ្លើងបំភ្លឺបើក ព្រោះមិនទាន់គេងនៅឡើយ។ខ្ញុំបានអង្គុយលើកៅអី នៅខាងមុខមាត់បង្អួច ស្រូបខ្យល់អាកាសទៅខាងក្រៅ ដោយមានសំឡេងកូនកង្កែបតូចៗបន្លឺឡើងហឹង។ ចិត្តនេះគ្មានរំសាយតាមខ្យល់អីទេ កំពុងរង់ចាំពេលព្រឹក ព្រោះបានទៅបោះបាយបិណ្ឌជាមួយម៉ាក់។ហើយស្អែកនេះ ក៏ជាថ្ងៃដែលខ្ញុំរង់ចាំ ព្រោះជាគំនុំដែលខ្ញុំខឹងខ្លាំងបំផុតក្នុងឆាគជីវិត ដោយសារតែមានអ្នកគប់បាយបិណ្ឌចំក្បាលខ្ញុំ កាលពីឆ្នាំទៅ ឥឡូវឆ្នាំនេះ ត្រូវតែសងសឹកម្នាក់នោះវិញទើបបាន។ មិនគិតអីវែងឆ្ងាយជាងនេះបន្ត ខ្ញុំក៏ងើបឈរទាញបិទបង្អួច រួចចូលគេងលើគ្រែជាធម្មតា។

ពេលព្រឹកព្រលឹមក៏បានមកដល់ ខ្ញុំរៀបចំខ្លួនយ៉ាងស្អាត ជាមួយអាវសដៃវែង ខោខ្មៅទីនុយយ៉ាងសង្ហា ហើយអត់មានខ្សែក្រវាត់អីទេ ព្រោះរាងខ្ញុំស្គម ដូច្នេះពាក់ខោមកល្មមតែម្ដង។តែអាវដៃវែងហ្នឹង ពាក់បែបជិតៗអ៊ីចឹងវារាងសុភាពពេក ដូចសិស្សសាលាខ្លាំងណាស់ បែបនេះយើងរាងលួចមូដៃអាវឡើងតិចហូវ! ចំណែកអាវប្រឡះពីរឡេវអីមក ឃើញ ក្បាលនីៗចេញដើមទ្រូងអេមសង្ហាញាក់។

គប់បាយបិណ្ឌចំក្បាលបងWhere stories live. Discover now