@ ព្រឹកឡើង
"ឯងសម្លាប់មនុស្ស..ហ្អឹកក៎ៗឯងមិនមែនជាកូនរបស់យើងទៀតទេយើងនឹងយកឯងដាក់គុក!!"អ្នកស្រីចនគាត់និយាយទៅកាន់ថេយ៌ទាំងយំគាត់មិនអាចទទួលយកបានទេនេះកូនគាត់ខំយកមកចិញ្ចឹមឥឡូវប្រែក្លាយជាឃាតករបែបនេះសួរថាអ្នកណាទទួលយកបានទៅ
"ឯងជាឃាតករយើងគ្មានកូនប្រសារបែបនេះទេឆាប់ចេញពីផ្ទះយើងទៅ!!"លោកចនគាត់បានចង្អុលទៅមាត់ទ្វាហើយនិយាយដេញថេយ៌ចេញពីផ្ទះ
"អត់ទេ..អ្អឹកកក៎ៗលោកប៉ាអ្នកម៉ាក់ស្ដាប់ខ្ញុំសិនអ្ហឹកកកក៎ៗ!!"ថេយ៉ុង
"យើងមិនស្ដាប់អ្វីទាំងអស់!!"អ្នកស្រីចននិយាយឡើងទាំងស្រែកដាក់ថេយ៌ជាខ្លាំង
"អ្នកម៉ាក់..អ្អឹកកកក៎ៗៗស្ដាប់ខ្ញុំសិនបានទេ!?"ថេយ៉ុងនៅតែទាមទារបកស្រាយឲ្យគាត់បានដឹងកុំឲ្យយល់ច្រឡំបែបនេះ
"ចេញទៅ..ចេញពីជីវិតកូនប្រុសរបស់យើងភ្លាមទៅ!!"លោកចនក៏បាននិយាយឡើងធ្វើឲ្យថេយ៌យំកាន់តែខ្លាំងទៅៗ
"អ្នកម៉ាក់លោកប៉ានេះសង្សាររបស់កូន!!"ជុងហ្គុកនាយក៏បានដើរមកព្រមទាំងបង្ហាញមិត្តស្រីរបស់នាយឲ្យលោកចននឹងអ្នកស្រីចនបានស្គាល់ថែមទៀត
"មើលទៅនាងល្អណាស់មិនមែនដូចអាឃាតករខ្លះទេ..ឯងឆាប់ចេញពីផ្ទះយើងភ្លាមទៅយើងមិនទទួលស្គាល់ឃាតករជាកូនប្រសារនោះទេ!!"អ្នកស្រីចន
"បើឯងមិនចេញយើងខលហៅប៉ូលិសមកចាប់អាឃាតករឯងមិនខាន!!"លោកចន
"អួយយ៎...នេះគេជាឃាតករមែនទេប៉ាម៉ាក់ក្មេក..ពិតជាគួរឲ្យខ្លាចណាស់!!"មិត្តស្រីរបស់ជុងហ្គុក
"អាយយយយយ៎..អត់ទេខ្ញុំមិនមែនឃាតករឡើយហ្អឹកកក៎ៗឈប់ចោទខ្ញុំទៀតទៅបានទេ..អ្អឹកកក៎ៗ!!"ថេយ៉ុង
"អាក្មេងនេះវានៅតែមិនទទួលស្គាល់ទៀត!!"អ្នកស្រីចន
"បងថាហើយយកអាក្មេងកំព្រាម្នាក់នេះមកចិញ្ចឹមវាបំបង់តែបាយចឹងឯងអូននៅតែមិនជឿរបង!!"លោកចន
"អ្នកណាទៅដឹងថាវានិស្ស័យអាក្រក់យ៉ាងនេះទៅលោកបងបើអូនដឹងអូនមិនយកវាមកចិញ្ចឹមទេ!!"អ្នកស្រីចន
"ហើយឯងពេលណាទើបចេញ!!"ជុងហ្គុក
"អត់ទេ..អត់ទេខ្ញុំមិនបានខុសខ្ញុំមិនមែនឃាតករ..អត់ទេទទទៗៗៗៗ!!"ថេយ៉ុងស្រែកយ៉ាងខ្លាំងរហូតដល់ភ្ញាក់ពីដំណេកតែម្ដង
