EP.4 ខ្យល់ក្ដៅ

187 10 0
                                        

ប្រាប់ដោយ ភឺត វិញម្ដង

ដំណើរដើររបស់ម៉ុនហាក់ស្វាហាប់ ដោយកាន់ដៃខ្ញុំជាប់ ចាកចេញពីតូបមួយនេះ។ខ្ញុំហាក់សប្បាយចិត្តបន្តិចដែរ នៅពេលបានឮម៉ុននិយាយថាខ្ញុំជាគូរដណ្ដឹងពេញៗមាត់បែបនេះ ទើបធ្វើឪ្យខ្ញុំញញិមឡើងដោយមិនបានគ្រោងទុកជាមុន។ខ្យល់កំពុងត្រជាក់ តែបែរជាក្ដៅស្អុះធុញថប់ភ្លាម ព្រោះម៉ុនបាននាំខ្ញុំទៅតូបមួយក្នុងផ្សារ ដែលម៉ុនបានស្គាល់កន្លងមក កាយវិការម៉ុនឥឡូវដូចជាមិនសូវកាចដូចមុន ប្រែជាញញិមស្រស់ នឹងសម្ដីគួរឪ្យស្រឡាញ់ទៅវិញ ព្រោះតែមានចួបសិស្សច្បងឈ្មោះពេជ្រ។នេះជាពេជ្រដែលសន្ទាជាមួយម៉ុននៅក្នុងទូរស័ព្ទមែនទេ?អ៊ីចឹងសោះ ទើបម៉ុនលួចស្រឡាញ់នាយដល់ម្លឹង ព្រោះនាយមានរូបសង្ហា ជាកូនឧស្សា ជួយម៉ាក់លក់សម្លៀកបំពាក់នៅផ្សារ ថាបើនរណាបានរៀបការជាមួយ ម្ល៉េះជាសំណាងបំផុតហើយ បើសម្ដីចរិយាទន់ភ្លន់យ៉ាងហ្នឹង។នៅតូបមួយនេះផងដែរ ឃើញមានដូចជាពេជ្រ និងក្មេងប្រុសម្នាក់ទៀត អាយុក្រោមពេជ្របន្តិច។ខ្ញុំមិនបានសួរនាំអ្វីច្រើនឡើយ គិតតែពីស្ងាត់ លអាវមើលថាសមឬមិនសម ទុកឪ្យម៉ុនគេអ្នកនិយាយជាមូយពេជ្រ ពួកគេនិយាយរឿងអីក៏មិនដឹងទេ?សើចញញិមសប្បាយ រឺឯខ្ញុំ រើសអាវឪ្យតែលឿនៗ ព្រោះដូចជាធុញកន្លែងហ្នឹងដល់ហើយ។

បន្ទាប់ពីទិញសម្ភារៈរួចរាល់អស់ហើយ ពួកយើងក៏ដើរមកវិញ ព្រោះថ្ងៃដូចជារាងឡើងខ្ពស់ហើយដែរ។

ទីង តា រីង ទីង ទីង!!!!!!!

នៅក្នុងឡាន ទូរស័ព្ទរបស់ម៉ុនក៏បានបន្លឺឡើង រួចម៉ុនក៏លើកទទួល ហើយខ្ញុំកំពុងតែបើកឡានចេញដំណើរ។ម៉ុនដូចជាកំពុងនិយាយជាមួយតង ព្រោះមិត្តគេមានតែម្នាក់ហ្នឹងឯង ហើយរៀបរាប់ពាក្យសម្ដីអ៊ីចឹង បានតែមិត្តភ័ក្ដិស្និទស្នាលប៉ុណ្ណោះ។ នៅការសន្ទនានោះ ដូចជាតងមានអ្វីប្រាប់ដល់ម៉ុន ទើបម៉ុនក៏តប ថា“ចាំដល់ផ្ទះ ចាំនិយាយគ្នា”។ខ្ញុំអត់មិនបាន ទើបសួរឡើង៖

“ម៉ុនមានរឿងអីហ៎រ?”

“អូហ៍!គឺអាតងថាមានរឿងនិយាយជាមួយខ្ញុំ តែខ្ញុំថា ចាំខ្ញុំដល់ផ្ទះសិន”

គប់បាយបិណ្ឌចំក្បាលបងWhere stories live. Discover now