@ បន្ទប់ប្រជុំ"រយះពេលមួយខែមកនេះខ្ញុំឃើញថាក្រុមហ៊ុនរបស់យើងពិតជាមានសន្ទុះក្នុងទីផ្សារខ្លាំងណាស់..ដូចនេះខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នានឹងបន្តកសាងភាពល្បីល្បាញនឹងគុណភាពរបស់ទំនិញឬអីវ៉ាន់របស់យើង!!"ជុងហ្គុក
"ខ្ញុំពិតជាសរសើរកូនលោកចនណាស់គេជាបុរសវ័យក្មេងតែអាចក្ដោបក្ដាប់អំណាចធំយ៉ាងនេះ!!"អ្នករួមហ៊ុន
"អរ៎បាទៗអរគុណ..កូនខ្ញុំម្នាក់នេះនឹងមិនធ្វើឲ្យខ្ញុំខកចិត្តម្ដងណាទេ!!"លោកចន
"ទាំងអស់គ្នាក្រលេកមកមើលត្រង់នេះ..គឺចំណុចក្រហមទាំងអស់នេះ!!"ជុងហ្គុកនាយនិយាយហើយក៏បានយកបន្ទាត់វែងទៅចង្អុលចំណុចមូលៗក្រហមតូចៗនោះ
"នេះគឺជាសាខាឬអាចហៅបានថាហាងដែលបានចែកចាយនូវប្រេនរបស់យើង..តើវាពិតជាច្រើនដែរទេ??"ជុងហ្គុក
"មែនហើយច្រើនណាស់..ប្រេនរបស់យើងល្បីដល់ក្រៅប្រទេសថែមទៀតពិតជារឿងល្អណាស់!!"អ្នករួមហ៊ុន
"អត់ទេនេះគឺជាមួយចំនួនដែលអាចនិយាយបានថាយើងជោគជ័យបាន 40% ប៉ុណ្ណោះ!!"ជុងហ្គុក
"ហាសស៎..40%ស្លាប់ហើយខ្ញុំគិតថាបាន 80% ទៅហើយតើនៀក.."អ្នករួមហ៊ុន
"មែនហើយពិននេះតិចពេកទេដឹងហី..សាខាច្រើនយ៉ាងនេះគួរតែជោគជ័យ 70-80%ទើបត្រូវ!!"អ្នករួមហ៊ុន
"ទាំងអស់គ្នាចាំស្ដាប់..ក្រុមហ៊ុនប្រេនខោអាវរបស់យើងមិនមែនបើកត្រឹមតែរកចំណូលមួយរយះនោះទេតែយើងនឹងបើកជារៀងរហូត..រហូតដល់ជំនាន់ក្រោយទៀតបែបនេះពួកយើងនៅមានផ្លូវរាប់សិបលានគីឡូម៉ែត្រទៀតដែលត្រូវបន្តដើរទៅមុខ!!"ជុងហ្គុក
"ពិតជាអស្ចារ្យណាស់ហេតុអីពួកយើងគិតមិនឃើញបែបនេះ!!"អ្នករួមហ៊ុន
"ខ្ញុំសុំកាត់បន្តិចបានទេ..ចុះបើសិនជាថ្ងៃមួយក្រុមហ៊ុនមានបញ្ហានោះពួកយើងគួរធ្វើបែបណា៎!!"ជីវ៉ុន
"ហ្ហឹសស៎ៗៗ...លោកជីវ៉ុនលេងសើចពេកហើយបើសិនជាក្រុមហ៊ុនមានបញ្ហានោះហេតុអីពួកយើងមិនរួមគ្នាដោះស្រាយបញ្ហាទៅឬក៏មានអ្នកចង់រត់ចោលយករួចខ្លួនពេលក្រុមហ៊ុនមានទុក្ខលំបាក!!"ជុងហ្គុក