"អ្អឹកកក៎ៗៗ..វាជាសុបិន្តហ្ហឹកកក៎ៗ..វាគ្រាន់តែជាសុបិន្តប៉ុណ្ណោះ!!"ថេយ៉ុងគេងើបអង្គុយហើយយកដៃមកខ្ទប់មុខយំដោយព្យាយាមនិយាយលួងខ្លួនឯង
"ស្រែកស្អីឯងមិនចេះថ្លង់ទេហេស៎!!"ជុងហ្គុកនាយក៏បានដើរមកស្ដីឲ្យថេយ៌ នាយកំពុងតែស្លៀកពាក់សុខៗហើយគេមកស្រែកចង់បែកផ្ទះបែបនេះនាយឡើងភ្ញាក់ក្រញ៉ាងទៅហើយ
"អ្អឹកកកកក៎ៗៗៗ!!"គ្មានការឆ្លើយតបតែលឺមកវិញនៅសំឡេងយំពេលនេះអារម្មណ៍របស់ថេយ៌គឺវានៅតែដិតដាមអំពីការស្លាប់របស់បុរសម្នាក់នោះនៅឡើយគេគិតពីវារហូតយល់សុបិន្តឃើញរឿងឆ្គួតៗទាំងនោះកើតឡើង
"ស្ងាត់ទៅថ្លង់ណាស់!!"ជុងហ្គុកនាយក៏បានស្រែកសម្លុតទៅកាន់ថេយ៌ព្រោះតែខឹងដែលថេយ៌មកយំអីទាំងព្រឹកនឹង
"ជុង..អ្ហឹកក៎ៗតើគេយប់មិញពិតជាស្លាប់មែនឬ?"ថេយ៉ុង
"ឯងគិតថាគ្រាប់កាំភ្លើងទម្លុះក្បាលហើយអាចនៅរស់មែនទេ??!!"ជុងហ្គុកនាយក៏បានសួរបកទៅកាន់ថេយ៌វិញ
"វាជាការពិត...អ្អឹកកក៎ៗតើខ្ញុំបានសម្លាប់មនុស្ស?? អាយយយយ៎ អត់ទេមិនពិតខ្ញុំមិនបានធ្វើឡើយគេនឹងមិនស្លាប់ទេអ្អឹកកកកក៎ៗៗៗៗៗ!!!"ថេយ៉ុង វាពិតជាពិបាកសម្រាប់គេខ្លាំងណាស់មនុស្សស្លូតៗស្មឺកៗដូចជាគេនេះណាសូម្បីតែស្រមោចមិនហ៊ានសម្លាប់ផងហើយឲ្យមកសម្លាប់មនុស្សទៀតសួរថាគេអាចធ្វើចិត្តទទួលយកបែបណាទៅ?
"ថ្លង់ណាស់វើយ៎...ឯងមកស្រែកជំទាល់រកស្អីទាំងព្រឹកនឹងឬចង់ស៉ីខ្សែក្រវ៉ាត់!!"ជុងហ្គុកនាយនិយាយទាំងកាន់ខ្សែក្រវ៉ាត់មកមូលតិចៗហើយសម្លក់ថេយ៌ជាខ្លាំង
"ហ្ហឹកកក៎ៗៗ...ចេញទៅខ្ញុំមិនចង់ឃើញមុខបងទេខ្ញុំស្អប់បងណាស់!!"ថេយ៉ុងក៏បានស្រែកដេញនាយចេញ
"ហ្ហឺស៎..គួរឲ្យចង់សើចខ្លាំងណាស់!!"ជុងហ្គុកនាយមើលទៅថេយ៌ទាំងហួសចិត្តនេះក្លាហានដេញនាយចឹញផងឬ?? បន្ទាប់មកនាយក៏បានដើរទៅរកថេយ៌ទាំងញញឹមចុងមាត់
"មុខស្លេកណាស់..ឆាប់ទៅរកថ្នាំលេបផងប្រយ័ត្នងាប់ខានបានចាស់..ហ្ហឹសសសៗៗ!!"ជុងហ្គុកនាយនិយាយហើយក៏បានដើរចេញទៅបាត់ទៅចំណែកថេយ៌វិញយំខ្លាំងជាងមុនទៅទៀត
@ ក្រុមហ៊ុនចន ហ្វាវ៉ារី
"និយាយចឹងគម្រោងថ្មីដែរយើងបានដាក់ឲ្យឯងកាលពីមួយសប្ដាហ៍មុននោះឯងបានរៀបចំហើយឬនៅ!!"ជុងហ្គុក
