ប្រាប់ដោយ ម៉ុន
តុក តុក!!!
គេងបានមួយសន្ទុះមិនទាន់លក់ផង ស្រាប់តែបានឮសំឡេងគោះទ្វារ ទើបខ្ញុំក៏បានបើកភ្លើងបន្ទប់ រួចបើកទ្វារចេញមក ហើយបានឃើញបងភឺត។
ខ្ញុំលាន់មាត់៖
"អៅ?បងមករកខ្ញុំធ្វើអីទាំងយប់?""យប់ឯណា?ទើបម៉ោងប្រាំពីរហ្នឹង! បងថាមករកគេងជាមួយម៉ុនដែរ?"
"ហើយផ្ទះបងឯងគ្មានទេ?ឬមួយក៏បងឯងគ្មានផ្ទះ?"
"..."គាត់ស្ងាត់ ចេះតែញញិមតិចៗ។ឃើញអ៊ីចឹងទៅ ខ្ញុំក៏ឪ្យគាត់ចូលទៅ បើម្លឹងៗទៅហើយ បើយើងដេញចេញវាដូចមិនសមពេក។ ប៉ុន្តែខ្ញុំក៏បានសួរគាត់បន្ថែម ពេលបិទទ្វារបន្ទប់រួច៖
"នេះបងហោះមកមែន បានជាមិនឮសំឡេងឡានសោះ"
"អត់ទេ បងជិះមកតើ ម៉ុនមិនឮខ្លួនទេដឹង?"
"បានអីឮ បើគ្នាដេកហើយហ្នឹង"
"សុំទោសម៉ុនផងណា បងមិនដឹងថាអូនគេងលឿនដល់ថ្នាក់នេះ"
បន្ទាប់ពីឮដូច្នោះ ខ្ញុំក៏ស្ងាត់ និងឡើងលើគ្រែវិញ ដោយចែកម្ខាងឪ្យបងភឺតគេង រួចក៏បានបិទភ្លើងបន្ទប់ទៅ។ខ្ញុំគេងបែរខ្នងដាក់គាត់ ភ្លាមនោះផងដែរ គាត់ស្រាប់តែមកអោបខ្ញុំពីក្រោយ ខ្ញុំភ្ញាក់ពេក ដៃក៏រហ័សទៀត វាត់មួយកែងដៃលាន់ ផាំង!!!
"អួយ!អួយ! ឈឺណាស់"
បន្ទាប់ពីបងភឺតស្រែកបែបនេះ ខ្ញុំប្រញាប់បើកភ្លើងបន្ទប់វិញ ដល់ពេលអង្គុយមើលទៅទើបដឹងថា មួយកែងខ្ញុំមិញជិតមាត់គាត់ឡើងចំក្រហម។
"ហើយមាត់បងឯងក្រហមហើយនៀក! ខ្ញុំទៅរកអីលាងរបួសសិន!"
"មិនបាច់ទេ គ្រាន់តែយកប្រេងកូឡាមកលាបទៅបាត់ហើយ"បងភឺតចាប់ដៃម្ខាងខ្ញុំជាប់ បំណងឃាត់ រួចបន្ទាប់ពីប្រាប់រួចគាត់ក៏លែងវិញ។ខ្ញុំបន្ទាប់ពីបានប្រេងកូឡាហើយ ក៏បានយកលាបឪ្យគាត់ ពួកយើងអង្គុយមុខសម្លឹងរកគ្នា។កែវភ្នែកបងភឺតស្រទាន់ សម្លឹងមើលមុខខ្ញុំមិនឈប់ ព្រោះមុខរបស់ពួកយើងនៅជិតគ្នាពេក អត់មិនបានគាត់ក៏និយាយឡើង៖
YOU ARE READING
គប់បាយបិណ្ឌចំក្បាលបង
Romanceឆុីម៉ុន ជាតួBottom មានចរិតស្លូតបូត សុភាពរាបសារ តែថាបើ ភឺត ដែលជាតួTopហ៊ានប៉ះ ក្វាចអាយាស់មុខឥឡូវហើយ។ ស្នេហាអ្នកទាំងពីរ ផ្ដើមឡើងតាំងពីក្មេងៗ ប៉ុន្តែនៅពេលធំឡើង ឆុីម៉ុន ក៏អស់អារម្មណ៍ស្រឡាញ់ ព្រោះ ភឺត បានទៅចោលគេអស់រយៈពេលដប់ឆ្នាំ។សាច់រឿងបានបង្ហាញ នៅពេល ភឺត...