EP.6(បញ្ចប់) អរគុណដែលស្រឡាញ់បងវិញ

222 14 0
                                        

រៀបរាប់ដោយ ម៉ុន

“សួស្ដីបាទ ខ្ញុំបាទភឺត ជាគ្រូថ្មីនៅទីនេះ របស់ថ្មីនៀក ក៏ត្រូវមានអ្វីដែលថ្មីៗផងដែរណា៎! យើងនឹងរៀបចំកាលវិភាគរៀនថ្មី ប៉ុន្តែនៅរក្សាម៉ោងសិក្សាដដែរ លុយដែលបង់សម្រាប់ចូលសកលរបស់សិស្សទាំងអស់គ្នានឹងមិនបាត់ទៅណា ខ្ញុំនឹងបង្រៀនពេញទីពេញទំហឹង តែបើសិស្សណាមិនខំប្រឹងបន្ថែម កុំបន្ទោសគ្រូភឺតអី លោកគ្រូសុំទោសណា ដែលមិនចេះសីុសំណូក ពេលប្រឡងបើនរណាហ៊ានស៊ូក លោកគ្រូនឹងកែឪ្យធ្លាក់តែម្ដង មានបទពិសោធន៍ប៉ុណ្ណា លោកគ្រូនឹងប្រឹងបង្ហាញទាំងអស់ បើគ្រប់គ្នាធ្វើខុស ចាំគ្រូបង្ហាត់ គ្រូជាមនុស្សរួសរាយរាក់ទាក់ ថាបើគ្រប់គ្នាអាក់ គ្រូក៏អាចប្រាប់ ថាI Love You ”

បងភឺតនិយាយប៉ុណ្ណឹង គ្រប់គ្នាដែលនៅអង្គុយកៅអី ឡើងហូពេញហ្នឹង។រៀបចំកាលវិភាគថ្មីពិតជាថ្មីមែន កាលមុនរៀនតែ3ថ្ងៃទេ ពីច័ន្ទដល់ពុធ ឥឡូវត្រូវបន្ថែមដល់4ថ្ងៃ ជាថ្ងៃព្រហស្បតិ៍មួយទៀត ដើម្បីបង្រៀនបន្ថែមឪ្យអ្នកមិនសូវពូកែស្វែងយល់បន្ថែម។
...

មកដល់បន្ទប់វិញ ពេលល្ងាចហើយ ទើបយើងក៏ហៀបនឹងចូលគេង  ប៉ុន្តែខ្ញុំក៏នៅមើលមេរៀនសិន នៅឯកៅអីជ្រុងម្ខាងនៃបន្ទប់។ បងភឺតក៏កំពុងនៅជួតសក់ ព្រោះទើបមកពីងួតទឹក។ ខ្ញុំនិយាយ៖

“ជួតសក់ខ្លាំងៗអ៊ីចឹងមិនល្អទេបង គឺអាចបណ្ដាលឪ្យសក់ជ្រុលខ្លាំង ត្រូវយកកន្សែងរុំ ឬយកម៉ាសីុនផ្លុំ ក៏ស្ងួតដែរ”

“រុំយ៉ាងម៉េច?បែបអ៊ីចឹងមែន?”

“មិនមែនទេ!”

“បែបនេះហ៎រ?”

“អាហ្នឹងក៏មិនមែនដែរ មកនេះមក ខ្ញុំធ្វើឪ្យមើល៍!”ខ្ញុំតបហើយ បងភឺតក៏មកអង្គុយក្បែរខ្ញុំ ដើម្បីឪ្យខ្ញុំរុំកន្សែងនៅជុំវិញសក់ឪ្យ។ឆ្លៀតឪកាសល្អ ខ្ញុំក៏សួរបន្ថែម៖

“ខ្ញុំអាចសួរអីបងបន្តិចបានទេ?”

“ម៉ុនចង់សួរអី?”

“បងគិតយ៉ាងម៉េច បានបន្ថែមថ្ងៃរៀនរហូតដល់បួនថ្ងៃ?”

“ព្រោះតែឃើញសិស្សមួយចំនួន ពិបាករៀនជាមួយគ្រូមុនទេដឹង?”

You've reached the end of published parts.

⏰ Last updated: May 29, 2024 ⏰

Add this story to your Library to get notified about new parts!

គប់បាយបិណ្ឌចំក្បាលបងWhere stories live. Discover now