"បាទចៅហ្វាយគឺរៀបរយអស់ហើយបាទ!!"ស៊ុនមីននាយក៏បានយកឯកសារគម្រោងនោះឲ្យជុងហ្គុកនាយមើល
"ហ្ហឹម៎...ការងារល្អឯងទៅវិញបានហើយ!!"ជុងហ្គុកនាយបើកមើលហើយក៏បានងក់ក្បាលពេញចិត្តនឹងការងារមួយនេះដោយសារជុងហ្គុកនាយមានគម្រោងបើកក្រុមហ៊ុនថ្មីមួយទៀតដែលនឹងដាក់ឈ្មោះរបស់នាយផ្ទាល់ដោយក្រុមហ៊ុននោះជាក្រុមហ៊ុនអចលនទ្រព្យដូចជាទទួលការបញ្ចាំអ្វីផ្សេងៗហើយគម្រោងដែលនាយបានឲ្យស៊ុនមីនធ្វើនោះគឺការរៀបចំឲ្យអតិថិជនចាប់អារម្មណ៍នឹងភាគរយនៃការចំណេញសម្រាប់ក្រុមហ៊ុន
"បាទចៅហ្វាយ..អឹក៎ចៅហ្វាយនិយាយចឹងមានអ្វីផ្សេងឲ្យខ្ញុំធ្វើដែរទេ?!!"ស៊ុនមីនក៏បានសួរទៅនាយទាំងក្រែងចិត្ត
"គ្មានទេថ្ងៃនេះយើងឲ្យឯងសម្រាកមួយថ្ងៃ!!"ជុងហ្គុក
"អូស៎..បាទខ្ញុំអរគុណណាស់ចៅហ្វាយចឹងពេលនេះខ្ញុំសុំលាសិនហើយ!!"ស៊ុនមីននាយនិយាយហើយក៏បានលាជុងហ្គុកហើយដើរចេញទៅបាត់ទៅ បើថាទៅស៊ុនមីននាយជាចំនិតរបស់ជុងហ្គុកចឹងមិនងាយបានសម្រាកនោះទេព្រោះថាជុងហ្គុកនាយមានការងារច្រើនចឹងហើយបានស៊ុនមីននេះហើយតែងតែមកជួយសម្រាលការងារខ្លះនោះហើយរឿងប្រាក់ខែវិញក៏មិនតិចដែរព្រោះថាស៊ុនមីនការងាររបស់នាយមិនមែនជួយតែក្នុងក្រុមហ៊ុនទេគឺនាយជួយទាំងរឿងសង្គមងងឹតទៀតផង
"អឹមមម៎!!"ជុងហ្គុកនាយមិនមាត់គ្រាន់តែងក់ក្បាលបន្តិចប៉ុណ្ណោះជាធម្មតាទៅហើយនាយមិនសូវជានិយាយច្រើននោះទេចំពោះរឿងធ្វើបទបង្ហាញក្នុងការងារនោះគឺជារឿងផ្សេង!!
"គិតដល់ក្មេងនោះកាលពីម្សិលមិញចង់តែសើច!!"ជុងហ្គុក និយាយអស់សំណើចនឹងថេយ៌ណាស់ព្រោះថាម្សិលមិញគ្រាន់តែឲ្យកាន់កាំភ្លើងញ័រដៃញ័រជើងចង់យំហើយគ្រាន់តែឃើញបុរសដែលបានក្បត់ក្រុមនោះត្រូវរបួសជើងក៏យំរហាមទៅហើយអ្វីដែលនាយហួសចិត្តនោះគឺបាញ់ប៉ាំងចំក្បាលបុរសនោះភ្លាមថេយ៌ក៏សន្លប់ទៅតាមដែរបាត់
"ឯងចាំមើលទៅថាឯងនឹងជួបរឿងបែបនេះញឹកញាប់ប៉ុណ្ណា!!"ជុងហ្គុក អ្វីដែលជាចំណុចខ្សោយរបស់ថេយ៌នាយនឹងយកវាមកធ្វើលើថេយ៌ឲ្យកាន់តែញយដងហើយធ្វើរហូតទាល់តែថេយ៌ស៉ាំផងក៏មិនដឹង
"ក្រាកកក៎!!"
