ភាគ 2 : អាឃាតករ

383 26 0
                                    


@ ថ្ងៃថ្មី

"ប្រាវវវវ៎៎..." សំឡេងធ្លាក់បែកចាន

"ដៃគ្មានម្រាមទេហេស៎បានជាកាន់សស្លាក់សស្លើតអញ្ចឹងមានបើកភ្នែកមើលទេថាឯងបានបំផ្លាញស្អីខ្លះ!!"ជុងហ្គុក

"អូនសុំទោសគឺមុននេះអូនភ្ញាក់ដែលបងមកផ្ទះបាយស្ងាត់ៗទើបក្លាយជាបែបនេះ!!"ថេយ៉ុង

"ចង់ថាយើងខុស??"ជុងហ្គុក

"គឺមិនមែនចឹងឡើយអូន-"ថេយ៉ុងរកតែនិយាយឲ្យចប់មិនបានប្រញាប់តែកាត់សម្ដីរហូតតែម្ដង

"ស្ងាត់ទៅយើងមិនចង់លឺសំឡេងនឹងពាក្យសម្ដីដោះសាររបស់ឯងទេ!!"ជុងហ្គុក

"ហេតុអីបងមិនព្រមស្ដាប់អ្វីដែលអូនបកស្រាយខ្លះផងទៅជុង..បងតែងតែយកត្រូវតែខ្លួនឯងរហូតបងមិនគិតថាអូនក៏ចេះមានចិត្តត្រូវឈឺខ្លះទេឬ??"ថេយ៉ុង

"ហ្ហឺសស៎..ឈឺចឹងហេស៎យើងគិតថាបើឯងឈឺកាន់តែខ្លាំងជាងនេះបែបយើងសប្បាយចិត្តជាង!!"ជុងហ្គុកនាយនិយាយហើយក៏បានរុញស្មាររបស់ថេយ៌ថយក្រោយរួចក៏ដើរចេញទៅបាត់ទៅ

"អូយយយ៎.."ដោយសារតែនាយរុញមុននេះធ្វើឲ្យថេយ៌ថយជំហានមកក្រោយបណ្ដាលឲ្យជើងរបស់គេជាន់ទៅនឹងអំបែងចានធ្វើឲ្យមុតចេញឈាមមកមួយរំពេច

"សឺតតត៎..ឈឺណាស់!!"ថេយ៉ុងបានយកអំបែងនោះចេញពីជើងរបស់គេថ្នមៗបន្ទាប់ពីយកចេញរួចហើយឃើញថាមានឈាមហូរចេញមកច្រើនជាងមុនទៅទៀត ថេយ៌គេបានព្យាយាមដើរទៅយកប្រអប់ថ្នាំដែលមានសម្ភារះសង្គ្រោះបឋមនៅទីនោះខ្លះៗទាំងដែលជើងក៏ហូរឈាមមិនឈប់ទម្រាំនឹងយកបាននោះឈាមហូរប្រលាក់ពេញការ៉ូ

"ពុទ្ធោអើយ៎..ខ្ញុំត្រូវសម្អាតវាពេលនេះមិនអាចទុកចឹងបានទេ!!"ថេយ៉ុងក្រោយពីរុំរបួសរួចហើយគេក៏បានទៅសម្អាតឈាមដែលប្រលាក់ពេញការ៉ូនោះ

"អាកាសធាតុថ្ងៃនេះមើលទៅមិនល្អទេអាចនឹងមានភ្លៀងមិនកើតទេថ្ងៃនេះមិនអាចឲ្យជុងចេញក្រៅបានឡើយ!!"ថេយ៉ុង ដោយសារតែជុងហ្គុកនាយស្អប់មេឃភ្លៀវខ្លាំងណាស់

"ល្អយើងនឹងទៅ..ហ្ហឹមម៎មិនអីទេទុកឲ្យយើងជាអ្នកដោះស្រាយរឿងនេះ!!"ជុងហ្គុកនាយចុះមកពីជាន់ខាងលើវិញដោយនិយាយទូរស័ព្ទមើលទៅបែបមានបញ្ហាអីត្រូវដោះស្រាយជាបន្ទាប់ហើយ

🍀រឿង : ចងចិត្តម៉ាហ្វៀកំណាច💔‼️( ចប់ )Where stories live. Discover now