#xx.R18+
--------
បំរាម
ឆុតប្រលោមលោកនេះ សម្រាប់អ្នកអានអាយុ១៨ឆ្នាំឡើងប៉ុណ្ណោះ សូមពិចារណាជាមុន មុននឹងចាប់ផ្ដើមអាន។
ប្រលោមលោកនេះ ជារឿងប្រឌិត បង្កើតឡើងសម្រាប់អានកម្សាន្តតែប៉ុណ្ណោះ មិនមានចេតនាណាមួយឡើយ។យើងខ្ញុំមិនទទួលខុសត្រូវ បើសិនមានបញ្ហាដោយប្រការណាមួយ។សូមប្រើវិចារណញ្ញាណ
#xx.R18+
ម៉ុនបានយកប្រអប់ថ្នាំ ហួចឪ្យភឺត តែខ្លួនមិនបានជួយលាបឪ្យភឺតទេ បែរជាទៅគេងលើគ្រែធ្វើប្រងើយ ព្រោះរាងល្ងាចដែរហើយ។ភឺតដែលអង្គុយលើកៅអី បន្ទាប់ពីបានថ្នាំ ពីម៉ុនហើយ នាយក៏ប្រឹងលាបថ្នាំ ដើម្បីកុំឪ្យរមាស់បន្តទៀត។ប៉ុន្តែភឺតហាក់ពិបាកទ្រាំខ្លាំងណាស់ ព្រោះរមាស់ពេញខ្លួនទាំងដៃទាំងជើង ម្នាក់ឯងមិនងាយទេលាបគ្រប់កន្លែងនោះ ទើបដូច្នេះ គេក៏ព្យាយាមប្រឹងខាំធ្មេញសង្កត់ចិត្ត ប្រឹងលាបឪ្យសព្វកន្លែង ប៉ុន្តែនៅតែមិនទាន់អស់ ទើបខ្លួនក៏បានបង្ហើបសំឡេងបែបមនុស្សឈឺតែប្រឹងទ្រាំថ្ងូរតិចៗឡើងមក។ឮបែបនេះអ៊ីចឹងទៅ ម៉ុនដែលគេងហើយនោះ ក៏ងើបអង្គុយឡើងវិញ រួចមើលភឺតទាំងចងចិញ្ចើមដាក់ ព្រោះទើសចិត្តជាមួយភឺតខ្លាំងពេក គេក៏ងើបពីគ្រែដើរសម្ដៅទៅជិតភឺត រួចនិយាយឡើង...
“ខ្ញុំថា ឪ្យខ្ញុំជួយលាបខ្នងឪ្យល្អទេ? ព្រោះបងលាបប្រហែលមិនដល់ទេ”
ឮបែបនេះ ភឺតមិនបានតបអ្វី ផ្ទៃមុខស្មើ ព្រោះកំពុងរមាស់ ប៉ុន្តែនាយក៏ងួកក្បាល ដើម្បីបញ្ជាក់ថាយល់ព្រម។ឃើញអ៊ីចឹង ម៉ុនមិនចាំយូរក៏ជួយលាបភ្លាម ថែមទាំងជួយផ្លុំខ្យល់ឪ្យត្រជាក់ទៀត។ពេលនោះផងដែរ ភឺតក៏និយាយ៖
“ដឹងមកពីណានៀក ថាពេលលាបថ្នាំហើយ ត្រូវផ្លុំទៀត?”
“យ៉ាងម៉េច ខ្ញុំផ្លុំមិនបានហ៎រ បានមកពីមើលក្នុងរឿងទេដឹង?”
“ហើយចង់ឪ្យដូចរឿងដែរទេ?”
“ចង់អី?”
“ទេ...គ្មានអីទេ បើលាបហើយអាចចូលគេងបាន បងលែងរំខានទៀតហើយ”
YOU ARE READING
គប់បាយបិណ្ឌចំក្បាលបង
Romanceឆុីម៉ុន ជាតួBottom មានចរិតស្លូតបូត សុភាពរាបសារ តែថាបើ ភឺត ដែលជាតួTopហ៊ានប៉ះ ក្វាចអាយាស់មុខឥឡូវហើយ។ ស្នេហាអ្នកទាំងពីរ ផ្ដើមឡើងតាំងពីក្មេងៗ ប៉ុន្តែនៅពេលធំឡើង ឆុីម៉ុន ក៏អស់អារម្មណ៍ស្រឡាញ់ ព្រោះ ភឺត បានទៅចោលគេអស់រយៈពេលដប់ឆ្នាំ។សាច់រឿងបានបង្ហាញ នៅពេល ភឺត...