"ហេតុអីមិនចេះគោះ...ស៊ុងយូនេះអូនមកពីស្វីសវិញតាំងពីពេលណាហេតុអីមិនប្រាប់បងសោះចឹង!!?"ជុងហ្គុក មុននឹងនាយប្រុងនឹងស្ដីឲ្យទៅហើយព្រោះចូលមកមិនគោះទ្វាតែថាបន្ទាប់ពីឃើញថានោះជាអ្នកណានាយក៏បានសួរទៅវិញមើលទៅដូចជាមនុស្សស្គាល់គ្នាហើយជិតស្និតណាស់ចឹង
"គឺថាអូនចង់ធ្វើឲ្យបងភ្ញាក់ផ្អើលនោះអី..ហិហិបងមិននឹកអូនទេឬ?"ស៊ុងយូនាងក៏បានដើរទៅរកនាយទាំងញញឹមញញែម
"អ្នកណាមិននឹកនោះប្អូនស្រីរបស់បង..មើលចុះបែកគ្នាតែបីឆ្នាំសោះអូនប្លែកយ៉ាងនេះ!!"ជុងហ្គុក តាមពិតទៅស៊ុងយូនាងជាប្អូនជីដូនមួយរបស់ជុងហ្គុកនាយនឹងនាងបានធំឡើងជាមួយគ្នាហើយស្រឡាញ់រាប់អានគ្នាដូចបងប្អូនបង្តើតអញ្ចឹង
"គឺព្រោះតែបងមិនដែលទាក់ទងទៅអូននឹងណា៎!!"ស៊ុងយូ
"តាមពិតទៅបងក៏ចង់ដែរតែថាបងរវល់ពេកទើបបងមិនបានទាក់ទងទៅរកអូន..និយាយចឹងអូនបានញ៉ាំអីហើយឬនៅ!?"ជុងហ្គុក បើនិយាយពីរឿងការងារវិញច្រើនមែននឹងហើយនេះនាយទើបតែបានស្រឡះខ្លួនថ្ងៃនឹងឯង
"គឺនៅទេអូនចាំទៅញ៉ាំជាមួយបងនឹងហើយ!!"ស៊ុងយូ
"ល្អចឹងពួកយើងទៅពេលតែម្ដងទៅ!!"ជុងហ្គុកគ្រាន់តែនិយាយចប់នាយក៏បានដើរបណ្ដើរនាងចុះទៅខាងក្រោយបុគ្គលិកវិញនាំគ្នាងាកមើលព្រាតហើយកេសគ្នាសួរពេញនឹងដោយសារមិនធ្លាប់ឃើញស្រីម្នាក់នេះកាលពីមុនមកនោះទេ
"ឯងថាទៅក្មេងស្រីនោះជាអ្នកណាទៅ!!"បងស្រីមេការ
"មិនដឹងដែរព្រោះមិនធ្លាប់ឃើញពីមុនមក!!"បុគ្គលិក
"ជាភរិយាគាត់ទេដឹង!!"បុគ្គលិកម្នាក់ទៀតក៏បាននិយាយឡើង
"ចេះតែនិយាយក្រែងដឹងហើយមែនទេថាលោកអគ្គនាយករៀបការជាមួយក្មេងប្រុស!!"បុគ្គលិកម្នាក់ទៀត
"អឺមែនហើយ..តែចុះក្មេងស្រីនោះ?!!"
