រៀបរាប់ដោយ ម៉ុន
ឆាកជីវិតមួយនេះ ដូចតាប៉ែដល់ហើយ ថាអត់ស្រឡាញ់បងភឺតទេ បងភឺតទេ ចុះឡើងៗមកគេងមានអីៗជាមួយគាត់នៀក! អើស ហើយឥឡូវមកគេងលើស្មាសម្លឹងមុខគាត់ទៀត ទើបតែដឹងខ្លួនមកពេលព្រឹក ដឹងខ្លួនមែន នេះខ្លួនខ្ញុំទទេរហ្មង អត់មានអីពាក់ជាប់ទេ។ហើយគ្មានងើបអីទេ នៅលង់មុខបងភឺតនៅហ្នឹង ហេតុអ្វីបានជាសង្ហាយ៉ាងនេះ? ហើុយ! នេះអញលង់គេហើយមែន? គិតបែបនេះ ខ្ញុំក៏ស្ទុះងើបឡើង ស្រាប់តែបងភឺតស្រវាចាប់អោបខ្ញុំផ្ដួលខ្លួនវិញ គាត់និយាយទាំងបិទភ្នែក ដូចជាមនុស្សងងុយគេងថា៖
“ចង់ទៅណាអ្ហា!?”
“លែងមើល៍!”
“...”គាត់ស្ងាត់ មាត់ចេះតែញញិម ជាមួយក្បាលក្រវី។
“លែង! ខ្ញុំទៅងួតទឹក”ខ្ញុំដល់ពេលនិយាយហើយមិនស្ដាប់អ៊ីចឹង ក៏បានយកដៃវាយដៃគាត់បន្តិចទៅ ។ អាគេវាយពីរបីដៃហើយ នៅតែពីអោបរឹតខ្លួនគេទៀត តតែខ្ញុំរើខ្លាំងៗអីបានគាត់លែង ហើុយ...មកហត់នឿយដោយតែដៃមនុស្សទាំងព្រឹក។
ខ្ញុំអៀនឡើងមុខក្រហម មកដល់ក្នុងបន្ទប់ទឹក ទើបដឹងថាខ្លួនឯងភ្លេចយកកន្សែងមក នោះ!ស្តាយដដែរ...
ពេលព្រឹកបន្ទាប់ពីរៀបចំខ្លួនរួច ខ្ញុំក៏មកជួយម៉ាក់ធ្វើម្ហូប នឹងញុាំបាយ។បងភឺតនិងខ្ញុំ ចេះតែមើលមុខគ្នា ស្ងាត់ស្ងៀម ម៉ាក់ក៏ឆ្ងល់ទើបសួរ៖
“មានរឿងអីពីរនាក់គេនៀក?”
“មានឯណាម៉ាក់ គ្រាន់តែថ្ងៃនេះម្ហូបឆ្ងាញ់តើ”ខ្ញុំតប។
“ម៉ាក់ធ្វើម្ហូបឆ្ងាញ់រាល់ថ្ងៃ ឬមួយឯងថ្ងៃនេះមិនស្រួលខ្លួន?”បងមានសួរ។
“ម៉ុនគ្រាន់តែស្ត្រេស៍តិចតួចណាម៉ាក់ ទើបថ្ងៃនេះចំឡែក”បងភឺតតបអ៊ីចឹង ខ្ញុំក៏សម្លក់មើលទៅកាន់គាត់។មិនទាន់អីផង ស្រាប់តែម៉ាក់សួរភ្លែត៖
“អូហ៍!មានរឿងអីហីកូន?”
“គឺ...”
“អ្ហាស!មិនតបក៏បានដែរ ដើម្បីកុំឪ្យគិតច្រើននៀក ទៅវត្តជាមួយម៉ាក់ដែរទេ?នឹងមានអារម្មណ៍ស្រស់ស្រាយឡើង ម៉ាក់ទៅចង្ហាន់ថ្ងៃត្រង់”

YOU ARE READING
គប់បាយបិណ្ឌចំក្បាលបង
Romanceឆុីម៉ុន ជាតួBottom មានចរិតស្លូតបូត សុភាពរាបសារ តែថាបើ ភឺត ដែលជាតួTopហ៊ានប៉ះ ក្វាចអាយាស់មុខឥឡូវហើយ។ ស្នេហាអ្នកទាំងពីរ ផ្ដើមឡើងតាំងពីក្មេងៗ ប៉ុន្តែនៅពេលធំឡើង ឆុីម៉ុន ក៏អស់អារម្មណ៍ស្រឡាញ់ ព្រោះ ភឺត បានទៅចោលគេអស់រយៈពេលដប់ឆ្នាំ។សាច់រឿងបានបង្ហាញ នៅពេល ភឺត...