EP.2 មួម៉ៅក្ដៅក្រហាយ

223 20 0
                                    

រៀបរាប់ដោយ ម៉ុន

ឥឡូវសរុបតែម្ដង ថាខ្ញុំនិងបងភឺតជាគូដណ្ដឹងនឹងគ្នា អើស!និយាយចឹងតែម្ដងទៅ អៀនដល់ណាទេអញ បើនៅតែថ្ងៃការសោះ។ គាត់មានកម្ពស់ខ្ពស់រាងលើសខ្ញុំបន្តិច សក់ញែកពោះចំកណ្ដាល ហាក់មានសណ្ដាប់ធ្នាប់ គាត់ញញិមដាក់ខ្ញុំមិនឈប់ បន្ទាប់ពីយើងទាំងពីរចេញមកដើរលេង មើលនេះមើលនោះ នៅឯខាងក្រៅផ្ទះ ព្រោះចង់ទុកឪ្យមនុស្សចាស់ទុំគាត់បាននិយាយគ្នា។ គាត់ចេះតែពីសួរសុខទុក្ខ ខ្ញុំក៏ចេះតែពីតបៗទៅ ប៉ុន្តែអារម្មណ៍ក្នុងខ្លួនហោះបាត់ទៅណាក៏មិនដឹង រាងស្ពឹកមុខមិនទាន់បាត់ អារឿងដែលគប់បាយបិណ្ឌចំក្បាលគាត់ហ្នឹង។

“ម៉ុនៗ!!! ឮបងនិយាយទេ?”🧩

“បាទឮតើបង!”ខ្ញុំងាកមករកគាត់យ៉ាងរហ័ស តែមិនឃើញ តតែងាកមកក្រោយបានឃើញគាត់ នេះគាត់ដើរយឺត ឬមួយក៏ខ្ញុំដើរលឿនពេកទេនៀក? ឃើញដូច្នេះហើយខ្ញុំក៏មានតែដើរមករកគាត់វិញ ជាមួយស្នាមញញិមស្ងួត។

មកដល់គាត់ភ្លាម គាត់ក៏បានយកដៃមកស្នាមកញ្ចឹងកនិងមុខខ្ញុំភ្លែត រួចសួរបន្ថែម៖

“ម៉ុនមិនស្រួលខ្លួនហ៎រ?ហេតុអីបានជាភ្លឹកៗ?”

“គឺ...”ខ្ញុំភ្ញាក់ពេក ក៏ក្រវាស់ដៃគាត់ចេញ រួចគាត់ក៏ចេះតែមើលខ្ញុំ ទើបខ្ញុំក៏សម្រួលមកវិញ ហើយនិយាយបន្ត៖

“គឺមិនមានអីទេបង គ្រាន់តែខ្ញុំរាងប្លែកចិត្តតិចតួចដែលបងមកវិញ ទើបអ៊ីចឹងទៅ...”

“មិនមែនឃើញវត្តមានបង ធ្វើឪ្យម៉ុនពិបាកឯណាហី?”

“មានឯណា?បងចេះតែថាហើយនៀក?”

“បើមានរឿងអីក្នុងចិត្ត អាចនិយាយគ្នាបានណា បងសង្កេតឃើញតាំងពីចួបគ្នាដំបូង“

“អើ...គឺ...”

“រឿងគប់បាយបិណ្ឌមែន?”

“ឪ្យ...ឪ្យខ្ញុំសុំទោសផងណាបង រឿងនេះខ្ញុំគ្មានបំណងទេ“និយាយដល់ត្រឹមនេះ ខ្ញុំក៏អោនមុខចុះ ព្រោះដឹងកំហុសពិតមែន។ប៉ុន្តែពេលនោះផងដែរ បងភឺតស្រាប់តែយកដៃក្រសោបមុខខ្ញុំឡើងមកវិញ ឪ្យសម្លឹងមើលមុខគាត់ចំ ខ្ញុំក៏បានឃើញគាត់ញញិម មុននិយាយថា...

គប់បាយបិណ្ឌចំក្បាលបងWhere stories live. Discover now