"មិនដឹងដែរ!!"បងស្រីមេការ ឲ្យដឹងយ៉ាងមិចបើគាត់មិនដែរទាំងឃើញស្រមោលនាងម្ដងផងនឹងកុំថាតែនៅក្រុមហ៊ុនតែនៅក្រៅនឹងក៏មិនដែលឃើញដែរទើបតែនេះទេនៀកលើកទីមួយហើយ
"ហេ៎អេណានាងថាទៅមើលក្មេងស្រីនោះសមជាស្រីស្នេហ៍លោកអគ្គនាយយកឬអត់!?"បុគ្គលិក
"មិនដឹងទេរឿងចៅហ្វាយខ្ញុំមិនចង់ដឹង!!"និយាយហើយអេណានាងក៏បានដើរចេញទៅបាត់ទៅ តាមពិតទៅក្នុងចិត្តនាងចង់ដឹងជាងបុគ្គលិកទាំងនេះទៅទៀតតែមិនហ៊ានបង្ហាញចេញមកខាងក្រៅ។ អេណានាងជាលេខាផ្ទាល់ខ្លួនរបស់ជុងហ្គុកហើយនាងក៏លួចមានចិត្តលើនាយផងដែរព្រោះថានាយសង្ហាហើយក៏មានទ្រព្យច្រើននោះអីម្យ៉ាងទៀតសមត្ថភាពក៏គួរឲ្យកោតសរសើរ
"រឿងចៅហ្វាយខ្ញុំមិនចង់ដឹង!!"ពេលឃើញអេណាដើរទៅផុតបុគ្គលិកស្រីម្នាក់ក៏បានធ្វើត្រាប់តាមសម្ដីរបស់អេណាមុននេះដោយបញ្ចេញកាយវិការផងដែរមើលទៅគួរឲ្យអស់សំណើចណាស់។ ចំពោះស៊ុងយូវិញដោយគ្រាន់តែរៀនចប់ភ្លាមនាងជិះយន្ដហោះពីស្វីសមកកូរ៉េវិញយ៉ាងរហ័សព្រោះតែនាងបានលឺដំណឹងមកថាជុងហ្គុកនាយបានរៀបការបែបនេះហើយនាងត្រូវតែមក លេងសើចយ៉ាងមិចនាងលួចស្រឡាញ់ជុងហ្គុកជាយូរមកហើយថ្វីត្បិតថាជុងហ្គុកនាយរាប់នាងត្រឹមជាប្អូនជីដូនមួយតែនាងរាប់នាយជាមនុស្សជាទីស្រឡាញ់នាងចង់បាននាយជាកម្មសិទ្ធិផ្ទាល់ខ្លួន
"បងជុងអូនលឺមកថាបងរៀបការមែនទេ!!"ស៊ុងយូ
"អឹមម៎..មែនហើយគឺប៉ាម៉ាក់បងអ្នករៀបចំឲ្យ!!"ជុងហ្គុក
"បងស្រឡាញ់គេម្នាក់ដែរទេ!?"ស៊ុងយូ
"អូនកុំមកសួររឿងនេះអី!!"ជុងហ្គុក
"អុស៎..អូនសុំទោសផងអូនមិនគួរចង់ដឹងពីជិវិតបងច្រើនពេកទេ!!"ស៊ុងយូនាងក៏និយាយឡើងដោយលេងទឹកមុខកំសត់ដូចជាដឹងកំហុសទាំងដែលការពិតវាជាបំណងរបស់នាងដែលចង់ដឹងរឿងរបស់នាយ
"មែនហើយវាជារឿងក្នុងគ្រួសារបងមិនចង់ឲ្យអូនមកឈឺក្បាលនឹងរឿងបែបនេះទេ..មួយវិញទៀតវាជាការរៀបចំរបស់ប៉ាម៉ាក់បងមិនអាចប្រកែកបានទេ!!"ជុងហ្គុក
"ចាស៎អូនដឹង...និយាយចឹងបើមានឱកាសបងអាចនាំអូនទៅលេងផ្ទះបងបានទេអូនចង់ឃើញមុខបងថ្លៃណាមួយចង់រាប់អានឲ្យបានស្គាល់គ្នា!!"ស៊ុងយូ
"ហ្ហឹមមម៎..បងនឹងរកពេលនាំអូនទៅ!!"ជុងហ្គុក
"ចាសស៎..ហិហិបងប្រុសគឺល្អជាងគេហើយ!!"ស៊ុងយូនាងនិយាយទាំងសើចកាកក៎ដាក់នាយមើលទៅសប្បាយចិត្តណាស់តែក្នុងចិត្ត
( ខ្ញុំចង់ដឹងណាស់ថាអ្នកណាដែលហ៊ានរៀបការជាមួយបងនោះចាំមើលចុះខ្ញុំនឹងកម្ចាត់វាចោល!!) ស៊ុងយូនាងនិយាយទាំងញញឹមចុងមាត់បែបលាក់គំនួចមើលទៅដូចជាមានគម្រោងអាក្រក់អ្វីមួយហើយ...To be continued ✨
![](https://img.wattpad.com/cover/353640831-288-k901303.jpg)